Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អ្នករត់​កង់​បី​នៅតាម​ចំណតរថយន្ត​ក្រុង​សៀមរាប​មានការ​ត្អូញត្អែរ​រឿង​រថយន្ត​ដឹក​អ្នកដំណើរ​មិន​ព្រម​ចូល​ចត​

ដោយ Pothe Thun
07/06/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​នៅតាម​ចំណតរថយន្ត ក្នុង​ក្រុង​សៀមរាប បាន​ត្អូញត្អែរថា ដោយសារតែ​រថយន្តរ​បស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយចំនួនធំ មិន​ព្រម​ចូល​ចំណត​ដែល​អាជ្ញាធរខេត្ត​បានរៀបចំ​នោះ បានធ្វើ​ឲ្យ​ពួកគាត់​ជួបប្រទះ​បញ្ហាលំបាក​ខ្លាំង​ក្នុង​មុខរបរ​មួយ​នេះ​។​

​លោក ឆាយ ប៊ុន​ឆេង អ្នករត់​កង់​បី​ម្នា​ក់នៅ​ខេត្តសៀមរាប​បានលើកឡើង​ថា បច្ចុប្បន្ននេះ​លោក​ឃើញថា កន្លងមក​អាជ្ញាធរ​ខេត្តសៀមរាប បានរៀបចំ​ឱ្យមាន​ចំណតរថយន្ត​ចំនួន​ពីរ គឺ​នៅ​ផ្នែក​ខាងកើត​មួយកន្លែង និង​នៅ​ផ្នែក​លិច​មួយកន្លែង ដោយនៅ​ផ្នែក​ខាងកើត អាជ្ញាធរ​បានរៀបចំ​នៅក្នុង​បុរី​សៀង​ណាំ សង្កាត់​ជ្រាវ និង​ផ្នែក​ខាងលិច មាន​ទីតាំងនៅ​តាមផ្លូវ​វៀង​ក្រុង ក្នុង​សង្កាត់​ស្រ​ង៉ែ​។ ប៉ុន្តែ​ចំណតរថយន្ត​ទាំងពីរ​នេះ​មិនសូវ​ឃើញ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ធំៗ​ចូល​ចត និង​ដាក់​ភ្ញៀវ​នៅក្នុង​ចំណត​ទាំងនេះ​ទេ ហើយ​ភាគច្រើន​រថយន្ត​ដឹក​អ្នកទេសចរ​ធំៗ​ទាំងនោះ បាន​បើក​ដឹក​ភ្ញៀវ​ចូល​ទៅដល់​សណ្ឋាគារ​ផ្ទាល់ៗ​តែម្តង ដោយបាន​ធ្វើឱ្យ​មានការ​ក​ស្ទះចរាចរណ៍​នៅក្នុង​ក្រុង​ផង និង​ធ្វើឱ្យ​ពួកគាត់​ដែលជា​អ្នករត់​កង់​បី នៅចាំ​ដឹក​ភ្ញៀវ​នៅក្នុង​ចំណត​អត់​មាន​ភ្ញៀវ​ដឹក ធ្វើ​ពួកគាត់​បាន​បង់​ប្រាក់ចំណូល​។​

​លោក ឆាយ ប៊ុន​ឆេង បាន​ស្នើឱ្យ​អាជ្ញាធរ​ជួយ​រៀបចំ​ឱ្យ​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ធំៗ​ចូល​ដាក់​ភ្ញៀ​នៅក្នុង​ចំណត ដើម្បី​កាត់បន្ថយ​ការស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​ផង និង​ឱ្យ​ពួកគាត់​បាន​ដឹក និង​ទទួលបាន​កំរៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​ផង ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក លី សំរិទ្ធ អ្នកនាំពាក្យ និង​ជា​អភិបាលរង​ខេត្តសៀមរាប​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា ជា​ពិតណាស់​អាជ្ញាធរខេត្ត បានរៀបចំ​ឱ្យមាន​ចំណតរថយន្ត​ចំនួន​ពីរ​កន្លែង​រួចហើយ ដើម្បី​សម្រាប់​ឱ្យ​រថយន្ត​ដឹក​អ្នកទេសចរ ដឹកទំនិញ​ធំៗ​គ្រប់​ប្រភេទ​ចូល​ចត ក្នុង​គោលដៅ​ធ្វើឱ្យ​សណ្តាប់ធ្នាប់​នៅក្នុង​ក្រុង​សៀមរាប​ឱ្យមាន​របៀបរៀបរយ​ល្អ​។ ប៉ុន្តែ​លោក​ទទួលស្គាល់ថា នៅមាន​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ធំៗ​មួយចំនួន នៅ​មិនទាន់បាន​ចូល​ចត​នៅក្នុង​ចំណត​ដែល​អាជ្ញាធរ​បានរៀបចំ​ឱ្យ​បានល្អ​នៅឡើយ​ទេ ហើយ​បញ្ហា​នេះ​អាជ្ញាធរ​កំពុងតែធ្វើការ​ណែនាំ​ពួកគាត់​ជា​បន្តបន្ទាប់​ហើយ​។​

​លោក​លី សំរិទ្ធ បញ្ជាក់ថា នៅពេល​អាជ្ញាធរ​ណែនាំ​អប់រំ​ដល់​អ្នកបើកបរ និង​បណ្តា​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ធំៗ​ឱ្យ​បានដឹង​អស់ហើយ​នោះ អាជ្ញាធរ​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​តឹងរឹង​ចំពោះ​ពួកគាត់ ក្នុងករណី​ពួកគាត់​មិន​ចូល​ចត​នៅក្នុង​ចំណត​ដែល​អាជ្ញាធរ​បានរៀបចំ​ឱ្យ​៕

​អត្ថបទ និង រូបភាព ៖​ជា ស្រស់​, ខេង ឧ​ត្ត​ម​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: ក្រុងសៀមរាប​រថយន្ត​ដឹក​អ្នកដំណើរ​អ្នករត់​កង់​បី​នៅតាម​ចំណតរថយន្ត​ក្រុង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់​តូប​លក់ដូរ​ឡើងវិញ​នៅមុខ​ប្រាសាទព្រះពិធូរ​

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់​តូប​លក់ដូរ​ឡើងវិញ​នៅមុខ​ប្រាសាទព្រះពិធូរ​

រដ្ឋបាល​ខេត្តសៀមរាបអញ្ជើញ​ជួប​សម្តែង​ការគួរសម ជាមួយ​ប្រតិភូ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

រដ្ឋបាល​ខេត្តសៀមរាបអញ្ជើញ​ជួប​សម្តែង​ការគួរសម ជាមួយ​ប្រតិភូ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

បុរស​ចំនួន​២​នាក់ ត្រូវ​រន្ទះបាញ់​ស្លាប់ខណៈ​កំពុង​ជ្រក​ភ្លៀង​ក្នុង​ខ្ទម​ក្បែរ​ដើម​ត្រ​សេកស្ថិតក្នុង​សង្កាត់​សៀមរាប​

បុរស​ចំនួន​២​នាក់ ត្រូវ​រន្ទះបាញ់​ស្លាប់ខណៈ​កំពុង​ជ្រក​ភ្លៀង​ក្នុង​ខ្ទម​ក្បែរ​ដើម​ត្រ​សេកស្ថិតក្នុង​សង្កាត់​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.