Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញបើកសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨ នៃមន្ទីរពេទ្យគន្ធបុប្ផា នៅខេត្ដសៀមរាប 

ដោយ Pothe Thun
03/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញជាអធិបតី បើកសន្និសីទអន្ដរជាតិគន្ធបុប្ផាលើកទី៨ និងទិវាគម្រប់ខួប ៣០ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យគន្ធបុប្ផា។សន្និសីទអន្ដរជាតិ បានធ្វើឡើងនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្ដសៀមរាប នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ការរៀបចំសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨ នៃមន្ទីរពេទ្យគន្ធបុប្ផានេះ ដោយឈរលើស្មារតីលើកកម្ពស់វិជ្ជាជីវ:វេជ្ជសាស្ត្រ ជាប្រចាំរបស់លោកសាស្ត្រាចារ្យ BEAT RICHNER និង វេជ្ជបណ្ឌិត PETER STLDER. ស្ថាបនិកមូលនិធិគន្ធបុប្ផាស្វីស ដើម្បីជាការរៀនសូត្របន្ត និងផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេស ក្នុងការព្យាបាលជំងឺ រវាងវេជ្ជបណ្ឌិតកម្ពុជា និងសាស្ដ្រាចារ្យល្បីៗ មកពីមន្ទីរពេទ្យកុមារនៃសកលវិទ្យាល័យហ្សុយរិកប្រទេសស្វីស។ សន្និសីទអន្តរជាតិគន្ធបុប្ផានេះ ត្រូវបានអាក់ខានអស់រយ:ពេល ២ឆ្នាំ ដោយសារការរាតត្បាតជាសាកល នៃជំងឺកូវីដ-១៩។ ឯកឧត្ដមបន្ដថា«សន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨នាថ្ងៃនេះ គឺជាឱកាសដ៏មានសារ:សំខាន់ ដើម្បីបង្ហាញនូវមេរៀនបទពិសោធន៍អំពីបច្ចេកទេសវេជ្ជសាស្ត្រ ក្នុងការថែទាំព្យាបាលអ្នកជំងឺ ដោយផ្តោតលើប្រធានបទអំពី៖ ការព្យាបាលថែទាំជំងឺទារក ការព្យាបាលសង្គ្រោះបន្ទាន់ផ្នែកកុមារ (PICU) បទពិសោធន៍ក្នុងការគ្រប់គ្រងព្យាបាលអ្នកជំងឺកូរីដ-១៩ នៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារនៅប្រទេសស្វីស និងបង្ហាញនូវបច្ចុប្បន្នភាព នៃបច្ចេកទេសផ្នែកសល្យសាស្ត្រកុមារ ស្របពេលមន្ទីរពេទ្យកុមារគន្ធបុប្ផាគម្រប់ ៣០ឆ្នាំផងដែរ។ ឯកឧត្ដម នៅចងចាំជានិច្ចចំពោះលោកវេជ្ជបណ្ឌិត BEAT RICHNER (Bentocelin) និងសហការីធំជិតស្និទ្ធរបស់លោក គឺលោកវេជ្ជបណ្ឌិត PETER STUDER ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា តាំងពីឆ្នាំ១៩៩២មក។ ការខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់ និងការលះបង់ របស់អតីតស្ថាបនិកទាំងពីររូប រួមជាមួយមន្ត្រីរាជការ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាគ្រប់ជំនាន់ និងការចូលរួមគាំទ្រយ៉ាងពេញទំហឹង ដោយឥតល័ក្ខខ័ណ្ឌទាំងផ្នែកស្មារតី និងថវិកា អំពីក្រសួងសុខាភិបាលរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលស្វីស និងសប្បុរសជនគ្រប់លំដាប់ថ្នាក់ ទាំងនៅប្រទេសស្វីស និងនៅកម្ពុជា ទើបមន្ទីរពេទ្យគន្ធបុប្ផាទាំងមូលសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ទៅតាមដំណាក់កាលនីមួយៗ ជាប់បន្ទាប់។

បើតាមឯកឧត្ដម រំលឹកថា កាលពី ៣០ឆ្នាំមុន មន្ទីរពេទ្យដែលចាប់ផ្តើមដំបូងឆ្នាំ១៩៩២ មានគ្រែសម្រាកពេទ្យចំនួនតែ ៦០គ្រែ និងបុគ្គលិកប្រមាណ១០០នាក់។ ប៉ុន្ដែមកដល់បច្ចុប្បន្ននេះមន្ទីរពេទ្យគន្ធបុប្ផាមាន ៥ទីតាំង ដែលមានត្រែសរុប ២,០៨៨គ្រែ និងបុគ្គលិកចំនួន ២,៤៩៩នាក់ កំពុងបម្រើការងារប្រកបដោយវិជ្ជាជីវ: និងក្រមសីលធម៌។ឯកឧត្ដម បានបន្ថែមថា អត្រាមរណ:ភាពកុមារក្នុងមន្ទីរពេទ្យបានធ្លាក់ចុះពី៨% មកត្រឹម ០,៣% ក្នុងរយ:ពេល ៣០ឆ្នាំ នៃប្រតិបត្តិការបស់ខ្លួន។ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលពិនិត្យព្យាបាលកុមារ និងស្រ្តីមានផ្ទៃពោះ នៅផ្នែកពិគ្រោះជំងឺក្រៅ បានចំនួន ២១,២៤៦,១៧៧ករណី (ជំងឺកុមារចំនួន ១៨,៤២៦,៤៥៧ករណី។ បានព្យាបាលកុមារសម្រាកក្នុងមន្ទីរពេទ្យ ចំនួន ២,៣១៧,៧២៣នាក់ ។សម្រាលកូន បានចំនួន ៣៦០,៥២៣នាក់ និងព្យាបាលវះកាត់ជំងឺបេះដូងពីកំណើត បានចំនួន ៦,៤០២នាក់។ ក្រៅអំពីការពិនិត្យ និងព្យាបាលអ្នកជំងឺ មន្ទីរពេទ្យតន្ធបុប្ផា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្ដុះបណ្ដាលផ្នែកវេជ្ជសាស្ត្រឯកទេសកុមារ ហើយក៏ជាមន្ទីរពេទ្យសាកលវិទ្យាល័យ ដែលបានជួយបណ្ដុះបណ្តាលធនធានមនុស្ស ជានិស្សិតពេទ្យរាប់ជំនាន់បានយ៉ាងច្រើនទៀតផងដែរ។ ការសម្រេចបាននូវសមិទ្ធផលនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយអត្រាមរណ:របស់កុមារ និងមាតា និងជួយគាំពារដល់សុខុមាលភាពរបស់កុមារ ព្រមទាំងជួយ កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: មន្ទីរពេទ្យ​គន្ធបុប្ផា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលាអាស៊ាន ស្តីពីការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ !

សិក្ខាសាលាអាស៊ាន ស្តីពីការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ !

ពិធីប្រគល់ទទួលជំនួយរដ្ឋាភិបាលចិន អំពីគម្រោងជួសជុលនិងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានអង្គរ

ពិធីប្រគល់ទទួលជំនួយរដ្ឋាភិបាលចិន អំពីគម្រោងជួសជុលនិងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានអង្គរ

ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២២ នៅខេត្តសៀមរាប ទទួលបានអ្នកទេសចរជិត ៣១ម៉ឺននាក់

ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២២ នៅខេត្តសៀមរាប ទទួលបានអ្នកទេសចរជិត ៣១ម៉ឺននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.