អភិបាលរងខេត្តសៀមរាប ជម្រុញឲ្យប្រជាពលរដ្ឋចូលរួមថែរក្សានិងអភិរក្សប្រពៃណីវប្បធម៌ដូនតាខ្មែរឲ្យបានគង់វង្ស ដោយស្មារតីទទួលខុសត្រូវខ្ពស់
នៅក្នុងឱកាសបិទបញ្ជប់មហោស្រពសិល្បៈចម្រៀងខ្មែរជាសាកលថ្នាក់ខេត្តលើកទី៥ នៅសៀមរាប នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមថែរក្សាប្រពៃណីវប្បធម៌ដ៏ផូរផង់ដូនតាខ្មែរឲ្យបានគង់វង្ស ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ក្នុងសម័យកាលសាកលភាវូបនីយកម្ម រួមទាំងសម័យកាលជឿនលឿននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ វាបានបង្ករឲ្យមានការធ្លុះធ្លាយរបាំងព្រំដែនវប្បធម៌ បង្ករឲ្យមានការហូរចូលនៃវប្បធម៌បរទេសយ៉ាងគំហុក ។ និយាយយ៉ាងដូច្នេះ ...