Thursday, March 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរ​ខេត្តសៀមរាប បើក​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ចរាចរណ៍ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវថ្នល់​គ្រប់រូប នៅ​ស្រុក​ពួក និង នៅ​ក្រុង​សៀមរាប​

ដោយ Pothe Thun
09/09/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អាជ្ញាធរ​ខេត្តសៀមរាប បើក​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ចរាចរណ៍ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវថ្នល់​គ្រប់រូប នៅ​ស្រុក​ពួក និង នៅ​ក្រុង​សៀមរាប​
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​រយៈពេល​០២​ថ្ងៃ​កន្លងទៅ គឺ​ថ្ងៃទី​០៧ និង ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ដ​សៀមរាប និង​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មន្ត្រី​ជំនាញ បានរួម​សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប , ក្រុមយុវជន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន , កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក , កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប , កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចុះ​ធ្វើ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ចរាចរណ៍ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវថ្នល់​គ្រប់រូប ស្ថិត​នៅមុខ​ផ្សារ​ស្រុក​ពួក ក្នុងស្រុក​ពួក និង នៅមុខ​សណ្ឋាគារ​អង្គរ​អេ​រ៉ា ក្នុង​ក្រុង​សៀមរាប ។​

​យុទ្ធនាការ​នា​នេះ មាន​គោលបំណង​អប់រំ​ផ្សព្វផ្សាយ លើកកម្ពស់​ការយល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង ជាការ​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវថ្នល់ ជាពិសេស​អ្នកប្រើប្រាស់​ទោចក្រយានយន្ត​ឱ្យមាន​ការប្រុងប្រយ័ត្ន នៅ​រាល់ពេល​ធ្វើដំណើរ​តាម​ដងផ្លូវ និង​មានការ​ចែកជូន​នូវ​ឯកសារ​ពាក់ព័ន្ធ​នឹង​ច្បាប់ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការរៀបចំ​ជា​កម្មវិធី​សួរ​ឆ្លើយ​សំណួរ​ស្តីពី​ច្បាប់ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ព្រមទាំង​ចែកជូន​នូវ​សម្ភារ​មួយចំនួន​ដូចជា​៖​មួកសុវត្ថិភាព , សៀវភៅ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក , សៀវភៅ​អ្វីដែល​អ្នកបើកបរ​ម៉ូតូ​ត្រូវ​យល់ដឹង , ខិតប័ណ្ណ​ជំនួយស្មារតី​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​បិទ​ចំណាំងផ្លាត​ផងដែរ ។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ដ មានប្រសាសន៍ថា ពិតណាស់ថា កត្តា​មនុស្ស កត្តា​មធ្យោបាយ និង​កត្តា​ផ្លូវថ្នល់ ជាហេតុ​នាំឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ ប៉ុន្តែ​កត្តា​ទាំងនេះ គ្រាន់តែ​ជា​កត្តា​រួមផ្សំ​ប៉ុណ្ណោះ កត្តា​សំខាន់​ដែល​អាច​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​បាន​នោះ​គឺ ខ្លួន​យើង ដូច្នេះ ខ្លួន​យើង​ត្រូវ​ចេះ​ការពារ​ខ្លួនឯង ត្រូវ​កំណត់​អ្វីដែល​ត្រូវធ្វើ និង​អ្វី​មិនគួរ​ធ្វើ ខណៈ​កន្លងមកនេះ បញ្ហា​គ្រោះថ្នាក់​ច​រារ​ចរណ៍ បាន​បណ្ដាល​ឲ្យ​បាត់បង់​អាយុជីវិត រងរបួស និង​ខាតបង់​ទ្រព្យសម្បត្តិ មិន​ត្រឹមតែ​ជាការ​បាត់បង់​ទ្រព្យសម្បត្តិ​បងប្អូន និង​ក្រុមគ្រួសារ​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន បន្សល់ទុក​នូវ​កុមារ​កំព្រា ស្ត្រី​មេម៉ាយ ជនពិការ និង​ទុរគតជន ដែល​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដល់​គោល នយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់ រាជរដ្ឋាភិបាល និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​លើ​គ្រប់​វិស័យ ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023
វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

30/03/2023

​លោក ពិន ប្រាកដ បាន​អំពាវនាវ​ដល់​គ្រប់​អាជ្ញាធរ​គ្រប់​ក្រុង​-​ស្រុក​ទាំងអស់ និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ក្នុង​ខេត្ត​ទាំងមូល ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ ត្រូវ​សហការគ្នា​ឱ្យ​សស្រាក់សស្រាំ ដើម្បី​ចូលរួម​អនុវត្ត​ច្បាប់ និង បទ​ប្បញ្ញត្តិ​ច្បាប់​ចរាចរណ៍​នានា សំដៅ​ប្រែក្លាយ​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍ របស់​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ឲ្យ​មាន ប្រសិទ្ធភាព​ខ្ពស់ និង​រួមគ្នា​ប្រែក្លាយ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ទៅជា​ប្រទេសមួយ មាន​សុវត្ថិភាព​ចរាចរណ៍ ដ៏​គួរ​ឲ្យ​កក់ក្តៅ​របស់​យើង ។​

