Sunday, June 22, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ទីទ័លក្រ​ចំនួន​៤៥០​គ្រួសារ នៅ​សង្កាត់​ចំនួន​២​ក្នុង​ក្រុង​សៀមរាប ទទួលបាន​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​

ដោយ Pothe Thun
28/08/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ទីទ័លក្រ​ចំនួន​៤៥០​គ្រួសារ នៅ​សង្កាត់​ចំនួន​២​ក្នុង​ក្រុង​សៀមរាប ទទួលបាន​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ប្រជាពលរដ្ឋ​ទីទ័លក្រ និង រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ចំនួន ៤៥០ គ្រួសារ មកពី​សង្កាត់​ចំនួន​ពីរ ក្រុង​សៀមរាប គឺ សង្កាត់​ទឹក​វិល និង​សង្កាត់​ស្រ​ង៉ែ បានទទួល​អំណោយ​របស់​រាជរដ្ឋាភិបាល ដែល​ផ្តល់​តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ហើយ​ត្រូវបាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្តសៀមរាប ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​កន្ទេល​១ ,​មុង​១ , ភួយ​១ , សារុង​១ និង ក្រ​ម៉ា​១ ។​

​ពិធី​ប្រគល់​អំណោយ​នេះ បាន​ប្រព្រឹត្តទៅ​នៅក្នុង​បរិវេណ​វត្ត​សណ្តាន់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩​នេះ ក្រោម​វត្តមាន​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត អាជ្ញាធរ​ក្រុង និង ចៅសង្កាត់​ទាំងពីរ ។​

​លោក អោ ម៉ៅ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត បាន​បញ្ជាក់ថា វិស័យ​សុខុមាលភាព​សង្គម គឺជា​អាទិភាព​មួយ ក្នុងចំណោម​អាទិភាព​ទាំង​៨ របស់​មន្ទីរ​អតីតយុទ្ធជន​និង​យុវនីតិសម្បទា ដែល​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដែល​បាន​រងគ្រោះ​គ្រប់មុខ​សញ្ញា ដែល​វិស័យ​សង្គមកិច្ច​យកចិត្តទុកដាក់ ដោះស្រាយ​រាល់​បញ្ហា​ជួប​ការលំបាក​របស់​បងប្អូន សំខាន់​ជនរងគ្រោះ និង ជន​ងាយ​រងគ្រោះ ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកសិករ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកសិករ

19/06/2025
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

19/06/2025

​លោក អោ ម៉ៅ បានបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម ក្នុងនោះ​រួមមាន គាំពារ​មនុស្ស​វ័យ​ចំណាស់ និង គាំពារ​ទៅលើ​សុខុមាលភាព​ស្ត្រី​និង​កុមារ ពិសេស​បាន​អនុវត្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ សម្រាប់​ការពិនិត្យ​ផ្ទៃពោះ និង សម្រាលកូន និង កុមារ​ក្រោម​អាយុ​២​ឆ្នាំ ក្នុង​គ្រួសារ​ក្រីក្រ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩​នេះ​តទៅ ខណៈ​ក្នុង​ឆ្នាំ​២០១៩ បានផ្តល់​អំណោយ​ជា​សម្ភារ​ប្រើប្រាស់ និង​គ្រឿង​បរិភោគ ជូន​មនុស្ស​ចាស់ជរា ជន​ងាយ​រងគ្រោះ និង​ជន​រង​ដោយ​គ្រោះធម្មជាតិ​នៅក្នុង​ក្រុង​សៀមរាប , ស្រុក​សូទ្រនិគម , ស្រុក​អង្គរជុំ , ស្រុក​អង្គរជុំ , ស្រុក​ក្រឡាញ់ និង ស្រុក​ប្រាសាទបាគង សរុប​ចំនួន​១២៩​គ្រួសារ ។​

​មានប្រសាសន៍​នោះ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប ក្នុងនាម​ឯកឧត្តម​អភិបាលខេត្ត បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​និច្ចកាល តែង​យកចិត្តទុកដាក់​ខ្ពស់​នូវ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន ដែល​ជួបប្រទះ​នូវ​ភាពក្រីក្រ និង គ្រោះធម្មជាតិ​ផ្សេងៗ ខណៈដែល​សម្ដេច​តេ​ជោ ធ្លាប់បាន​មានប្រសាសន៍ថា មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​រង គ្រោះ ដោយ​អត់​អាហារ​នោះឡើយ ។​

