Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ខេត្តសៀមរាបស្ថិតនៅ​លំដាប់​លេខ​២ បន្ទាប់ពី​រាជធានី​ភ្នំពេញ សម្រាប់​បេក្ខជន​ទទួលបាន​និទ្ទេស A ដោយមាន​ចំនួន ៣៨ នាក់ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ​ខណៈឆ្នាំ២០១៨ ខេត្តសៀមរាបមានចំនួន ៣១ នាក់

ដោយ Pothe Thun
09/09/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ខេត្តសៀមរាបស្ថិតនៅ​លំដាប់​លេខ​២ បន្ទាប់ពី​រាជធានី​ភ្នំពេញ សម្រាប់​បេក្ខជន​ទទួលបាន​និទ្ទេស A ដោយមាន​ចំនួន ៣៨ នាក់ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ​ខណៈឆ្នាំ២០១៨ ខេត្តសៀមរាបមានចំនួន ៣១ នាក់
77
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ យុវជន និង កីឡា ចុះ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ សម័យ​ប្រឡង ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប មាន​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A ចំនួន ៣៨ នាក់ នៅ​ពីក្រោយ​រាជធានី​ភ្នំពេញ ដែលមាន​ចំនួន​១៤១ នាក់ , ខេត្តបាត់ដំបង ចំនួន ៣២ នាក់ , តាកែវ ចំនួន ២៩ នាក់ , កំពង់ចាម ចំនួន ២៧ នាក់ , ព្រៃវែង ចំនួន ២៧ នាក់ , បន្ទាយមានជ័យ ចំនួន ២៥ នាក់ , កណ្តាល ចំនួន ២៣ នាក់ , កំពត​ចំនួន ២៣ នាក់ , ត្បូងឃ្មុំ ចំនួន ១៥ នាក់ , កំពង់ធំ ចំនួន ១៨ នាក់ , ព្រះសីហនុ ចំនួន ១៣ នាក់ , ស្វាយរៀង ចំនួន ៨ នាក់ , ពោធិ៍សាត់ ចំនួន ៧ នាក់ , កំពង់ឆ្នាំង ចំនួន ៦ នាក់ , កំពង់ស្ពឺ ចំនួន ៦ នាក់ , ក្រចេះ​ចំនួន ៨ នាក់ , រតនគិរី ចំនួន ២ នាក់ , កោះកុង ចំនួន ១ នាក់ , មណ្ឌល​គី​រី ចំនួន ១ នាក់ និង ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន ១ នាក់ ។​

​សេចក្តីប្រកាស​ព័ត៌មាន បានបញ្ជាក់​បន្ថែមថា បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៧៥.០៥២​នាក់ ត្រូវជា ៦៨,៦២​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ មាន​ចំនួន ៦៧,០៧​ភាគរយ ក្នុងនោះ​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A មាន​ចំនួន ៤៤៣ នាក់ ខណៈ​ឆ្នាំ​២០១៨ ចំនួន ៤០៨ នាក់ , និទ្ទេស B មាន ចំនួន ២.៤៣០ នាក់ ខណៈ​ឆ្នាំ​២០១៨ ចំនួន ២.២២២ នាក់ , និទ្ទេស C មាន​ចំនួន ៥.៨៤៧ នាក់ ខណៈ​ឆ្នាំ​២០១៨ ចំនួន ៦.០៤១ នាក់ , និទ្ទេស D មាន​ចំនួន ១៤.១០០ នាក់ ខណៈ​ឆ្នាំ​២០១៨ ចំនួន ១៥.១៨០ នាក់ , និង​និទ្ទេស E មាន​ចំនួន ៥៦.២៣២ នាក់ ខណៈ​ឆ្នាំ​២០១៨ ចំនួន ៥២.១៨៣ នាក់ ៕

​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កាលពី​ឆ្នាំ​សិក្សា ២០១៧-២០១៨ បេក្ខជន​ដែល​បាន​ប្រឡង​ដែល​បាន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ទូទាំង​ខេត្តសៀមរាប​មាន ចំនួន ៨៧១៤ នាក់ ហើយ​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ មាន​ចំនួន ៥.៩៧០​នាក់ ស្រី​ចំនួន​៣.៣៨០​នាក់ ក្នុងនោះ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៣១​នាក់ ក្នុងនោះ​ស្រី​១៨​នាក់ ហើយ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅ​ទូទាំង​ខេត្តសៀមរាប​មាន​បេក្ខជន​ដែល​បាន​ប្រឡង មាន​ចំនួន​៨.៧១៤ នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ៤.៨២៩​នាក់ ហើយ​សម្រាប់​សិស្ស​ដែល​ទទួលបាន​និទ្ទេស A ក្នុងឆ្នាំនេះ​មាន​ចំនួន ៣៨ នាក់ នៅ​ពីក្រោយ​រាជធានី​ភ្នំពេញ ដែលមាន​ចំនួន ១៤១ នាក់ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

 


ប្រភព៖​ក្រសួង​អប់រំ​យុវជន និង​កីឡា​

Tags: ខេត្តសៀមរាបប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A ឆ្នាំ​២០១៨ នៅ​ទូទាំង​ខេត្តសៀមរាប​សិស្សនិទ្ទេស A
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្ត​អារញ្ញ​សាគរ បរិ​ច្ចាគដី​១២​ឡូ​តិ៍ដល់​គ្រួសារ​ក្រីក្រ​រស់នៅ​លើដី​វត្ត​តាំងពី​ឆ្នាំ​១៩៧៩

វត្ត​អារញ្ញ​សាគរ បរិ​ច្ចាគដី​១២​ឡូ​តិ៍ដល់​គ្រួសារ​ក្រីក្រ​រស់នៅ​លើដី​វត្ត​តាំងពី​ឆ្នាំ​១៩៧៩

​អាមេរិក​នឹងដាក់​ទណ្ឌកម្ម ចំពោះ​អ្នក​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​

​អាមេរិក​នឹងដាក់​ទណ្ឌកម្ម ចំពោះ​អ្នក​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​

​អាមេរិក អង់គ្លេស​និង​ចិនបញ្ជូន​ជំនួយ​យោធានិង​ហិរញ្ញវត្ថុ​ឲ្យ​ប្រទេសបា​ហា​ម៉ា ដែល​រង​ការវាយប្រហារដោយ​ព្យុះ​

​អាមេរិក អង់គ្លេស​និង​ចិនបញ្ជូន​ជំនួយ​យោធានិង​ហិរញ្ញវត្ថុ​ឲ្យ​ប្រទេសបា​ហា​ម៉ា ដែល​រង​ការវាយប្រហារដោយ​ព្យុះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.