Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោក នាក់ ណេ​រ៉ុ​ន អញ្ជើញ​ជា​អធិបតី​ប្រកាស​តែងតាំង​មុខតំណែង​អភិបាលរង​ស្រុក​ប្រាសាទបាគង​

ដោយ Pothe Thun
11/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លោក នាក់ ណេ​រ៉ុ​ន អញ្ជើញ​ជា​អធិបតី​ប្រកាស​តែងតាំង​មុខតំណែង​អភិបាលរង​ស្រុក​ប្រាសាទបាគង​
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក នួន ពុទ្ធា​រិ​ទ្ធ ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​២ ជា​មន្ត្រី​សាលាខេត្ត​សៀមរាប ឱ្យ​កាន់​មុខតំណែង​អភិបាលរង​ស្រុក​ប្រាសាទបាគង តាម​ប្រកា​សលេខ​៨៨៦១ ប្រក របស់​ក្រសួងមហាផ្ទៃ ។​

​លោក នួន ពុទ្ធា​រិ​ទ្ធ អភិបាលរង​ស្រុក​ប្រាសាទបាគង ដែល​ទើបនឹង​តែងតាំង​ថ្មី បាន​សម្ដែង​នូវ​ការដឹង​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង អភិបាលខេត្ត​សៀមរាប ដែល​បានផ្ដល់​ការទុកចិត្ត​មក លើ​រូបលោក ឲ្យ​ធ្វើជា​អភិបាលរង​ស្រុក​ប្រាសាទបាគង ហើយ​បាន​ប្ដេជ្ញាចិត្ត​អនុវត្តន៍​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន , គាំទ្រ​និង​អនុវត្តន៍​នូវ​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា , គោលការណ៍​ដឹកនាំ​ចង្អុលបង្ហាញ​របស់​ឯក​ឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម​អភិបាលខេត្ត គណៈ​អភិបាលស្រុក​ប្រាសាទបាគង និង ប្ដេជ្ញា​ខិតខំ​ចូលរួម​ទប់ស្កាត់ លុបបំបាត់​រាល់​បាតុភាព​អសកម្ម​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​យកចិត្តទុកដាក់​រៀបចំ កសាង និង អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៅក្នុង​ស្រុក​ប្រាសាទបាគង ជាពិសេស​សហការ សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​ប្រសើរ​បំផុត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង នូវ​សម​ទ្ធិ​ផល​ដែល​ស្រុក​ទទួលបាន​មកនេះ​ថា ៖ កត្តា​រីកចម្រើន​របស់​ស្រុក កើតឡើង​បាន​អាស្រ័យ​ប្រទេសជាតិ​មាន​សន្តិភាព និង​ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ប៉ុន្តែ​សូម​ឲ្យ​អភិបាលរង​ស្រុក​ថ្មី នៃ​ស្រុក​ប្រាសាទបាគង ដែល​ទើប​ចូលកាន់​តំណែង​នេះ ធ្វើយ៉ាងណា​ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើការ​អភិវឌ្ឍន៍​ស្រុក ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត គឺ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ជា​ចំបង និង យកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ រួមទាំង​ការទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតឡើង នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​មានប្រសាសន៍​បន្ថែមថា លើសពីនេះ ត្រូវ​ពង្រីង និង​ពង្រីក​នូវ​សក្តានុពល​ទេសចរណ៍​ដែលមាន​ស្រាប់​នៅក្នុង​សហគមន៍ ដោយ​សហការ​ជាមួយ​មន្ទីរជំនាញ ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជា​ផលប្រយោជន៍​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​ប្រាសាទបាគង​ទាំងមូល និង ត្រូវ​ចេះ​សាមគ្គីភាព​ផ្ទៃ​ជាមួយ​គណៈ​អភិបាលស្រុក ក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​អង្គភាព និង អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ លើ​ការដឹកនាំ ការគ្រប់គ្រង និង ការពង្រឹង​នូវ​របៀបរបប​ការងាររដ្ឋបាល​នៅក្នុង​សាលាស្រុក ពិសេស​លើ​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​តម្លាភាព គណនេយ្យភាព លឿន​រហ័ស និង​មាន​ប្រ​សិ​ទ្ឋ​ភាព ៕

​អត្ថបទ : លោក លីវ សាន្ត​
​រូបថត : លោក ខេង ឧ​ត្ត​ម​

Tags: ​លោក នួន ពុទ្ធា​រិ​ទ្ធ អភិបាលរង​ស្រុក​ប្រាសាទបាគងស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ពិន ប្រាកដ បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​តែងតាំង​លោក រិ​ន ឡូត ឱ្យ​កាន់​មុខតំណែង​អភិបាលរង​ស្រុក​ក្រឡាញ់​

លោក ពិន ប្រាកដ បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​តែងតាំង​លោក រិ​ន ឡូត ឱ្យ​កាន់​មុខតំណែង​អភិបាលរង​ស្រុក​ក្រឡាញ់​

តួ​ក​គី​ផ្តាច់ជីវិត​ក្រុម​ឃើ​ដ​ជាង​២០០​នាក់​, អាមេរិក​ប្តេជ្ញា​បញ្ឈប់​ទង្វើ​តួ​ក​គី​ឲ្យ​បាន​!

តួ​ក​គី​ផ្តាច់ជីវិត​ក្រុម​ឃើ​ដ​ជាង​២០០​នាក់​, អាមេរិក​ប្តេជ្ញា​បញ្ឈប់​ទង្វើ​តួ​ក​គី​ឲ្យ​បាន​!

បាក់​ស្ពាន​អាកាស​នៅ​ខេត្ត​ជាំ​ង​ស៊ូ នាំ​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់​-​របួស​

បាក់​ស្ពាន​អាកាស​នៅ​ខេត្ត​ជាំ​ង​ស៊ូ នាំ​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់​-​របួស​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.