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍​បន្ថែមថា ក្រោម​គោ​លន​យោ បាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ​ទូទាំងប្រទេស ព្រមទាំង​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ នៅ​គ្រប់​មូលដ្ឋាន ជា​រួមមាន​សាលារៀន , មន្ទីរពេទ្យ , វត្ត​អារាម , ផ្លូវថ្នល់ , ស្ពាន និង ប្រព័ន្ធធារាសាស្ត្រ​ជាដើម ដែល​សម​ទ្ធិ​ផល​ទាំងនេះ កើតចេញពី​ស្មារតី​នៃ​ថ្ងៃ​ជ័យជំនះ​៧​មករា និង កត្តា​សន្តិភាព នៃ​គោលនយោបាយ​ឈ្នះៗ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខណៈដែល​ប្រទេស​កម្ពុ​ជានា​អតីតកាល បាន​ឆ្លងកាត់​នូវ​វិនាសកម្ម​នៃ​សង្គ្រាម ជាពិសេស ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩ ដែល​បានធ្វើ​ឲ្យ​ប្រទេសជាតិ​ទាំងមូល ទទួល​នូវ​មហា​វិនាសកម្ម និង ខ្ទេចខ្ទាំ​យ៉ាងធ្ងន់ធ្ងរ​បំផុត​លើ​គ្រប់​វិស័យ ដែល​មិន​ធ្លាប់​កើតមាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ។​

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍​បន្ថែមទៀត​ថា បច្ចុប្បន្ននេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ផ្តល់​គោល​របប​គោលនយោបាយ ជូន​ដល់​គ្រួសារ​ក្រីក្រ និង បងប្អូន​ជា​ស្ត្រី និង កម្ម​ការី ដោយ​ទទួលបាន​នូវ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ព្រមទាំង​ទៅពិនិត្យ និង ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង មណ្ឌល​សុខភាព ដោយ​មិន​គិតពី​តម្លៃ​សេវា ដូច្នេះ​ក្នុងឱកាស​នេះ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​របស់ខ្លួន​ឲ្យ​បានល្អ ហើយ​ប្រសិនបើ​មាន​ជំងឺ​អ្វី​កើតឡើង សូម​ទៅពិនិត្យ និង ព្យាបាល​ជំងឺ​នៅតាម​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ឲ្យ​បាន​ទាន់ពេលវេលា ចៀសវាង​ទុក​យូរ បណ្ដាល​ឲ្យ​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ ៕

​អត្ថបទ និង រូបថត : លោក ម៉ី សុខា​រិ​ទ្ធ និង លោក ខេង ឧត្ដម
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ពលរដ្ឋទីទ័លក្រពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិអំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំ​លើក​ទី​៤រវាង​គណៈកម្មការ​/​គណៈកម្មាធិការ​ការពា​រ​ជាតិនិង​សន្តិសុខ​នៃ​រដ្ឋសភា​កម្ពុជា ឡាវ វៀតណាម បាន​បិទ​បញ្ចប់​ប្រកបដោយ​ជោគជ័យ​

កិច្ចប្រជុំ​លើក​ទី​៤រវាង​គណៈកម្មការ​/​គណៈកម្មាធិការ​ការពា​រ​ជាតិនិង​សន្តិសុខ​នៃ​រដ្ឋសភា​កម្ពុជា ឡាវ វៀតណាម បាន​បិទ​បញ្ចប់​ប្រកបដោយ​ជោគជ័យ​

គ្រោះ​រញ្ជួយ​ដី​កម្រិត៦,៦​រ៉ិ​ច​ទ័​រវាយប្រហារភាគខាងត្បូងដែន​កោះSouth Sandwich

គ្រោះ​រញ្ជួយ​ដី​កម្រិត៦,៦​រ៉ិ​ច​ទ័​រវាយប្រហារភាគខាងត្បូងដែន​កោះSouth Sandwich

ជប៉ុនប្រកាស​អំពី​គ្រោះ​បាក់​ដី និង​ទឹកជំនន់​នៅក្នុង​ប្រទេស​របស់ខ្លួន ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត​

ជប៉ុនប្រកាស​អំពី​គ្រោះ​បាក់​ដី និង​ទឹកជំនន់​នៅក្នុង​ប្រទេស​របស់ខ្លួន ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    34 shares
    Share 14 Tweet 9
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    292 shares
    Share 117 Tweet 73
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    769 shares
    Share 587 Tweet 76
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8950 shares
    Share 5411 Tweet 1475
  • ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

    22 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (729)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,911)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,259)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,082)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (893)
  • សាសនា និង មនុស្សធម៌ (1,033)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (246)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.