អាជ្ញាធរជាតិអប្សរា ហាមឃាត់អ្នកលក់ដូរចល័តថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរក្សាសណ្ដាប់ធ្នាប់
អាជ្ញាធរជាតិអប្សរា ពុំអនុញ្ញាតឱ្យមានការលក់ដាក់តាំងលក់អីវ៉ាន់នៅតាមប្រាសាទ ឬលក់ចល័តតាមរ៉ឺម៉កនោះទេ ជាពិសេសអ្នកលក់ចល័តថ្មី ដោយសកម្មភាពទាំងនេះ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់តម្លៃបេតិកភណ្ឌ នេះបើតាមការលើកឡើងរបស់អ្នកស្រី ចាន់ ឧត្តមបញ្ញា ប្រធានក្រុមរួម នៃផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ អ្នកស្រី ចាន់ ឧត្តមបញ្ញា បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១១មក ...