Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អភិរក្ស​ដ្ឋា​ន​អង្គរ​បើកទ្វារ​ឱ្យ​សាធារណជន​ទស្សនា​វត្ថុ​បុរាណ​ក្នុង​ឃ្លាំង​ពេញ​មួយថ្ងៃ ដើម្បី​អបអរ​ទិវា​បេតិកភណ្ឌ​ពិភពលោក​

ដោយ Pothe Thun
06/09/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អភិរក្ស​ដ្ឋា​ន​អង្គរ​បើកទ្វារ​ឱ្យ​សាធារណជន​ទស្សនា​វត្ថុ​បុរាណ​ក្នុង​ឃ្លាំង​ពេញ​មួយថ្ងៃ ដើម្បី​អបអរ​ទិវា​បេតិកភណ្ឌ​ពិភពលោក​
58
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បើតាម​សេចក្ដីជូនដំណឹង​របស់​នាយកដ្ឋាន​គាំពារ​និង​អភិរក្ស​សំណង់​បុរាណ បាន​ឲ្យ​ដឹងថា ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​បុណ្យ​បេតិកភណ្ឌ​ពិភពលោក​ក្នុងឆ្នាំនេះ នៅ​ថ្ងៃទី​២១ កញ្ញា អភិរក្ស​ដ្ឋា​ន​អង្គរ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​បើកទ្វារ​ស្វាគមន៍​ដល់​សាធារណជន​ចូល​ទស្សនា​តាម​ឃ្លាំង​ទុក​វត្ថុ​បុរាណ​នីមួយៗ​ពេញ​មួយថ្ងៃ​។

​គោលបំណង​នៃ​ការរៀបចំ​នេះដែរ ក្រៅពី​ការអបអរសាទរ​ទិវា​បេតិកភណ្ឌ​ពិភពលោក ក្នុងនោះ​ក៏​ដើម្បីឱ្យ​មហាជន​ចូល​ទស្សនា​អំពី​ស​ម្ប​តិ្ដ​បេតិកភណ្ឌ​ជាតិខ្មែរ​ដែល​បានការ​ពារ​និង​ថែ​រក្សាទុក​នៅក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ នា​ខេត្តសៀមរាប​ដែលមាន​ប្រវត្តិ​តាំងពី​សម័យ​បារាំង​មកនេះ​ដែរ​។​

​ក្នុង​សេចក្ដីជូនដំណឹង​របស់​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ បាន​ប្រាប់​សាធារណជន​ទាំងអស់​ឲ្យ​ដឹង​ដែរ​ថា ការចូល​ទស្សនា​នេះដែរ គឺ​ពេលព្រឹក​ចាប់ពី​ម៉ោង ០៨​ដល់​ម៉ោង ១១​និង​៣០​នាទី និង​ពេល​រសៀល​ចាប់ពី​ម៉ោង ០១​ដល់​ម៉ោង ០៤​រសៀល ។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​គួរ​ឲ្យ​ដឹង​ដែរ​ថា អភិរក្ស​ដ្ឋា​ន​អង្គរ ជាឃ្លាំង​រក្សាទុក​វត្ថុ​បុរាណ​តាម​បណ្ដា​ប្រាសាទ​នានា​ក្នុងប្រទេស អភិរក្ស​ដ្ឋា​ន​អង្គរ​ត្រូវបាន​យាមកាម​តឹងរឹង ដោយ​មិនសូវមាន​អ្នកណា​បាន​ចូល​ទស្សនា​ឡើយ ។ ចំពោះ​ការ​ទស្សនា​ប្រចាំថ្ងៃ គឺ​ត្រឹមតែ​បរិវេណ​ខាងក្រៅ​ប៉ុណ្ណោះ ដោយឡែក​ក្នុង​ឃ្លាំង​ទុក​វត្ថុ​សិល្បៈ​បុរាណ​នីមួយៗ កម្រ​បើក​ជូន​សាធារណជន​បាន​ទស្សនា​ជា​សាធារណ​នោះទេ ៕

​អត្ថបទ និង រូបភាព ៖​ម៉ាត់ អា​រ៉ា​ហ្វី​ន​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ​វត្ថុ​បុរាណអបអរ​ទិវា​បេតិកភណ្ឌ​ពិភពលោក​អភិរក្ស​ដ្ឋា​ន​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចំនួន​០២​ក្នុង​ក្រុង​សៀមរាប សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​រឿង​ទឹកស្អុយ​ហូរ​ចូល​ភូមិដ្ឋាន​របស់គាត់​

ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចំនួន​០២​ក្នុង​ក្រុង​សៀមរាប សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​រឿង​ទឹកស្អុយ​ហូរ​ចូល​ភូមិដ្ឋាន​របស់គាត់​

មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​រៀបចំ ទិវា​អក្ខរកម្ម​ជាតិ លើក​ទី​១៩ នៅ​ខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​រៀបចំ ទិវា​អក្ខរកម្ម​ជាតិ លើក​ទី​១៩ នៅ​ខេត្តសៀមរាប

អាជ្ញាធរ​ខេត្តសៀមរាប បើក​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ចរាចរណ៍ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវថ្នល់​គ្រប់រូប នៅ​ស្រុក​ពួក និង នៅ​ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.