គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១០៨ត្រូវបានកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះជាតិពុល ប្រគល់ទៅឲ្យអង្គការសុីម៉ាក់(CMAC)
ដោយអនុវត្តតាមការណែនាំពីសំណាក់លេាកឧត្តមសេនីយ៏ទេាទិត្យណារ៉ុងស្នងការនគរបាលខេត្ត នៅថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៨ម្សិលមិញនេះ កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះជាតិពុលដឹកនាំដោយលេាកវរៈសេនីយ៏ឯក ឆេត ញ៉ា នាយការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះជាតិពុល បានធ្វេីការប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបឲ្យទៅអង្គការសុីម៉ាក់(CMAC)សរុចំនួន១០៨គ្រាប់មាន: រូមមាន _M៧៩ ចំនួន0៩គ្រាប់ _៦០មម ចំនួន១០គ្រាប់ _គ្រាប់បែកដៃ ចំនួន០៩គ្រាប់_គីបមីន ចំនួន ៨០គ្រាប់ _គ្រាប់១២.៧ចំនួន០៦គីឡូក្រាមគ្រាប់ដែលខូចគុណភាពខាងលើមួយចំនួនរក្សាទុកនៅក្នុងឃ្លាំងសុវត្ថិភាពស្នងការខេត្តមួយចំនួនទៀតជាសំណល់ជាតិផ្ទុះប្រមូលបានតាមបណ្ដាស្រុកត្រូវប្រគល់ឲ្យអង្គភាពជំនាញ(CMAC)យកទៅកម្ទេចចោលដើម្បីបញ្ចៀសនូវការគ្រោះថ្នាក់ទៅថ្ងៃក្រោយ៕ ថាច់ ពិសុទ្ធ