អភិបាលខេត្តសៀមរាប អំពាវនាវដល់អ្នកវិនិយោគជប៉ុន បន្តមកបណ្តាក់ទុន នៅកម្ពុជាបន្ថែមទៀត
អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានធ្វើការអំពាវនាវដល់អ្នកទេសចរ និងអ្នកវិនិយោគរបស់ជប៉ុន ចូលមកកម្ពុជាបន្ថែមទៀត ដើម្បីទស្សនា និងធ្វើការវិនិយោគផ្សេងៗ។ ឯកឧត្តមអភិបាលខេត្តសៀមរាប លើកឡើងបែបនេះ កាលពីរាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីជប់លៀងអបអរសាទរបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៦២យាងចូល៦៣ព្រះវស្សារបស់ព្រះចៅ ណារូ ហ៊ីតុ ព្រះចៅអធិរាជនៃប្រទេសជប៉ុន ដែលរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ...


