អាជ្ញាធរខេត្ត បន្តចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប
ប្រជាពលរដ្ឋដែលមានក្បាលដីចំនួន២,៤៤០ក្បាលដីនៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប បានសម្តែងសេចក្តីសប្បាយរីករាយបំផុតដែលដីធ្លីផ្ទះសម្បែងរបស់ពួកគាត់បានទទួលស្គាល់ដោយស្របច្បាប់របស់រាជរដ្ឋាភិបាល។ នៅក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធ ) នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នេះ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានមានប្រសាសន៍ថា ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋដែលមានទីតាំងស្ថិតក្នុងភូមិត្តអណ្តូង សង្កាត់ក្រាម ក្រុងសៀមរាប ...