អភិបាលខេត្តសៀមរាប នាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងទីទ័លក្រចំនួនជិត៤០០គ្រួសារ នៅឃុំចំនួន០៤ ក្នុងស្រុកពួក
កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អមដំណើរដោយលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត រួមជាមួយនឹងអាជ្ញាធរស្រុកពួក បាននាំយកអំណោយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចគាំពារ និងសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងទីទ័លក្រ ចំនួន៣៨០គ្រួសារ នៅឃុំចំនួន០៤ ក្នុងស្រុកពួក ...