Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អភិបាលរង​ខេត្តសៀមរាប ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋចូលរួម​ថែរក្សានិង​អភិរក្ស​ប្រពៃណី​វប្បធម៌​ដូនតា​ខ្មែរ​ឲ្យ​បាន​គង់វង្ស ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់

ដោយ Pothe Thun
03/09/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អភិបាលរង​ខេត្តសៀមរាប ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋចូលរួម​ថែរក្សានិង​អភិរក្ស​ប្រពៃណី​វប្បធម៌​ដូនតា​ខ្មែរ​ឲ្យ​បាន​គង់វង្ស ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅក្នុង​ឱកាស​បិទ​បញ្ជ​ប់​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សាកល​ថ្នាក់​ខេត្ត​លើក​ទី​៥ នៅ​សៀមរាប នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចូលរួម​ថែរក្សា​ប្រពៃណី​វប្បធម៌​ដ៏​ផូរផង់​ដូនតា​ខ្មែរ​ឲ្យ​បាន​គង់វង្ស ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។ ក្នុង​សម័យកាល​សាកលភាវូបនីយកម្ម រួមទាំង​សម័យកាល​ជឿនលឿន​នៃ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ននេះ វា​បាន​បង្ករ​ឲ្យ​មានការ​ធ្លុះធ្លាយ​របាំង​ព្រំដែន​វប្បធម៌ បង្ករ​ឲ្យ​មាន​ការហូរចូល​នៃ​វប្បធម៌​បរទេស​យ៉ាងគំហុក ។ និយាយ​យ៉ាង​ដូច្នេះ មិនមែនជា​ការចោទប្រកាន់​ថា វប្បធម៌​បរទេស​សុទ្ធតែ​មិនល្អ​ទាំងអស់​នោះទេ ក៏ប៉ុន្តែ​អ្វីដែល​អាច​ទទួលបាន​ពី​បរទេស ក៏​ត្រូវតែ​ទទួលយក ដោយ​មិនមែន​ទទួលយក​ទាំង​ឬ​សទាំង​គល់​នោះទេ គឺ​ត្រូវ​ទទួលយក​ក្នុងការ​វិភាគ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ភាព​ជឿន​លឿន​និង​ការរីកចំរើន​ទាន់សម័យ ក្នុង​ព្រំដែន​មួយ គឺ​សម័យ​មិនមែន​បរទេស តែ​បូរាណ​មិនមែន​អន់ថយ ។​

​លោកស្រី យូ សុភា មានប្រសាសន៍​ទៀតថា យើងទាំងអស់គ្នា​ត្រូវតែ​ចងចាំ បុព្វបុរស​ដូនតា​ខ្មែរ​បាន​កសាង​និង​បន្សល់ទុក​បេតិកភណ្ឌ​ទាំង​រូបី​និង​អរូបី សិល្បៈ វប្បធម៌ ប្រពៃណី សម្រាប់​កូនចៅ​ខ្មែរ​មកដល់​ជំនាន់​នេះ តើ​កូន​ខ្មែរ​ជំនា​ន់ប​ច្ចប្ប​ន្ន បានធ្វើ​អ្វីខ្លះ​ហើយ សម្រាប់​កូនចៅ​ខ្មែរ​នៅ​ជំនាន់​នៃ​សម័យកាល​អនាគត ។​

​តាម​ការកំណត់​របស់​ក្រសួង​វប្បធម៌​និង​វិច​ត្រ​សិល្បៈ លើ​គ្រប់​បណ្តា​វិញ្ញាសារ​ប្រឡង មានតែ​បេក្ខជន​និង​បេ​ក្ខ​នារី​ជាប់​ចំណាត់ថ្នាក់​លេខ​១​ប៉ុណ្ណោះ ដែលមាន​ឱកាស​បាន​ចូលរួម​បន្ត​ការប្រកួតប្រជែង​នៅ​រាជធានី​ភ្នំពេញ ក្នុង​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សាកល​ថ្នាក់ជាតិ នា​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០១៩ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​គួរ​ឲ្យ​ដឹង​ដែរ​ថា លទ្ធផល​ដែល​មហោស្រព ដែល​ទទួលបាន​រួមមាន លើ​វិញ្ញាសារ​ចម្រៀង​សម័យ ផ្នែក​បុរស​បាន​ទៅលើ​បេក្ខជន អូន សុខា​ណា​រិ​ទ្ធ ពាក់​ស្លាក​លេខ​១ ផ្នែក​នារី​បាន​ទៅលើ​បេ​ក្ខ​នារី សួន សីហា ពាក់​ស្លាក​លេខ​១២ លើ​វិញ្ញាសារ​ចម្រៀង​ប្រពៃណី​ក្នុងនោះ​មាន​ចម្រៀង​បាសាក់​ផងដែរ ផ្នែក​បុរស​បាន​ទៅលើ​បេក្ខជន ផន ចាន់​ធឿន ពាក់​ស្លាក​លេខ​២៤ ផ្នែក​នារី​បាន​ទៅលើ​បេ​ក្ខ​នារី សំ សុខា ពាក់​ស្លាក​លេខ ២៥ ៕

​អត្ថបទ និង រូបភាព ៖ ងិន គឹម​ឡេង​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: អភិបាលរង​ខេត្តសៀមរាបអភិរក្ស​ប្រពៃណី​វប្បធម៌​ដូនតា​ខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជា​-​ថៃបើក​កិច្ចប្រជុំ​ទ្វេភាគីលើក​ទី​១១​នៃ​គណៈកម្មការ​បច្ចេកទេស​កម្ពុជា​-​ថៃ សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន និង​ផ្សព្វផ្សាយ​

កម្ពុជា​-​ថៃបើក​កិច្ចប្រជុំ​ទ្វេភាគីលើក​ទី​១១​នៃ​គណៈកម្មការ​បច្ចេកទេស​កម្ពុជា​-​ថៃ សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន និង​ផ្សព្វផ្សាយ​

ការផ្ទុះ​ជំងឺ​គ្រុនផ្ដាសាយ​ជ្រូក​ក្នុង​ក្រុង​ណាន​នី​ង បង្ខំ​ឲ្យ​ការលក់​សាច់ជ្រូក​ក្នុង​ទីផ្សារ​មាន​ចំនួន​កំណត់

ការផ្ទុះ​ជំងឺ​គ្រុនផ្ដាសាយ​ជ្រូក​ក្នុង​ក្រុង​ណាន​នី​ង បង្ខំ​ឲ្យ​ការលក់​សាច់ជ្រូក​ក្នុង​ទីផ្សារ​មាន​ចំនួន​កំណត់

មនុស្ស​ចំនួន​០៥​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​គោ​

មនុស្ស​ចំនួន​០៥​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​គោ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.