Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

កិច្ចប្រជុំផ្សព្វផ្សាយផែនការបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ តាមរដ្ឋបាលក្រុងស្រុកទូទាំងខេត្តរាជធានី

ដោយ Pothe Thun
14/09/2022
នៅក្នុង ព័ត៌មានជាតិទូទៅ
កិច្ចប្រជុំផ្សព្វផ្សាយផែនការបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ តាមរដ្ឋបាលក្រុងស្រុកទូទាំងខេត្តរាជធានី
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ អង្គភាពបណ្តុះបណ្តាលសន្និសុខស្បៀង និងអាហារូបត្ថម្ភនៃក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការគាំទ្រពីអង្គការដៃគូគាំទ្រកម្មវិធីអភិវឌ្ឍនានា បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ឋហ្សូម ដើម្បីធ្វើការផ្សព្វផ្សាយផែនការបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅទូទាំងប្រទេស ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានកាពីសំណាក់ឯកឧត្តមលោកជំទាវ អភិបាលរាជធានីខេត្តក្រុង លោកលោកស្រីអភិបាល អភិបាលរងក្រុងស្រុកខ័ណ្ឌ មេឃុំចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងមន្ត្រីពាក់ព័ន្ឋព្រមទាំងអង្គការដៃគូអភិវឌ្ឍនានា និងក្រុមការងារសម្របសម្រួលការងារ វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៃបណ្តាខេត្តនានា ចំនួនប្រមាណ ១៧០នាក់។

កិច្ចប្រជុំនាឱកាសនេះដែរធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីផែនការបណ្តុះបណ្«តាលស្តីពី ការបញ្ជ្រាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងដំណើរការកសាង ផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគឃុំសង្កាត់ប្រកបដោយបរិយាបន្ននិងអាហារូបត្ថម្ភខេត្ត ដើម្បីជ្រាប និងសហការអនុវត្ត ហើយកម្មវិធីបណ្តុះបណ្តាលនឹងរៀបចំឡើង ដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានអំពីសារសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការរួមចំណែកអភិវឌ្ឍមូលធនមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិ ដល់ក្រុមប្រឹក្សាឃុំសង្កាត់ និងអ្នកពាក់ព័ន្ឋ ព្រមទាំងបង្ហាញជូនពីសកម្មភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភដឹកនាំតាមវិស័យ ពហុវិស័យនិងអន្តរវិស័យនៅតាមឃុំសង្កាត់ និងកំណត់អំពីបញ្ហាប្រឈម និងអាទិភាព ដើម្បីធ្វើការអន្តរាគមន៍ផ្នែកសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតាមឃុំសង្កាត់។

មានប្រសាសន៍ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី មានប្រសាសន៍ថា វិស័យសន្តិសុខស្បៀង និងអហារូបត្ថម្ភនៅតាមសហគមន៍ គឺជាតម្រូវការមួយនៃតម្រូវការនានាជាច្រើន របស់ក្រសួងស្ថាប័នដែលគិតគូរពីការពីការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន និងមូលធនមនុស្ស ដែលត្រូវឆ្លុះបញ្ចាំងឱ្យឃើញជាសកម្មភាពអាទិភាពនៅក្នុងផែនការអភិវឌ្ឍន៍ឃុំសង្កាត់។ ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារ សម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភដឹកនាំដោយអភិបាលរងរាជធានីខេត្តទាំង២៥ សហការជាមួយលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រៀបចំឱ្យបានឆាប់និងចាប់ផ្តើមបណ្តុះបណ្តាលឱ្យទាន់ពេលវេលាសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់រៀបចំផែនការអភិវឌ្ឍ ៥ឆ្នាំរបស់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានបញ្ជាក់ថា ការយល់ដឹងពីសារសំខាន់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភគឺជាមូលដ្ឋានគ្រឺះសម្រាប់ការអភិវឌ្ឍន៍មូលធនមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិ ហេតុនេះយើងត្រូវបណ្តុះបណ្តាលឱ្យក្រុមប្រឹក្សាឃុំសង្កាត់ យល់ដឹងអំពីសារសំខាន់ និងលើកស្ទួយវិស័យនេះសម្រាប់ការអភិវឌ្ឍន៍នៅមូលដ្ឋាន និងជម្រុញឱ្យពួកគាត់ចេះវិភាគ និងចាត់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាអាទិភាព ព្រមទាំងបញ្ជ្រាបការងារទាំងនេះ ទៅក្នុងដំណាក់កាល កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំសង្កាត់ និងការកៀងគរធនធានមនុស្សនានា ទាំងក្នុងនិងក្រៅសហគមន៍សម្រាប់លើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ជាមួយគ្នានោះរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ថា សន្តិសុខស្បៀង និងអាហារូបត្ថម្ភគឺជាសមិទ្ឋិផល និងសិទ្ឋិមូលដ្ឋានរបស់បុគ្គលម្នាក់ៗ នៅក្នុងសង្គមកម្ពុជា ដូចបានចែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីអំពីសិទ្ឋិមនុស្ស និងសិទ្ឋិបញ្ញាអន្តរជាតិ។ ដំណោះស្រាយពាក់ព័ន្ឋនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភមិនត្រឹមតែឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ធន់នឹងភាពងាយរងគ្រោះ វិបត្តិនិងបញ្ហាផ្សេងៗ រួមទាំងការពារបរិស្ថានផងដែរ។

សូមជំរាបថា វគ្គបណ្តុះបណ្តាលនេះនឹងប្រារព្ឋនៅតាមបណ្តាលសាលាក្រុងស្រុកទូទាំងប្រទេស ចាប់ពីពាក់កណ្តាលខែកញ្ញា ដល់ចុងខែវិច្ឆិកា ឆ្នាំ២០២២ ហើយនឹងអញ្ជើញសមាភាពក្នុងមួយឃុំសង្កាត់ ៣នាក់ ជាមេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទទួលបន្ទុកការងារស្ត្រី និងកុមារនិងស្មៀនឃុំសង្កាត់ផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា អាស៊ានត្រូវតែផ្តល់សារៈសំខាន់កាន់តែខ្លាំងបន្ថែមទៀត ដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា អាស៊ានត្រូវតែផ្តល់សារៈសំខាន់កាន់តែខ្លាំងបន្ថែមទៀត ដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមប្រធានរដ្ឋសភាឡាវ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ឱ្យសមស្របស្ថានការណ៍ជាក់ស្តែង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមប្រធានរដ្ឋសភាឡាវ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ឱ្យសមស្របស្ថានការណ៍ជាក់ស្តែង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.