Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែ

ដោយ Pothe Thun
03/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ ក្នុងឆ្នាំទី៤ នៃអាណត្តិទី៣ ដឹកនាំដោយ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

របៀបវារៈដែលត្រូវប្រជុំពិភាក្សានៅក្នុងកិច្ចប្រជុំនេះ មានចំនួន៧ រួមមាន ការសុំច្បាប់របស់សមាជិកក្រុមប្រឹក្សាខេត្ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤១ សេចក្តីព្រាងប្រជុំវិសាមញ្ញ សេចក្តីព្រាងរបាយការណ៍ប្រចាំខែ តុលា ការបង្កើតគណៈកម្មការដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០២២ សេចក្តីព្រាងសម្រេចពីការទទួលស្គាល់ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្តនិងកុមារ និង បញ្ហាផ្សេងៗ ។

ក្នុងកិច្ចពិភាក្សានោះដែរសមាជិកក្រុមប្រឹក្សាខេត្ត បានលើកនូវបញ្ហារបស់សិស្សានុសិស្ស បើកបរមិនគោរពច្បាប់ចរាចរណ៍ ប្រជាពលរដ្ឋបើកបរបំពានស្លាកសញ្ញាចរាចរណ៍ និងបានស្នើដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត គួរបន្ថែមការបញ្ជ្រាបចំណេះដឹងអំពីច្បាប់ចរាចរណ៍នៅចុងម៉ោងសិក្សាផងដែរ។ បន្ថែមពីនោះ សមាជិកក្រុមប្រឹក្សាខេត្ត ស្នើអាជ្ញាធរពាក់ព័ន្ធចាត់វិធានការដល់ជនអនាថា និងអ្នកសុំទាននៅរមណីយដ្ឋានភ្នំគូលែន ដែលមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ជាការឆ្លើយតបឯកឧត្តម ទៀ សីហា បានទទួលស្គាល់ថា បញ្ហាមិនគោរពច្បាប់ចរាចរណ៍ក្នុងខេត្ត នៅកើតមានជារឿយ ក្នុងនោះឯកឧត្តមអភិបាលខេត្ត ធ្លាប់បានណែនាំដល់លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បញ្ជ្រាបពីចំណេះដឹងលើច្បាប់ចរាចរណ៍ និងស្វែងរកដៃគូសហការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយផងដែរ។ ឯកឧត្តមបន្ថែមថា បច្ចុប្បន្នផ្លូវ ៣៨ខ្សែបានស្ថាបនា ដាក់ស្លាកសញ្ញាចរាចរណ៍ និងគំនូសចរាចរណ៍រួចរាល់ ហើយរយៈពេលនេះក៏សមរម្យ ដែលអនុគ្រោះដល់ប្រជាពលរដ្ឋ ធ្វើការស្វែងយល់ពីស្លាកសញ្ញាចរាចរណ៍ទាំងនេះ ដូច្នេះនេះជាពេលវេលាដែលនគរបាលចរាចរណ៍ត្រូវចាប់ផ្ដើមរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍ក្នុងក្រុងឱ្យបានល្អប្រសើរ។

ដោយឡែក ចំពោះជនអនាថា និងអ្នកសុំទាននៅរមណីយដ្ឋានភ្នំគូលែន ដែលចេះតែមានចំនួនកើនឡើង ឯកឧត្តម ទៀ សីហា បានណែនាំដល់រដ្ឋបាលស្រុកក្នុងតំបន់នោះ សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធ្វើការកំណត់អត្តសញ្ញាណជនទាំងនោះ ដើម្បីចាត់វិធានសមស្របណាមួយ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍សំខាន់ៗក្នុង ក៏ដូចជាគ្រោះធម្មជាតិបានកន្លងផុតទៅ រដ្ឋបាលខេត្តនឹងបន្តអនុវត្ត និង ពន្លឿនកិច្ចការងារដោះស្រាយ វាស់វែងដីជុំវិញបឹងទន្លេសាប នៅតាមបណ្ដាក្រុង ស្រុកទាំង៦ និងធ្វើការកាត់ឆ្វៀលចេញពីតំបន់៣ មកជាតំបន់២ និងមកជាតំបន់១ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានបង្ហាញដែរថា ក្រោយវិបត្តិកូវីដ-១៩ មានសភាពធូរស្រាល ក្នុងមួយថ្ងៃ មានអ្នកដំណើរតាមយន្តហោះមកកាន់ខេត្តសៀមរាប ចន្លោះ៦០០-៨០០នាក់ ព្រមជាមួយជើងហោះហើរត្រង់ថ្មីពីប្រទេសឡាវ និងប្រទេសវៀតណាមផងដែរ។ លើសពីនោះ កិច្ចប្រជុំសំខាន់ៗថ្នាក់ជាតិ និងអន្តរជាតិ បានបន្តរៀបចំជាបន្តបន្ទាប់នៅក្នុងខេត្តសៀមរាប ព្រមទាំងការត្រៀមទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម របស់កម្ពុជានៅឆ្នាំ២០២៣ ដែលជាឱកាសសម្រាប់ខេត្តសៀមរាប ទទួលបានលំហូរទេសចរ ក៏ដូចជាចំណូលសេដ្ឋកិច្ចឡើងវិញ។

ថ្លែងកោតសរសើរក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ាន ឃុន បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ គណៈអភិបាលខេត្ត លោក លោកស្រី ព្រមទាំងសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំងកាយ ស្មារតីក្នុងការអនុវត្តតួនាទី ភារកិច្ចបានយ៉ាងល្អប្រសើរ រួមមានការងារសន្តិសុខ សម្រាប់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំកំពូល ថ្នាក់ជាតិ អន្តរជាតិ ភ្ញៀវទេសចរណ៍ និងការបង្រ្កាបលុបបំបាត់នូវល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន ការបន្តយកចិត្តទុកដាក់លើព្រឹត្តិការណ៍នៅចំការម្រេចរបស់លោក ខឹម វាសនា និង ការសម្របសម្រួលដល់បងប្អូនស្ម័ត្រចិត្តចាកចេញពីតំបន់រមណីដ្ឋានអង្គរ ទៅទីតាំងថ្មីភូមិធម្មជាតិរុនតាឯក។

អត្ថបទ និងរូបភាព ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញបើកសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨ នៃមន្ទីរពេទ្យគន្ធបុប្ផា នៅខេត្ដសៀមរាប 

ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញបើកសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨ នៃមន្ទីរពេទ្យគន្ធបុប្ផា នៅខេត្ដសៀមរាប 

សិក្ខាសាលាអាស៊ាន ស្តីពីការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ !

សិក្ខាសាលាអាស៊ាន ស្តីពីការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ !

ពិធីប្រគល់ទទួលជំនួយរដ្ឋាភិបាលចិន អំពីគម្រោងជួសជុលនិងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានអង្គរ

ពិធីប្រគល់ទទួលជំនួយរដ្ឋាភិបាលចិន អំពីគម្រោងជួសជុលនិងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.