Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌស្តីពី នីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅខេត្ដសៀមរាប

ដោយ Pothe Thun
14/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាខេត្តសៀមរាប នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) សហកាជាមួយរដ្ឋបាលខេត្ត សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌស្តីពី “នីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ” ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ លោកជំទាវសមាជិការក្រុមប្រឹក្សាខេត្ត តំណាងសំណាងសាលាដំបូងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុងស្រុក កងកម្លាំងទាំង៣ និងអង្គការដៃគូជាតិ អន្តរជាតិ សរុបប្រមាណ ១០០នាក់។

លោកស្រី យូ សុភា បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្រ្តីនគរបាលយុត្តិធម៌ និងអ្នកពាក់ព័ន្ធលើការអនុវត្តយន្តការរួម និងការចូលរួមអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងឆ្លើយតបទៅនឹងឧត្តមប្រយោជន៍របស់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស។ លោកស្រី ក៏បានជំរុញឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការពង្រឹងការអនុវត្តផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ឆ្លើយតបទៅនឹ អនុសាសន៍ទាំង ១៦ចំណុច របស់ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក និងសភាពការណ៍ជាក់ស្តែងនៅក្នុងមូលដ្ឋានឱ្យបានម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់។

លោកស្រីអភិបាលរងខេត្ត មានប្រសាសន៍បន្ថែមថា ដើម្បីឲ្យការងារនេះទទួលបានជោគជ័យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ក៏បានដាក់ចេញនូវផែនការបន្ថែមចំនួន៦ ក្នុងការងារនេះរួមមាន៖ទី១.ធ្វើយ៉ាងណាឲ្យសាធារណជនទូទៅ យល់ជ្រួតជ្រាបអំពីសកម្មភាព ល្បិចកល និងច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងចូលរួមក្នុងចលនាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម ជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មផ្លូវភេទ ប្រជាពលរដ្ឋទូទៅដែលជាគោលដៅងាយរងគ្រោះ សំដៅបង្ការទប់ស្កាត់បទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ទី២.កំណត់ឱ្យបាននូវអត្តសញ្ញណគោលដៅសង្ស័យមានជនបរទេសស្នាក់នៅខុសច្បាប់ ដើម្បីចាត់វិធានការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព និងអនុវត្តនីតិវិធីបានទាន់ពេលវេលា។ ទី៣.រកឱ្យឃើញទីតាំងសង្ស័យមានសកម្មភាពជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីបង្ក្រាប ផ្ដន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែង។ ទី៤.រកឱ្យឃើញបណ្តារបៀង ខ្សែរយៈនាំមនុស្សឆ្លងកាត់ព្រំដែន ដើម្បីបម្រើឱ្យការជួញដូរមនុស្សរ ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ និងប្រមែប្រមូលភស្តុតាង ដើម្បីមានវិធានការបង្ក្រាប លុបបំបាត់ប្រភពនៃបទល្មើសនេះឱ្យមានប្រសិទ្ធភាព។ ទី៥.សវនាការជំនុំជម្រះបណ្តារឿងក្ដី ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ជាពិសេសរឿងក្ដីក្នុងប្រតិបត្តិការនេះ ត្រូវបានធ្វើលឿនរហ័ស ដើម្បីបង្ហាញសាធារណៈជន ពីលទ្ធផល ឆន្ទៈ និងការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល និងទី៦.ធានាការផ្សព្វផ្សាយព័ត៌មាន នៃសកម្មភាព ឬប្រតិបត្តិការអនុវត្តផែនការប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ឱ្យបានលឿនរហ័សទូលំទូលាយ និងប្រតិកម្មបកស្រាយបានទាន់ពេល ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបង្កាច់បង្អួចនានារបស់ជនអគតិនានា។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា អំពើជួញដូរមនុស្ស គឺជាវិបត្តិសកលមួយដែលបណ្តាប្រទេសជាច្រើនបានជួបប្រទះ ហើយក្នុងនោះប្រទេសកម្ពុជាក៏បានទទួលរងនូវវិបត្តិនេះដែរ ដែលធ្វើឱ្យរាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភជាខ្លាំង។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល ក៏ដូចជាដៃគូសហការទាំងអស់ ជាពិសេសអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក៏បាននឹងកំពុងខិតខំប្រឹងប្រែងរិះរកគ្រប់វិធានការក្នុងន័យរួមគ្នា ដោះស្រាយលើបញ្ហានេះ ឈានទៅសម្រេចបាននូវការលុបបំបាត់នូវអំពើជួញដូរមនុស្ស ព្រមទាំងបានរៀបចំនូវយន្តការការពារទៅលើប្រជាពលរដ្ឋទូទៅ ពលករ ធុរកិច្ចជន ភ្ញៀវជាតិ និងអន្តរជាតិគ្រប់និន្នាការទាំងអស់ ដោយមិនប្រកាន់នូវជាតិសាសនាអ្វីទាំងអស់ សំដៅប្រែក្លាយទៅជាប្រទេសដែលមានសុខសុវត្ថិភាព។

លោកជំទាវបន្តថា អំពើជួញដូរមនុស្ស ឬបទល្មើសជួញដូរមនុស្ស គឺជាការផ្សារភ្ជាប់ទៅនឹងភូមិសាស្រ្តនយោបាយ ក៏ដូចជាការលាងសម្អាតប្រាក់កង្វក់ ដែលមានលក្ខណៈសាំញាំ និងស្មុកស្មាញក្នុងការកំណត់ជាក់លាក់អំពើបទល្មើស ពិសេសបទល្មើសដែលប្រព្រឹត្តតាមប្រព័ន្ធអនឡាញ។ លោកជំទាវ បានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគ្នាឱ្យកាន់ស្អិតរមួតលើការអនុវត្តនីតិវិធីនានា ការបង្ក្រាបបទល្មើស ការជួយសង្គ្រោះជងរងគ្រោះ ឱ្យបានទាន់ពេលវេលា ពងឹ្រងសមត្ថភាព និងពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក៏ដូចជាការពន្លាតការស៊ើបអង្កេតស្រាវជ្រាវ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីបង្រ្កាប និងផ្តន្ទាទោសដល់ជនល្មើសឱ្យខានតែបាន៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំផ្សព្វផ្សាយផែនការបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ តាមរដ្ឋបាលក្រុងស្រុកទូទាំងខេត្តរាជធានី

កិច្ចប្រជុំផ្សព្វផ្សាយផែនការបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ តាមរដ្ឋបាលក្រុងស្រុកទូទាំងខេត្តរាជធានី

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា អាស៊ានត្រូវតែផ្តល់សារៈសំខាន់កាន់តែខ្លាំងបន្ថែមទៀត ដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា អាស៊ានត្រូវតែផ្តល់សារៈសំខាន់កាន់តែខ្លាំងបន្ថែមទៀត ដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមប្រធានរដ្ឋសភាឡាវ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ឱ្យសមស្របស្ថានការណ៍ជាក់ស្តែង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមប្រធានរដ្ឋសភាឡាវ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ឱ្យសមស្របស្ថានការណ៍ជាក់ស្តែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.