​លោក ព្រំ វ​ន្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា​៖​ស្ថានការណ៍​ទូទៅ​នៅ​កម្ពុជា កាន់តែ​វិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈរ ស្ថិរភាព សន្តិសុខ​សង្គម និង​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ កាន់តែ​ត្រូវបាន​ធានា​យ៉ាងរឹងមាំ ភាព​រស់នៅ​ដោយ​សុខក្សេមក្សាន្ត និង ជីវភាព​ប្រជាពលរដ្ឋ​ទូទាំងប្រទេស កាន់តែ​ល្អប្រសើរ បានធ្វើ​ឲ្យ​កំណើន​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ កើនឡើង​យ៉ាងគំហុក​នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​ទន្ទឹមនឹងនេះ គ្រោះថ្នាក់​ចរាចរណ៍​ក៏​ស្ថិតក្នុង​កំណើន​មួយ​គួរ​ឲ្យ ព្រួយបារម្ភ ខណៈដែល​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ជាម​ធ​ម្យ​ម មាន​មនុស្ស​ស្លាប់ ៥​នាក់ និង​របួស​ជាង​១០​នាក់ ជា​រៀងរាល់ថ្ងៃ ដែល​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាលមកពី​បើក​ល្បឿន​ហួសកំណត់ បត់​ឆ្វេង​ស្តាំ​មិន​ប្រយ័ត្ន មិន​ប្រកាន់​ស្តាំ ជែង​គ្នា​ក្នុងស្ថានភាព​គ្រោះថ្នាក់ និង បើកបរ​ក្នុងស្ថានភាព​ងងុយដេក​។​

​លោក ព្រំ វ​ន្ថា មានប្រសាសន៍​បន្ថែមថា ដើម្បី​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​បច្ចុប្បន្ន និង​ទៅ​ពេលខាងមុខ សូម​អំពាវនាវ​ដល់​អ្ន​ក​ប្រើប្រាស់​ផ្លូវ និង​អ្នកធ្វើដំណើរ​តាមផ្លូវ​ថ្នល់​សូម​ចូលរួម​អនុវត្ត​ឲ្យ​បាន​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា “​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​” និង​សូម​បន្ត​យកចិត្តទុកដាក់ និង​ចូលរួម​អនុវត្ត​លើ​កិច្ចការ​មួយចំនួន ដូចជា​៖ ១- មុន​ចាប់ផ្តើម​បើកបរ​យានជំនិះ អ្នកបើកបរ​ត្រូវ​ប្រកាន់​ទម្លាប់​ជា​ស្វ័យប្រវត្តិ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ និង​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតមាន​ជាយថាហេតុ​នៅលើ​ផ្លូវថ្នល់ ជាពិសេស​ត្រូវ​ចងចាំ​ជានិច្ច​ថា “​មួកសុវត្ថិភាព​មួយ ការពារ​ជីវិត​បាន​ម្នាក់​” ៕



​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ចរាចរណ៍ស្រុកពួកអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រី​សង្ឃ​ខេត្តសៀមរាប នាំ​ថវិកា​បាន​ពី​ផ្កាប្រាក់​ទៅកាន់​«​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​»

មន្ត្រី​សង្ឃ​ខេត្តសៀមរាប នាំ​ថវិកា​បាន​ពី​ផ្កាប្រាក់​ទៅកាន់​«​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​»

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​ឃាត់ខ្លួន ជាប់​សង្ស័យ​លើ​ករណី​សម្លាប់​មនុស្ស​

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​ឃាត់ខ្លួន ជាប់​សង្ស័យ​លើ​ករណី​សម្លាប់​មនុស្ស​

ប្រធាន​មន្ទី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​សៀមរាប ឆ្លើយតប​ការរិះគន់​ករណី​រឿង​ផ្លូវ​ខូច​ក្នុង​ក្រុង​សៀមរាប​

ប្រធាន​មន្ទី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​សៀមរាប ឆ្លើយតប​ការរិះគន់​ករណី​រឿង​ផ្លូវ​ខូច​ក្នុង​ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1378 shares
    Share 551 Tweet 345
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    889 shares
    Share 356 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    306 shares
    Share 122 Tweet 77

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (478)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,638)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.