Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មនុស្ស​ចំនួន​០៥​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​គោ​

ដោយ Pothe Thun
04/09/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម

91
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្ដា​រ៉េត ស្នងការរង​ទទួល​ផែន ការងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដោយមាន​កិច្ចសហការ​ប្រទាក់ក្រឡា​គ្នា រវាង​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង , ស្រុក​ពួក និង កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប រួម​ជាមួយនឹង​កម្លាំង​ប្រជា​ការពារ​ស្រុក​ប្រាសាទបាគង ផង​នោះ នៅវេលា​ម៉ោង​០១:២០​នាទី​យប់ ឈានចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ខណៈ​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង កំពុងធ្វើការ​ល្បាត​តាម​ភូមិសាស្ត្រ​ក្នុងស្រុក​របស់ខ្លួន ហើយ​ក្រោយ មក​ក៏មាន​ការរាយការណ៍​ពី​ប្រជា​ការពារ​ភូមិ​ថា មាន​ឡាន​កូរ៉េ​ពណ៌​ស ចំណុះ​បី​តោន​កន្លះ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-1555 ថា​មាន​ដឹកគោ​ឆ្លងកាត់​តាមផ្លូវ​ក្នុងភូមិ​ស្ទឹង ធ្វើដំណើរ​ទ្បើង​តាមផ្លូវ​ជាតិ​លេខ​៦ ឆ្ពោះទៅ​ទិស​ខាងលិច ពេលនេះ​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​យាមល្បាត បានធ្វើ​ការឃាត់​រថយន្ត​ត្រួតពិនិត្យ​នៅ​ចំណុច​ភូមិ​ត្រាង ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ដោយ​នៅក្នុង​ឡាន​មាន​គោ​ចំនួន​០៣​ក្បាល និង​មនុស្ស​ចំនួន​០៤​នាក់ ប៉ុន្តែ​ពេល​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ​ជនសង្ស័យ​ម្នាក់​បាន​រត់គេច តែ​ត្រូវបាន​កម្លាំង​នគរបាល​ហ៊ុ​ព័ទ្ធចាប់​បាន​វិញ ហើយ​នាំយកមក​ធ្វើការ​សួរនាំ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្ដា​រ៉េត បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទាំង​០៤​នាក់​នេះ រួមមាន ៖ ១. ឈ្មោះ ឆន ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ សញ្ជាតិ​ខ្មែរ នៅ​ភូមិ​ដើម​រកា ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្តពោធិ៍សាត់ , ២. ឈ្មោះ ម៉ម ចាន់ថា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ សញ្ជាតិ​ខ្មែរ នៅ​ភូមិ​ចេក​ចាវ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ , ៣. ឈ្មោះ ឌី​សៅ​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ សញ្ជាតិ​ខ្មែរ នៅ​ភូមិ​កណ្ដុរស ឃុំ​បង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ និង ៤. ឈ្មោះ​កុក លី​សារ ភេទ​ប្រុស អាយុ​២០​ឆ្នាំ សញ្ជាតិ​ខ្មែរ ជា​ម្ចាស់​ឡាន នៅ​ភូមិ​ចំការ​តា​ពង ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ។​

​លោក ភឹង ចិន្ដា​រ៉េត បាន​ឲ្យ​ដឹង​បន្ថែមថា បន្ទាប់ពី​សាកសួរ​ជនសង្ស័យ​ទាំង​០៤​នាក់​នេះ​រួចមក កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ថែមទៀត ឈ្មោះ គា តូ ភេទ​ប្រុស អាយុ​៣៩​វ​ឆ្នាំ នៅ​ភូមិ​ដូ​នំ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ហើយ​បើតាម​ចម្លើយសារភាព​របស់​ឈ្មោះ ឆន ចាន់​រ៉ា បាន​សារភាពថា ខ្លួន​ធ្លាប់ធ្វើ​សកម្មភាព​លួច​ក្នុង​ខេត្តសៀមរាប​ចំនួន​០៤​លើក ក្នុងនោះ​នៅ​ស្រុក​ពួក ចំនួន​០១​លើក និង នៅ​ស្រុក​ប្រាសាទបាគង ចំនួន​០៣​លើក ខណៈ​អ្នក​ទាំង​០៣​ផ្សេងទៀត ក៏​ធ្លាប់​បានធ្វើ​សកម្មភាព​លួច​ដែរ ហើយ​រាល់​សកម្ម​លួច​មានការ​បញ្ចា​ផ្ទា​ល់ពីឈ្មោះ ឈ្មោះ គា តូ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្នងការរង​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ក្រោយពី​ការសាកសួរ​ជនសង្ស័យ​ទាំង​០៥ នាក់ បាន​ឆ្លើយ​សារភាពថា ពិតជា​បានធ្វើ​សកម្មភាព​លួច​គោក្របី​ពិតប្រាកដ​មែន ហើយ​ជាមួយគ្នានេះ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​ចង្អុលបង្ហាញ ពី​ទីតាំង​ដែល​ពួកគេ​ប្រព្រឹត្ត​សកម្មភាព លួច​គោក្របី ព្រមទាំង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: នគរបាល​ខេត្តសៀមរាបនគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាបលួច​គោ​ស្រុក​ប្រាសាទបាគងស្រុកពួក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរនិង​អ្នកភូមិ​មេ​ជ្រៃ ក្នុង​ឃុំ​កែវ​ពណ៌ យល់ថាបញ្ហា​សំរាម​ប្លា​ស្ទិ​ក ជា​រនាំង​ខណ្ឌ​មិនឱ្យ​ទេសចរ​មកកាន់​សហគម​ន៍​របស់ខ្លួន​

អាជ្ញាធរនិង​អ្នកភូមិ​មេ​ជ្រៃ ក្នុង​ឃុំ​កែវ​ពណ៌ យល់ថាបញ្ហា​សំរាម​ប្លា​ស្ទិ​ក ជា​រនាំង​ខណ្ឌ​មិនឱ្យ​ទេសចរ​មកកាន់​សហគម​ន៍​របស់ខ្លួន​

សាកសព​ចំនួន​២៥​នាក់​ហើយ ដែល​ត្រូវបាន​រកឃើញ​ពី​ហេតុការណ៍​ឆេះ​ទូក​នៅ​អាមេរិក​

សាកសព​ចំនួន​២៥​នាក់​ហើយ ដែល​ត្រូវបាន​រកឃើញ​ពី​ហេតុការណ៍​ឆេះ​ទូក​នៅ​អាមេរិក​

ក្រុមហ៊ុន Huawei បដិសេធ​ពាក្យបណ្តឹង លួច​ប៉ាតង់​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​

ក្រុមហ៊ុន Huawei បដិសេធ​ពាក្យបណ្តឹង លួច​ប៉ាតង់​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.