Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងទេសចរណ៍កម្ពុជា រៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ ACMECS លើកទី៥ នៅខេត្តសៀមរាប

ដោយ Pothe Thun
02/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងទេសចរណ៍កម្ពុជា រៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ ACMECS លើកទី៥ នៅខេត្តសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍អេកម៉ិក (ACMECS) លើកទី៥ កិច្ចប្រជុំរដ្ឋមន្ត្រី និងឧត្តមមន្ត្រីទេសចរណ៍កម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMV) លើកទី៦ អមដោយកិច្ចសន្ទនាទេសចរណ៍ ACMECS-CLMV លើកទី១ ដែលកិច្ចប្រជុំនេះចាប់ពីថ្ងៃទី១ ដល់ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក អគ្គនាយកទេសចរណ៍ ACMECS ដែលមានសមាសភាពជិត ៥០នាក់។

ក្នុងកិច្ចប្រជុំនេះដែរ ឧត្តមមន្ត្រីទេសចរណ៍ ACMECS បានដាក់ចេញផែនការយុទ្ធសាស្ត្រស្តារ និងអភិវឌ្ឍស័យទេសចរណ៍ ACMECS ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ឆ្ពោះទៅកាន់ចីរភាព និងភាពធន់កាន់តែប្រសើរឡើង។ កិច្ចប្រជុំក៏បានពិភាក្សា និងឯកភាពគ្នា ដើម្បីគាំទ្រដល់ផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការរបស់ទេសចរណ៍ ACMECS រួមមានពិនិត្យ និងវាយតម្លៃលើផែនការសកម្មភាពទេសចរណ៍ ACMECS ២០១៩-២០២៣ ដែលបានអនុម័តកាលពីកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS លើកទី៤ នៅឈៀងរៃ ប្រទេសថៃ ដោយពិនិត្យឃើញថា ដោយសារវិបត្តិកូវីដ-១៩ កំណើនទេសចរណ៍ផ្ទៃក្នុងតំបន់ ACMECS មានការកើនឡើងធៀបទៅនឹងទេសចរណ៍ផ្ទៃក្នុងមុនកូវីដ-១៩។

កិច្ចប្រជុំក៏បានរៀបចំនូវសកម្មភាពការងារ ២០២៣-២០២៥ ដែលផ្តោតសំខាន់លើការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ការផ្លាស់ប្តូរព័ត៌មានទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទីផ្សារទេសចរណ៍ និងការរៀបចំបង្កើតផលិតផលទេសចរណ៏ផ្សារភ្ជាប់ជាមួយវិស័យឯកជន ដើម្បីចូលរួមអនុវត្តផែនការស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ACMECS ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ឆ្ពោះទៅកាន់ចីរភាព និងភាពធម៌កាន់តែប្រសើរឡើង។ ជាមួយគ្នានោះ ការរៀបចំ និងបង្កើតក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍទេសចរណ៍ ACMECS ប្រកបដោយចីរភាព ដោយផ្អែកលើការសិក្សាវាយតម្លៃលើទំហំប៉ះពាល់លើរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍នៃអនុតំបន់នីមួយៗ នឹងពិភាក្សា និងវាយតម្លៃដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការការងារស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍រួមគ្នា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអនុតំបន់របស់ខ្លួនស្របតាមនិន្នាការទេសចរណ៍នាពេលបច្ចុប្បន្ន និងអនាគត៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ACMECS​ក្រសួង​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រទេសជាសមាជិកអេកម៉ិក (ACMECS) គាំទ្រ និងជំរុញការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា

ប្រទេសជាសមាជិកអេកម៉ិក (ACMECS) គាំទ្រ និងជំរុញការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា

ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែ

ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែ

ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញបើកសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨ នៃមន្ទីរពេទ្យគន្ធបុប្ផា នៅខេត្ដសៀមរាប 

ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញបើកសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨ នៃមន្ទីរពេទ្យគន្ធបុប្ផា នៅខេត្ដសៀមរាប 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.