Wednesday, July 9, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធាន​មន្ទី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​សៀមរាប ឆ្លើយតប​ការរិះគន់​ករណី​រឿង​ផ្លូវ​ខូច​ក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
09/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធាន​មន្ទី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​សៀមរាប ឆ្លើយតប​ការរិះគន់​ករណី​រឿង​ផ្លូវ​ខូច​ក្នុង​ក្រុង​សៀមរាប​
198
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បន្ទាប់ពី​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ពេល​បណ្ដាញសារព័ត៌មាន និង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន លើ​ករណី​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប បាន​ខូច​ហើយ​មិន​ជួសជុល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ក្រុង​ទេសចរណ៍​មួយ​នេះ ជាពិសេស​ផ្លូវ​ក្រវ៉ាត់​ក្រុង​សៀមរាប ខណៈដែល​លោក​ទើប​ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​នៅ​ដើមខែ​សីហា​កន្លងមកនេះ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោក គី វី​រិន្ទ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ដ​សៀមរាប មានប្រសាសន៍ថា ផ្លូវ​នៅក្នុង​តំបន់​ទេសចរណ៍​អង្គរ មាន​គម្រោង​អភិវឌ្ឍន៍ និង​ជួសជុល​ច្រើន​កន្លែង មាន​ទាំង​គម្រោង​របស់​សាលា​ខេត្ដ និង​គម្រោង​របស់​មន្ទី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ ដូចជា​នៅ​ផ្លូវ​ក្រវាត់ក្រុង​ប្រវែង​ជាង​២​គីឡូម៉ែត្រ និង​ផ្លូវ​ខ្នារ​ចាស់​ប្រវែង​ជាង​៤​ពាន់​មែត្រ និង​ផ្លូវ​មួយចំនួនទៀត​នៅក្នុង​ក្រុង​សៀមរាប ខណៈ​ផ្លូវ​ដែល​រង​ការខូចខាត​ទាំងពីរ​នោះ បាន​បើក​រដ្ឋា​ន​ជួសជុល​រួចហើយ ប៉ុន្ដែ​មិនទាន់​បានធ្វើ​ជួសជុល​នៅឡើយ ដោយសារ​ចំពេល​រដូវភ្លៀង​ធ្លាក់ និង​ស្របពេល​ខ្វះ​ថវិកា​ផង ទើប​បណ្ដាល​ការ​ជុស​ជុល​មានការ​យឺតយ៉ាវ​។​

​លោក គី វី​រិន្ទ មានប្រសាសន៍​បន្ថែមថា ក្នុង​រយៈពេល​ដែល​លោក​ចាប់ផ្ដើម​ទទួល​ការងារ​កន្លែង​ថ្មី លោក​បានធ្វើ​ការងារ​ច្រើន ដូចជា​ជួប​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​អ្នក​ដៃគូរ​អភិវឌ្ឍន៍​ផ្លូវថ្នល់ ម្ចាស់​សណ្ឋាគារ​ជាដើម ដើម្បី​ដោះស្រាយ​លើ​បញ្ហា​មួយចំនួន​នៅខាងមុខ​សណ្ឋាគារ​និង​មន្ទីរពេទ្យ ពិសេស​ធ្វើ​យុទ្ធនាការ​លុប​ផ្លូវ​សំបុកមាន់​លើ​កំណត់​ផ្លូវ​សំខាន់ៗ ពិនិត្យ​ផ្លូវ​សាងសង់​ក្នុង​ក្រុង​សៀមរាប ផ្សព្វផ្សាយ​ពី​ផ្លូវច្បាប់​ចរាចរណ៍ និង ពាក់មួក​សុវត្ថិភាព​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង​របស់​មន្ទីរ​។​

​ទោះជា​យ៉ាងនេះ​ក្ដី លោក គី វី​រិន្ទ បាន​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​ពលរដ្ឋ​ក្នុងការ​យឺតយ៉ាវ​ជួសជុល​ផ្លូវ​ក្នុង​ក្រុង​ទេសចរណ៍​នោះ​ផងដែរ ជាពិសេស​ការបើក​រដ្ឋា​ន​ជួសជុល​ហើយ​មិនទាន់​ដំណើរការ ព្រោះ​វា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ពិបាក​ក្នុង​ធ្វើដំណើរ​។​

ព័ត៌មានជាតិ ថ្មីៗ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

09/07/2025
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

09/07/2025

​សូមបញ្ជាក់ថា កាលពីដើម​ខែសីហា ឆ្នាំ​២០១៩​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមជាមួយ​អាជ្ញាធរ​ខេត្ដ​សៀមរាប បាន​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ពីរ​ខ្សែ​មាន​ផ្លូវ​ក្រវ៉ាត់​ក្រុង​ប្រវែង​ជាង​២.០០០​ម៉ែត្រ និង​ផ្លូវ​មួយ​ខ្សែ​ទៀត​ប្រវែង​ជាង​៤​ពាន់​មែត្រ ស្ថិតនៅ​សង្កាត់​ជ្រាវ ប៉ុន្ដែ​មកដល់ពេលនេះ​មិនទាន់​បានធ្វើ​នៅឡើយ ដែល​មន្ទីរ​លើកឡើងថា ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​ការដ្ឋាន​៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និង លោក ខេង ឧត្ដម​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ផ្លូវ​ក្នុងខេត្តសៀមរាបមន្ទី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​សៀមរាបលោក គី វី​រិន្ទ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ដ​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាបស្ថិតនៅ​លំដាប់​លេខ​២ បន្ទាប់ពី​រាជធានី​ភ្នំពេញ សម្រាប់​បេក្ខជន​ទទួលបាន​និទ្ទេស A ដោយមាន​ចំនួន ៣៨ នាក់ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ​ខណៈឆ្នាំ២០១៨ ខេត្តសៀមរាបមានចំនួន ៣១ នាក់

ខេត្តសៀមរាបស្ថិតនៅ​លំដាប់​លេខ​២ បន្ទាប់ពី​រាជធានី​ភ្នំពេញ សម្រាប់​បេក្ខជន​ទទួលបាន​និទ្ទេស A ដោយមាន​ចំនួន ៣៨ នាក់ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ​ខណៈឆ្នាំ២០១៨ ខេត្តសៀមរាបមានចំនួន ៣១ នាក់

វត្ត​អារញ្ញ​សាគរ បរិ​ច្ចាគដី​១២​ឡូ​តិ៍ដល់​គ្រួសារ​ក្រីក្រ​រស់នៅ​លើដី​វត្ត​តាំងពី​ឆ្នាំ​១៩៧៩

វត្ត​អារញ្ញ​សាគរ បរិ​ច្ចាគដី​១២​ឡូ​តិ៍ដល់​គ្រួសារ​ក្រីក្រ​រស់នៅ​លើដី​វត្ត​តាំងពី​ឆ្នាំ​១៩៧៩

​អាមេរិក​នឹងដាក់​ទណ្ឌកម្ម ចំពោះ​អ្នក​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​

​អាមេរិក​នឹងដាក់​ទណ្ឌកម្ម ចំពោះ​អ្នក​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    31 shares
    Share 12 Tweet 8
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    30 shares
    Share 12 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    26 shares
    Share 10 Tweet 7
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63203 shares
    Share 43653 Tweet 8146

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (731)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,926)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,285)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,085)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,038)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.