អ្នករត់កង់បីនៅតាមចំណតរថយន្តក្រុងសៀមរាបមានការត្អូញត្អែររឿងរថយន្តដឹកអ្នកដំណើរមិនព្រមចូលចត
អ្នករត់រ៉ឺម៉កម៉ូតូនៅតាមចំណតរថយន្ត ក្នុងក្រុងសៀមរាប បានត្អូញត្អែរថា ដោយសារតែរថយន្តរបស់ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួនធំ មិនព្រមចូលចំណតដែលអាជ្ញាធរខេត្តបានរៀបចំនោះ បានធ្វើឲ្យពួកគាត់ជួបប្រទះបញ្ហាលំបាកខ្លាំងក្នុងមុខរបរមួយនេះ។ លោក ឆាយ ប៊ុនឆេង អ្នករត់កង់បីម្នាក់នៅខេត្តសៀមរាបបានលើកឡើងថា បច្ចុប្បន្ននេះលោកឃើញថា កន្លងមកអាជ្ញាធរខេត្តសៀមរាប បានរៀបចំឱ្យមានចំណតរថយន្តចំនួនពីរ គឺនៅផ្នែកខាងកើតមួយកន្លែង និងនៅផ្នែកលិចមួយកន្លែង ដោយនៅផ្នែកខាងកើត អាជ្ញាធរបានរៀបចំនៅក្នុងបុរីសៀងណាំ សង្កាត់ជ្រាវ និងផ្នែកខាងលិច មានទីតាំងនៅតាមផ្លូវវៀងក្រុង ...