Wednesday, January 20, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំ​លើក​ទី​៤រវាង​គណៈកម្មការ​/​គណៈកម្មាធិការ​ការពា​រ​ជាតិនិង​សន្តិសុខ​នៃ​រដ្ឋសភា​កម្ពុជា ឡាវ វៀតណាម បាន​បិទ​បញ្ចប់​ប្រកបដោយ​ជោគជ័យ​

ដោយ Pothe Thun
28/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំ​លើក​ទី​៤រវាង​គណៈកម្មការ​/​គណៈកម្មាធិការ​ការពា​រ​ជាតិនិង​សន្តិសុខ​នៃ​រដ្ឋសភា​កម្ពុជា ឡាវ វៀតណាម បាន​បិទ​បញ្ចប់​ប្រកបដោយ​ជោគជ័យ​
13
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​ក្រោយពី​បាន​ដំណើរការ​ពេញ​១​ថ្ងៃ កិច្ចប្រជុំ​លើក​ទី​៤ រវាង​គណៈកម្មការ​ការពា​រ​ជាតិ និង​សន្តិសុខ​នៃ​រដ្ឋសភា​កម្ពុជា ឡាវ វៀតណាម ស្តីពី “​តួនាទី ភារកិច្ច​ក្នុងការ​ពិនិត្យ​តាមដាន​របស់​គណៈកម្មកា​រ​/​គណៈកម្មាធិការ នៃ​រដ្ឋសភា​ប្រទេស​ទាំងបី ក្នុង​ការកសាង សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ព្រំដែន​មួយ ប្រកបដោយ​សន្តិភាព និង​មិត្តភាព​” បាន​បិទ​បញ្ចប់​ប្រកបដោយ​ជោគជ័យ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ​។​

​ថ្លែង​បិទ​កិច្ចប្រជុំ​នៅឯ​សណ្ឋាគារ​សុខា​ភ្នំពេញ ឯកឧត្តម ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​អបអរសាទរ​ចំពោះ​លទ្ធផល​ដែល​កិច្ចប្រជុំ​លើក​ទី​៤ រវាង​គណៈកម្មការ​ជំនាញ​ទទួលបន្ទុក​កិច្ចការ​ការពារជាតិ និង​សន្តិសុខ របស់​រដ្ឋសភា​នៃ​ប្រទេស​ទាំងបី សម្រេចបាន​ពេលនេះ​។​

​ឯកឧត្តម​បាន​ប្រសាសន៍​បន្តថា សមិទ្ធផល​ដ៏​មានតម្លៃ​នេះ ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការយកចិត្តទុកដាក់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​គណៈកម្មការ នៃ​ប្រទេស​ទាំង​៣ ក្នុង​ការធានា និង​ថែរក្សា​ឱ្យបាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​សណ្តាប់ធ្នាប់ ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស​ឱ្យមាន​ភាព​រីកចម្រើន​ជឿនលឿន និង​សុខដុមរមនា ជាពិសេស​ការកសាង​ព្រំដែន​នៃ​ប្រទេស​ទាំងបី ក្លាយជា​ព្រំដែន​មិត្តភាព សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​។​

ព័ត៌មានជាតិ ថ្មីៗ

វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

19/01/2021
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

19/01/2021

​ឯកឧត្តម ហ៊ុន ណេង បាន​មានប្រសាសន៍​បន្ថែមថា កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ បានរួម​ចំណែក​ទប់ស្កាត់ និង​បង្ក្រាបបាន​នូវ​បទល្មើស​ព្រហ្មទណ្ឌ ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស ការលាង​លុយកខ្វក់ ការរត់ពន្ធ និង​បទល្មើស​ឆ្លងដែន​ផ្សេងៗ​។ វឌ្ឍនភាព​នេះ កំពុងតែ​ផ្តល់នូវ​ភាពសុខដុមរមនា​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងបី​។

​ឯកឧត្តម​ប្រធាន​គណៈកម្មការ​ក៏បាន​ធ្វើការ​កត់សម្គាល់​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​គម្លាត​នៃ​ការអភិវឌ្ឍ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងបី ការខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ ការថែទាំ​សុខភាព​បឋម និង​អនាម័យ ការផ្គត់ផ្គង់​ទឹកស្អាត ថាមពល​អគ្គិសនី អប់រំ និង​កិច្ចសហការ​ចែករំលែក​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក មិន​ឆ្លើយតប​ទាន់ពេលវេលា ការផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្ត ឬ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ‌​នៅ​មិនទាន់​ទូលំទូលាយ គួបផ្សំ​នឹង​និន្នាការ​តំបន់ ក៏​ដូច​ពិភពលោក កំពុងតែ​ជួប​ប្រឈម​នឹង​វិបត្តិ ស្មុគស្មាញ និង​ហានិភ័យ​ច្រើន​ផង​នោះ បានធ្វើ​ឲ្យ​មាន​ក្តីបារម្ភ​ពី​សន្តិភាព ស្ថិរភាព និង​សន្តិសុខ អាច​រង​ការគំរាមកំហែង ដែល​អាច​បង្អាក់​ការអភិវឌ្ឍ និង​បំផ្លាញ​សមិទ្ធផល ដែល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក ក៏ដូចជា​ការបន្ថយ​ស​ក្តា​នុព​ល​សម្រាប់​ការអភិវឌ្ឍ​ក្នុងពេល​អនាគត​ផងដែរ​។

