អាជ្ញាធរខេត្តសៀមរាប គាំទ្រចំណាត់ការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ហើយអំពាវនាវដល់អ្នកប្រកបមុខរបបនេះ គួរតែប្ដូរទៅប្រកបមុខរបរផ្សេងតាមតែអាចធ្វើទៅបាន
មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តសៀមរាប តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ដោយមានការិះគន់ពីភ្ញៀវទេសចរអន្តរជាតិ ក្នុងនាមអាជ្ញាធរខេត្ត សូមគាំទ្រចំណាត់ការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ព្រោះថា ការបរិភោគសាច់សត្វសុនខនេះ វាអាចធ្វើឲ្យមានជំងឺអាសន្នរោគ និងជំងីផ្សេងៗទៀត រួមទាំងមេរោគកូវីត ជាពិសេសធ្វើឲ្យសុខភាពអ្នកបរិភោគចុះទន់ខ្សោយឬអាចដល់ស្លាប់ក៏ថាបានដែរ ...