Saturday, March 25, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អភិបាលខេត្ត​សៀមរាប នាំយក​អំណោយ​របស់​រា​ជរ​ដ្ឋាភិ​បាល​កម្ពុជា ចែកជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ទីទ័លក្រ​ចំនួន​ជិត​៤០០​គ្រួសារ នៅ​ឃុំ​ចំនួន​០៤ ក្នុងស្រុក​ពួក​

ដោយ Pothe Thun
06/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អភិបាលខេត្ត​សៀមរាប នាំយក​អំណោយ​របស់​រា​ជរ​ដ្ឋាភិ​បាល​កម្ពុជា ចែកជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ទីទ័លក្រ​ចំនួន​ជិត​៤០០​គ្រួសារ នៅ​ឃុំ​ចំនួន​០៤ ក្នុងស្រុក​ពួក​
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប អមដំណើរ​ដោយ​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត រួម​ជាមួយនឹង​អាជ្ញាធរ​ស្រុក​ពួក បាន​នាំយក​អំណោយ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​កិច្ច​គាំពារ និង​សង្គ្រោះ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ទីទ័លក្រ ចំនួន​៣៨០​គ្រួសារ នៅ​ឃុំ​ចំនួន​០៤ ក្នុងស្រុក​ពួក រួមមាន​ឃុំ​សសរស្តម្ភ , មុខ​ប៉ែន , ពោធិ​ទ្រាយ និង ឃុំ​ព្រៃ​ជ្រូក តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តសៀមរាប ដែល​បាន​រៀបចំឡើង​នៅ​វត្ត​ត្រកៀត ក្នុង​ឃុំ​មុខ​ប៉ែន ។​

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា មាន​ស្ថាប័ន​ជាតិ​ជាច្រើន​ទៀត ដូចជា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាដើម ដែល​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​យន្តការ​នៃ​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​គ្រា​ជួប​គ្រោះអាសន្ន​ផ្សេងៗ ដូចជា​គ្រោះធម្មជាតិ គ្រោះវិបត្តិ​ដែល​កើតឡើង​ដោយ​ឧប្បទ្ទវហេតុ​ធ្ងន់ធ្ងរ ជាមួយនឹង​ការចូលរួម​ដ៏​ចាំបាច់​នៃ​ចលនា​សប្បុរសធម៌​ផងដែរ ដែលជា​កម្លាំងចលករ​នៃ​សិល្បៈ​ចែករំលែក អា​នុ​សាសន៍​ដ៏​ខ្ពង់​ខ្ពង់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក្នុងនាម​អាជ្ញាធរ​ខេត្តសៀមរាប សូម​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​និច្ចកាល តែង​យកចិត្តទុកដាក់​ខ្ពស់​នូវ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន ដែល​ជួបប្រទះ​នូវ​ភាពក្រីក្រ និង គ្រោះធម្មជាតិ​ផ្សេងៗ ខណៈដែល​សម្ដេច​តេ​ជោ ធ្លាប់បាន​មានប្រសាសន៍ថា មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​រង គ្រោះ ដោយ​អត់​អាហារ​នោះឡើយ ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បន្ថែមថា របាយការណ៍​គឺ​វា​សំខាន់​ណាស់ ត្រូវ​ផ្តល់​តាម​ខ្សែរយៈ​ទាក់ទង​ឲ្យ​បាន​រហ័ស​បំផុត រាល់​បាតុភាព​នៃ​គ្រោះវិបត្តិ​កើតឡើង​នៅ​មូលដ្ឋាន ដើម្បី​ស្ថាប័ន​មាន​ភារកិច្ច ចាត់ការ​ដំណោះស្រាយ​ទាន់ពេលវេលា ដូច្នេះ​ក្នុងឱកាស​នេះ សូម​ឲ្យ​មន្ត្រី​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ បន្ថែម​ការយកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ ដែល​កំពុងស្ថិត​ក្នុងកា​លៈ ទេសៈ នាំ​ការបង្ក​ភ័យ​វិបត្តិ​ដោយ​គ្រោះធម្មជាតិ ជាមួយនឹង​ការចាត់ទុក​ថា មូលដ្ឋាន​ជនបទ គឺជា​មូលដ្ឋាន​ដែល​ងាយ​រងគ្រោះ និង សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​របស់ខ្លួន​ឲ្យ​បានល្អ ហើយ​ប្រសិនបើ​មាន​ជំងឺ​អ្វី​កើតឡើង សូម​ទៅពិនិត្យ និង ព្យាបាល​ជំងឺ​នៅតាម​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ឲ្យ​បាន​ទាន់ពេលវេលា ចៀសវាង​ទុក​យូរ បណ្ដាល​ឲ្យ​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ ។​

