Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សួនសិប្បនិមិត្តឬអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម ចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ 

ដោយ Pothe Thun
01/11/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
65
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សួនឧទ្យានសិប្បនិមិត្តឬអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ និងមានសត្វជាច្រើនប្រភេទទៀត ដែលមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រត្រីគុណ បានដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតនាំចូលមកពីបរទេស ព្រមទាំងមានសត្វច្រើនប្រភេទ ដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង ក្រពើភ្នំ និងសត្វដទៃទៀតជាច្រើនប្រភេទទៀត។ សួននេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានសម្តែងការអបអរសាទរ និងគាំទ្រចំពោះការវិនិយោគរបស់ដៃគវិនិយោគនានា ចូលមកវិនិយោគ ក្នុងខេត្តសៀមរាប សម្រាប់ជាឱកាសបង្កើនការងារ មុខរបរនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងប្រជាសហគមន៍មូលដ្ឋានខេត្តសៀមរាប។ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តថា៖ អាងពិពរណ៌ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទនេះ ជាសួនឧទ្យានសិប្បនិមិត្តដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងក៏ជាចំណុចចាប់ផ្តើមថ្មីមួយរបស់ខេត្តសៀមរាប ដែលពីដើមយើងមានតំបន់ទាក់ទាញភ្ញៀវទេសចរ តែនៅតំបន់ប្រាសាទ ឥឡូវយើងមានមជ្ឈមណ្ឌលកំសាន្តក្រៅពីប្រសាទមួយថ្មីបន្ថែមទៀត ដែលជាគោលដៅទេសចរណ៍ថ្មី លំដាប់អន្តរជាតិ ជាក់ស្តែង Angkor Wildlife and Aquarium ជាកញ្ចប់គោលដៅទេសចរណ៍ថ្មីដ៏អស្ចារ្យ ដែលប្រទេសកម្ពុជាយើងមិនធ្លាប់មានពីមុនមក។ នេះជាប្រសាសន៍បញ្ជាក់ពីការគាំទ្រ និងមោទកភាពជាមួយនឹងផលិតផលទេសចរណ៍ថ្មីនៅខេត្តសៀមរាប របស់ ឯកឧត្តម ក្នុងឱកាសឯកឧត្តម និង លោកជំទាវ បានដឹកនាំកុមារគថ្លង់ និងកុមារកំព្រាមកពីសាលាកុមារពិការ និងគថ្លង់ខេត្តសៀមរាប និងក្រុមការងារយុវជនស្ម័គ្រចិត្តកាកបាទក្រហមជាច្រើនរយនាក់ ទៅទស្សនាកំសាន្តនៅទីនោះ ដើម្បីឲ្យសិស្សានុសិស្ស និងយុវជន បានស្គាល់ ពីប្រភេទត្រីទឹកសាប និងសត្វកម្រជិតផុតពូជ នៅក្នុងប្រទេកម្ពុជាយើង ។លោក Benoit Jancloes អ្នកគ្រប់គ្រងទូទៅ Angkor Wildlife and Aquarium បានមានប្រសាសន៍ថា៖ គម្រោងសាងសង់ឧទ្យានសិប្បនិម្មិតនេះគឺបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ហើយបានបញ្ចប់ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២២។ អាងពិព័រណ៍ត្រីនេះ មានទំហំជាង១ម៉ឺនម៉ែត្រគូប ដោយមានដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។

សួនឧទ្យានសិប្បនិមិត្ត Angkor Wildlife and Aquarium ក្នុងដំណាក់កាលទី២ នឹងបន្តសាងសង់ជា បន្តបន្ទាប់លើផ្ទៃដីសរុប ១០០ហិកតា និងមានដាក់បង្ហាញសត្វច្រើនប្រភេទ ដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ ភេ អណ្ដើកហ្លួង និងក្រពើភ្នំជាដើម ។ គម្រោងទាំងនេះ លោកសង្កត់ធ្ងន់លើការអភិរក្ស និងអប់រំ ជាមួយនឹងកន្លែងកម្សាន្តប្លែកៗសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ពួកគេនឹងទទួលបានផលិតផលទេសចរណ៍ប្លែកមួយទៀត ដែលមិនធ្លាប់មានពីមុនមក។ បើតាមអ្នកគ្រប់គ្រងទូទៅនៃសួនសិប្បមិនិត្តនេះ ថា៖ សួនឧទ្យាន Angkor Wildlife and Aquarium នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដូចជា បង្កើនរយ:ពេលស្នាក់នៅសម្រាប់ភ្ញៀវទេសចរ ដែលមកលេងខេត្តនេះ បង្ហាញពីភាពអស្ចារ្យ នៃធនធានធម្មជាតិក្នុងបឹងទន្លេសាប ជាសួនកម្សាន្តស្ដង់ដាអន្តរជាតិ ចូលរួមចំណែកក្នុងវិស័យអប់រំ ផ្ដោតលើបរិស្ថាន និងការអភិរក្ស ជាពិសេស អភិរក្សសត្វ ដែលរងការទន្ទ្រាន ប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជ និងផ្តល់ការងារដោយប្រយោលដល់សហគមន៍ ក្នុងស្រុកសូទ្រនិគម ព្រមទាំងអ្នកមានរបរដឹកភ្ញៀវ និងមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។ ផ្តល់ការងារ និងប្រាក់ចំណូលដល់សហគមន៍ ដូចជា ការដាំបន្លែ ដំណាំអំពៅ ឫស្សី ដូង ចេក។ល។ ក្រៅពីការទស្សនាកម្សាន្តនៅក្នុងឧទ្យាននេះក៏មានសកម្មភាពជាច្រើនទៀត ដូចជា ផ្សារអណ្តែតទឹក ហាងលក់ទំនិញ ភោជនីយដ្ឋានសម្រាប់ទទួលទានអាហារ និងភេសជ្ជ: និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: Angkor Wildlife and Aquarium
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍កម្ពុជា រៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ ACMECS លើកទី៥ នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍កម្ពុជា រៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ ACMECS លើកទី៥ នៅខេត្តសៀមរាប

ប្រទេសជាសមាជិកអេកម៉ិក (ACMECS) គាំទ្រ និងជំរុញការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា

ប្រទេសជាសមាជិកអេកម៉ិក (ACMECS) គាំទ្រ និងជំរុញការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា

ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែ

ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.