Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រទេសជាសមាជិកអេកម៉ិក (ACMECS) គាំទ្រ និងជំរុញការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា

ដោយ Pothe Thun
03/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសជាសមាជិក នៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទន្លេអាយ៉េយ៉ាវ៉ាឌី-ចៅផ្រាយ៉ា-មេគង្គ ហៅកាត់ថាអេកម៉ិក (ACMECS) រួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានគាំទ្រយ៉ាងពេញទំហឹង ក្នុងការជំរុញឱ្យមានតភ្ជាប់គោលដៅទេសចរណ៍រួមគ្នារវាងប្រទេសទាំង៥ក្នុងតំបន់ នេះបើតាមខ្លឹមសារនៃកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានប្ដូរវេនអេកម៉ិក (ACMECS) នៅខេត្តសៀមរាប ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចប្រជុំអន្តរជាតិនេះ មានការចូលរួមពីប្រតិភូក្រសួងទេសចរណ៍កម្ពុជា ប្រតិភូប្រទេសឡាវ ដឹកនាំដោយលោកជំទាវ Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ ប្រតិភូប្រទេសមីយ៉ាន់ម៉ា ដឹកនាំដោយឯកឧត្តម Htay Aung រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ប្រតិភូប្រទេសថៃ ដឹកនាំដោយឯកឧត្តម Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡា និងប្រតិភូប្រទេសវៀតណាម ដឹកនាំដោយឯកឧត្តម Doan Van Viet អនុរដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍។

បន្ទាប់ពីស្ដាប់នូវការថ្លែងសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥នេះ ឯកឧត្តម ថោង ខុន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន មានទស្សនវិស័យស៊ីជម្រៅលើវិស័យទេសចរណ៍ក្នុងតំបន់អេកម៉ិក (ACMECS) ជាមួយនោះ អង្គប្រជុំក៏បានគាំទ្រយ៉ាងពេញទំហឹង ចំពោះអនុសាសន៍ណែនាំទាក់ទងនឹងការលើកកម្ពស់ការធ្វើដំណើរផ្ទៃក្នុងតំបន់អេកម៉ិក (ACMECS-Intra Travelers) ដោយសង្កត់ធ្ងន់លើការតភ្ជាប់ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកបន្ថែមទៀត រួមទាំងការជំរុញទេសចរណ៍បើកបរដោយខ្លួនឯង និងការបន្តយុទ្ធនាការ «ប្រទេសប្រាំ គោលដៅតែមួយ» ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីក្រៅតំបន់ និងភាពចាំបាច់ក្នុងការពង្រឹងយន្តការស្ថាប័នទេសចរណ៍អេកម៉ិក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម ថោង ខុន បង្ហាញថា កំណើនភ្ញៀវទេសចរអន្តរជាតិក្នុងប្រទេសជាសមាជិក អេកម៉ិក (ACMECS) បានកើនឡើងដល់ប្រមាណ១០លាននាក់ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២។ ក្នុងនោះចំនួនភ្ញៀវទេសចរផ្ទៃក្នុងមានប្រមាណ៤.៨លាននាក់ ស្មើនឹង៤៩ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប។

ឯកឧត្ដម ថោង ខុន រួមនិងឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ នៃសមាជិកអេកម៉ិកទាំងអស់ បានគាំទ្រដល់ការជំរុញបង្កើតឱ្យមានកញ្ចប់ទស្សនកិច្ចរួមពីផ្នែកឯកជននៅក្នុងតំបន់អេកម៉ិក (ACMECS)និងលើកទឹកចិត្តអាកាសចរណ៍ជាតិ និងអន្តរជាតិពង្រីកប្រតិបត្តិការហោះហើរត្រង់បន្ថែមទៀត រវាងគោលដៅទេសចរណ៍នានាក្នុងប្រទេសជាសមាជិកអេកម៉ិក (ACMECS) ក៏ដូចជាពីគោលដៅចម្ងាយឆ្ងាយ ព្រមទាំងឯកភាពភ្ជាប់នូវគោលដៅទេសចរណ៍នានាតាមផ្លូវសមុទ្រ និងទន្លេផងដែរ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកបានលើកទឹកចិត្តឱ្យបន្តការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យសចរណ៍ក្នុងចំណោមប្រទេសសមាជិកអេកម៉ិក (ACMECS) ដើម្បីធានាថាតំបន់នេះ នៅតែមានភាពប្រកួតប្រជែង និងក្លាយជាគោលដៅទេសចរណ៍តែមួយប្រកបដោយសុវត្ថិភាព និងកក់ក្តៅ។

អត្ថបទ និងរូបភាព ៖ លោក បូ សាវី និងលោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ACMECS
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែ

ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែ

ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញបើកសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨ នៃមន្ទីរពេទ្យគន្ធបុប្ផា នៅខេត្ដសៀមរាប 

ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញបើកសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨ នៃមន្ទីរពេទ្យគន្ធបុប្ផា នៅខេត្ដសៀមរាប 

សិក្ខាសាលាអាស៊ាន ស្តីពីការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ !

សិក្ខាសាលាអាស៊ាន ស្តីពីការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.