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម ក្នុងនោះ​រួមមាន គាំពារ​មនុស្ស​វ័យ​ចំណាស់ និង គាំពារ​ទៅលើ​សុខុមាលភាព​ស្ត្រី​និង​កុមារ ពិសេស​បាន​អនុវត្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ សម្រាប់​ការពិនិត្យ​ផ្ទៃពោះ និង សម្រាលកូន និង កុមារ​ក្រោម​អាយុ​២​ឆ្នាំ ក្នុង​គ្រួសារ​ក្រីក្រ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩​នេះ​តទៅ ខណៈ​ក្នុង​ឆ្នាំ​២០១៩ បានផ្តល់​អំណោយ​ជា​សម្ភារ​ប្រើប្រាស់ និង​គ្រឿង​បរិភោគ ជូន​មនុស្ស​ចាស់ជរា ជន​ងាយ​រងគ្រោះ និង​ជន​រង​ដោយ​គ្រោះធម្មជាតិ​នៅក្នុង​ក្រុង​សៀមរាប , ស្រុក​សូទ្រនិគម , ស្រុក​អង្គរជុំ , ស្រុក​អង្គរជុំ , ស្រុក​ក្រឡាញ់ និង ស្រុក​ប្រាសាទបាគង សរុប​ចំនួន​១២៩​គ្រួសារ ៕

​អត្ថបទ និង រូបថត : លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិមន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តសៀមរាបស្រុកពួកអំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិន​ត្រៀម​បញ្ចេញ​សាច់ជ្រូក​បម្រុង ដើម្បី​បំពេញតម្រូវការក្រោយ​ជំងឺ​ផ្តាសាយ​ជ្រូក បានសម្លាប់​ជ្រូក​ជាង ១០០​លាន​ក្បាល​

ចិន​ត្រៀម​បញ្ចេញ​សាច់ជ្រូក​បម្រុង ដើម្បី​បំពេញតម្រូវការក្រោយ​ជំងឺ​ផ្តាសាយ​ជ្រូក បានសម្លាប់​ជ្រូក​ជាង ១០០​លាន​ក្បាល​

យ៉ាងហោចណាស់​មនុស្ស២០​នាក់​បាន​ស្លាប់ដោយសារ​ព្យុះ Dorian នៅ​បា​ហា​ម៉ា (Bahamas)

យ៉ាងហោចណាស់​មនុស្ស២០​នាក់​បាន​ស្លាប់ដោយសារ​ព្យុះ Dorian នៅ​បា​ហា​ម៉ា (Bahamas)

អភិរក្ស​ដ្ឋា​ន​អង្គរ​បើកទ្វារ​ឱ្យ​សាធារណជន​ទស្សនា​វត្ថុ​បុរាណ​ក្នុង​ឃ្លាំង​ពេញ​មួយថ្ងៃ ដើម្បី​អបអរ​ទិវា​បេតិកភណ្ឌ​ពិភពលោក​

អភិរក្ស​ដ្ឋា​ន​អង្គរ​បើកទ្វារ​ឱ្យ​សាធារណជន​ទស្សនា​វត្ថុ​បុរាណ​ក្នុង​ឃ្លាំង​ពេញ​មួយថ្ងៃ ដើម្បី​អបអរ​ទិវា​បេតិកភណ្ឌ​ពិភពលោក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    647 shares
    Share 259 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    575 shares
    Share 230 Tweet 144
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.