ឯកឧត្តម ហ៊ុន ណេង បញ្ជាក់ថា ការអនុវត្ត​តួនាទី ភារកិច្ច របស់​គណៈកម្មការ​ជំនាញ​ទទួលបន្ទុក​កិច្ចការ​ការពារជាតិ និង​សន្តិសុខ របស់​រដ្ឋសភា​នៃ​ប្រទេស​ទាំងបី ពិត​ជាមាន​សារៈសំខាន់ និង​សមស្រប​បំផុត​ទៅនឹង​បរិការណ៍​បច្ចុប្បន្ន ដែល​តំបន់ និង​ពិភពលោក​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ស្មុគស្មាញ ភាព​រង្គោះរង្គើ​នៃ​សណ្តាប់ធ្នាប់ ការគំរាមកំហែង និង​និន្នាកា​រវិ​វត្ត​ទៅមុខ​មិន​ប្រាកដប្រជា​នេះ​។​

ឯកឧត្ដម​មានប្រសាសន៍​បន្ថែមថា ទាំង​ស្ថាប័ន​នីតិ​ប្ប​ញ្ញ​តិ្ត នីតិប្រតិបត្តិ និង​ភាគី​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងបី ត្រូវ​បន្ត​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ក្នុងការ​សហការគ្នា​ដើម្បី​ធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​វិបុលភាព​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ការកសាង​និង​អភិវឌ្ឍ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងបី ឱ្យ​ក្លាយជា​ព្រំដែន​មួយ​ប្រកបដោយ​សន្តិភាព ស្ថិរភាព សន្តិសុខ មិត្តភាព និង​វឌ្ឍន​ភាពជា​និរន្តរ៍​។​

ឯកឧត្តម​ប្រធាន​គណៈកម្មការ​បាន​មានប្រសាសន៍​ទៀតថា កិច្ចប្រជុំ​នេះ បានផ្តល់​ឱកាស​ឲ្យ​យើង​ចែករំលែក និង​ផ្លាស់ប្តូរ​នូវ​ព័ត៌មាន បទពិសោធន៍​ការងារ និង​អាច​កំណត់​បាន​នូវ​ចំណុចខ្លាំង ចំណុចខ្សោយ លើ​សកម្មភាព​ការងារ​រៀងៗ​ខ្លួន និង​អាចឱ្យ​យើង​បាន​ពិចារណា​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព និង​វិធានការ​សមស្រប ដើម្បី​លើកកម្ពស់​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​យន្តកា​រ​ជំនាញ​នៃ​រដ្ឋសភា ក្នុងការ​គាំទ្រ និង​ត្រួតពិនិត្យ​សកម្មភាព​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ ឲ្យ​ឈាន​ទៅមុខ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ថែមទៀត​៕​

Tags: កិច្ចប្រជុំ​លើក​ទី​៤រវាង​គណៈកម្មការ​/​គណៈកម្មាធិការ​ការពា​រ​ជាតិនិង​សន្តិសុខ​នៃ​រដ្ឋសភា​កម្ពុជា ឡាវ វៀតណាមគណៈកម្មាធិការ​ការពា​រ​ជាតិនិង​សន្តិសុខ​នៃ​រដ្ឋសភា​កម្ពុជា ឡាវ វៀតណាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រោះ​រញ្ជួយ​ដី​កម្រិត៦,៦​រ៉ិ​ច​ទ័​រវាយប្រហារភាគខាងត្បូងដែន​កោះSouth Sandwich

គ្រោះ​រញ្ជួយ​ដី​កម្រិត៦,៦​រ៉ិ​ច​ទ័​រវាយប្រហារភាគខាងត្បូងដែន​កោះSouth Sandwich

ជប៉ុនប្រកាស​អំពី​គ្រោះ​បាក់​ដី និង​ទឹកជំនន់​នៅក្នុង​ប្រទេស​របស់ខ្លួន ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត​

ជប៉ុនប្រកាស​អំពី​គ្រោះ​បាក់​ដី និង​ទឹកជំនន់​នៅក្នុង​ប្រទេស​របស់ខ្លួន ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត​

សាខា​ពន្ធដារ​ខេត្តសៀមរាប ជំរុញ​ឲ្យ​អ្នក​ជាប់ពន្ធ​តូចនិង​មធ្យម មក​បង់ពន្ធ​ឲ្យ​បាន​​ត្រឹមត្រូវនិង​ទាន់ពេលវេលា ដោយ​មិន​ចង់ឃើញ​សហគ្រាស ណាមួយ​ត្រូវបាន​ពិន័យ​នោះទេ​

សាខា​ពន្ធដារ​ខេត្តសៀមរាប ជំរុញ​ឲ្យ​អ្នក​ជាប់ពន្ធ​តូចនិង​មធ្យម មក​បង់ពន្ធ​ឲ្យ​បាន​​ត្រឹមត្រូវនិង​ទាន់ពេលវេលា ដោយ​មិន​ចង់ឃើញ​សហគ្រាស ណាមួយ​ត្រូវបាន​ពិន័យ​នោះទេ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

19/01/2021
រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

24/08/2020
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

24/08/2020

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (256)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,121)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,851)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (444)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (329)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (436)
  • សេដ្ឋកិច្ច និង កសិកម្ម (113)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.