Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សមាគមទេសចរណ៍CATA ពង្រឹងជំនាញវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចដល់ប្រតិបត្ដិករទេសចរណ៍ ក្នុងខេត្តសៀមរាប !

ដោយ Pothe Thun
20/08/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សមាគមទេសចរណ៍CATA ពង្រឹងជំនាញវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចដល់ប្រតិបត្ដិករទេសចរណ៍ ក្នុងខេត្តសៀមរាប !
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមាគមទេសចរណ៍កម្ពុជា CATA បានចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញ ដែលមានស្រាប់ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដល់ប្រតិបត្ដិករទេសចរណ៍ ក្នុងខេត្តសៀមរាប ដើម្បីស្តារឡើងវិញវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ វគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែសីហាឆ្នាំ២០២២ខាងមុខនេះ នាខេត្ដសៀមរាប ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ហៅកាត់ថា CATA មានប្រសាសន៍នៅក្នុងពិធីបើកបណ្ដុះបណ្ដាលកាលថ្ងៃទី១៩ ខែសីហាឆ្នាំ២០២២ម្សិលមុិញនេះថា កម្មវិធីបណ្តុះបណ្តាលធ្វើឡើងដោយសង្កត់ធ្ងន់ទៅលើការពង្រឹងជំនាញដែលមានស្រាប់ និងរំលឹកឡើងវិញ សំរាប់បុគ្គលិក ដែលកំពុងបំរើការងារ ឬត្រូវបានបាត់បង់ការងារ ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្នុងសកម្មភាពស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍(MOT)ជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) និងគាំទ្រផ្នែកបច្ចេកទេសដោយទីភ្នាក់ងារប្រឹក្សាយោលបល់ជំនាញទេសចរណ៍អេធីភី(ATP Consultant) និងស៊ីអេចធី (CHT) ដែលបានទទួលជំនួយថវិការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយ:មូលនិធិអភិវឌ្ឍន៍ជំនាញ។លោកជំទាវ បន្ដថា កម្មវិធីសិក្សា និងមេរៀនបណ្តុះបណ្តាលត្រូវបានរៀបចំឡើងដោយផ្អែកលើសមត្ថភាពនៃជំនាញនីមួយៗ សម្រាប់បុគ្គលិកបម្រើការផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន ចំនួន៧០០នាក់ ផ្នែកទីភ្នាក់ងារ និងការីទេសចរណ៍ចំនួន ១៧៥នាក់ និងផ្នែក មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន ២០០នាក់។

 

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដើម្បីធានាការបណ្តុះបណ្តាលជំនាញ គម្រោងបានធ្វើការ បណ្តុះបណ្តាលគ្រូបង្គោលចំនួន ៤៩រូប ដោយភ្នាក់ងារប្រឹក្សាយោលបល់ជំនាញទេសចរណ៍អេធីភី (ATP Consultant) ដើម្បីចូលរួមអនុវត្តការបណ្តុះបណ្តាលទៅកាន់សិក្ខាកាមជាង ១,០០០នាក់ ក្នុងរយ:ពេលចាប់ពីខែសីហា ដល់ខែតុលាឆ្នាំ២០២២នេះ។ ក្នុងដំណើរជ្រើសរើសសិក្ខាកាម សមាគមទេសចរណ៍កម្ពុជា និងក្រុមការងារអនុវត្តគម្រោងបានរៀបចំសិក្ខាកាមផ្សព្វផ្សាយដំបូងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ដែលមកដល់ពេលនេះដំណើរការជ្រើសរើសសិក្ខាកាមបានចំនួន ១,០៧៥នាក់ ។លោកជំទាវ បានបញ្ជាក់ថា ដំណើរការអនុវត្តការបណ្តុះបណ្តាល នឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ ក្នុងនោះការបណ្តុះបណ្តាលទៅកាន់បុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ចំនួន ១០ផ្នែក រួមមាន ផ្នែកទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍, ផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍, ផ្នែកជួរមុខ, ផ្នែករៀបចំបន្ទប់, ផ្នែកបំរើម្ហូបអាហារ, ផ្នែកចុងភៅ, ផ្នែកធនធានមនុស្ស, ផ្នែកលក់ និងទីផ្សារ, ផ្នែកស្ប៉ា និងផ្នែកវិស្វកម្ម។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រចំពោះវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកបម្រើការក្នុងវិស័យទេសចរណ៍សរុបជាង ១ពាន់នាក់ នៅខេត្តសៀមរាបនេះ។ ឯកឧត្ដម បានបន្ដថា សមិទ្ធផល នៃកិច្ចសហប្រតិបត្តិការលើការជំរុញអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅថ្ងៃនេះ គឺជាជំហានថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ ជាពិសេសតួនាទីដ៏មានតម្លៃរបស់ផ្នែកឯកជន ក្នុងការចូលរួមសម្រេចនូវផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រមទាំងចូលរួមសម្រេចផែនការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ-១៩។ ឯកឧត្ដម បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកបម្រើការក្នុងវិស័យទេសចរណ៍នេះ គឺជាសកម្មភាពបំពេញបន្ថែមមួយនៅក្នុងសកម្មភាពជំរុញការអភិវឌ្ឍ និងស្តារជំនាញទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ប្រកបដោយគុណភាព និងប្រសិទ្ធភាព៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: វិស័យ​ទេសចរណ៍សមាគមទេសចរណ៍CATA
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថភាពជំនាញដល់និយោជិតក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ មកពីតាមសណ្ឋាគារ និងភោជនីយដ្ឋាន

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថភាពជំនាញដល់និយោជិតក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ មកពីតាមសណ្ឋាគារ និងភោជនីយដ្ឋាន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដាំដើមឈើ និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដាំដើមឈើ និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

តំបន់សៀមរាបថ្មី នឹងចូលរួមទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាបប្រមាណ ៧លាននាក់នៅឆ្នាំ២០៣៥

តំបន់សៀមរាបថ្មី នឹងចូលរួមទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាបប្រមាណ ៧លាននាក់នៅឆ្នាំ២០៣៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.