អ្នកនេសាទកូរ៉េខាងជើងជាង១៦០នាក់ ត្រូវបានឃុំខ្លួននៅសមុទ្រជប៉ុន
មជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈរបស់សហព័ន្ធសន្តិសុខសហព័ន្ធរុស្ស៊ី(FSB) បានប្រាប់ TASS កាលពីថ្ងៃពុធថា ឆ្មាំព្រំដែនរុស្ស៊ីបានឃុំខ្លួននាវិកកូរ៉េខាងជើងជាង ១៦០នាក់ចេញពីនាវានេសាទចំនួនពីរនៅសមុទ្រជប៉ុន ដែលអ្នកខ្លះគឺត្រូវបានរងរបួស។មជ្ឈមណ្ឌលបានជូនដំណឹងថា ជាលទ្ធផលនៃសកម្មភាពសម្របសម្រួល ដោយឆ្មាំសមុទ្រអាកាសចរណ៍ និងអង្គភាពគោលដៅពិសេសកងឆ្មាំព្រំដែន បានឃាត់ទុកនាវានេសាទចំនួន២គ្រឿង ម៉ូតូទឹកចំនួន ១១ គ្រឿង និងពលរដ្ឋកូរ៉េខាងជើងចំនួន១៦១នាក់។ ជនបរទេសភាគច្រើនដែលបានរងរបួស គឺត្រូវបានគេផ្តល់ជំនួយវេជ្ជសាស្ត្រដែលត្រូវការចាំបាច់។ មជ្ឈមណ្ឌលបានបន្ថែមទៀតថា ឆ្មាំព្រំដែនបានដកហូតឧបករណ៍នេសាទដែលបានហាមឃាត់ ក៏ដូចជាធនធានសមុទ្រដែលទទួលបានដោយខុសច្បាប់ ...