Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធរៀបចំទិវាទឹកពិភពលោកលើកទី៣១ ក្រោមប្រធានបទ“ជំរុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន”

ដោយ Pothe Thun
22/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធរៀបចំទិវាទឹកពិភពលោកលើកទី៣១ ក្រោមប្រធានបទ“ជំរុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន”
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងរដ្ឋបាលស្រុក គាំទ្រថវិកាពីអង្គការលោកខាងលិចជួបលោកខាងកើត(អ៊ីសមីតវេសត៍)បានសហការរៀបចំទិវាទឹកពិភពលោកលើកទី៣១ ក្រោមប្រធានបទ “ជំរុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន” នៅសាលាបឋមសិក្សា ទៀ បាញ់គំរូ ស្រុកពួក ខេត្តសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ឋផ្គត់ផ្គង់ទឹកនិងអនាម័យធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន និងដើម្បីចលនាធនធានសម្រាប់ការការពារប្រភពទឹក និងការលើកកម្ពស់ការប្រើប្រាស់ទឹក និងបង្គន់អនាម័យធន់នឹងអកាសធាតុប្រកបដោយបរិយាបន្ននៅក្នុងសហគមន៍។

លោក គឹម ហ៊រ ប្រធានអង្គការលោកខាងលិចជួបលោកខាងកើត មានប្រសាសន៍ថា ទិវាទឹកពិភពលោកផ្តោតការយកចិត្តទុកដាក់លើវិបត្តិទឹកស្អាត និងអនាម័យនិងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋដែលពុំទាន់ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។ តាមរយៈការសហការគ្នាលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យយើងអាចធ្វើឱ្យមានតុល្យភាពតម្រូវការទឹក និងអនាម័យសម្រាប់មនុស្សគ្រប់គ្នា និងជួយឱ្យមានស្ថេរភាព។ នៅពេលយើងគ្រប់គ្រងការបម្រែបម្រួលអាកាសធាតុ យើងត្រូវដាក់ការសហការគ្នាលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជាអាទិភាពក្នុងផែនការរបស់យើងពីព្រោះការប្រឹងប្រែងរួមគ្នានាំឱ្យសម្រេចផែនការបានលឿននិងមានប្រសិទ្ឋិភាព និងចាកចេញពីវិបត្តិដោយសារបញ្ហាទឹកនិងអនាម័យ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឲ្យដឹងថា បញ្ហាផ្នែកការផ្គត់ផ្គង់ទឹកស្អាតដែលមន្ទីរកំពុងជួបប្រទះ គឺការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រង និងប្រើប្រាស់ទឹកស្អាតនៅមានកម្រិត តំបន់ខ្លះក្នុងខេត្តជាតំបន់ប្រឈម ពោលគឺកង្វះប្រភពទឹកក្រោមដី ការគាំទ្រផ្នែកថវិកានៅមានកម្រិតនៅឡើយ ដែលមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការដែលមានច្រើន។ បញ្ហាប្រឈមសំខាន់ទៀតនោះគឺ កង្វះការគាំទ្រសម្រាប់ប្រជាពលរដ្ឋដែលមានខ្នងផ្ទះរស់នៅលើកគោក៦ខែទឹក៦ខែនិងរស់នៅលើទឹកជាប្រចាំ ដែលជាអត្រានៃការប្រើប្រាស់បង្គន់នៅមានកម្រិតទាបខ្លាំង ស្របជាមួយនឹងការគាំទ្រថវិកាសម្រាប់ការលើកម្ពស់អនាម័យជនបទក៏នៅមានកម្រិតនៅឡើយដែរ។

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា រដ្ឋបាលខេត្តបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍនានា នៅតាមមូលដ្ឋានសំដៅកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលរដ្ឋបាលខេត្តកំពុងយកចិត្តទុកដាក់ ពោលគឺធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ផ្នែកនេះបានទៅដល់ដៃប្រជាពលរដ្ឋ និយាយជារួមគឺការសម្រេចឱ្យបាននូវទស្សនៈវិស័យនៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។

លោក អភិបាលរងខេត្តបានអំពាវនាវដល់ក្រសួងពាក់ព័ន្ឋ និងអង្គការដៃគូរនានា ដែលបាននិងកំពុងតែអនុវត្តការងារទឹកស្អាត និងអនាម័យ ព្រមទាំងវិស័យផ្គត់ផ្គង់ទឹកស្អាតឯកជន បន្តសកម្មភាពរបស់ខ្លួនដើម្បីឆ្លើយតបតម្រូវការទឹក និងអនាម័យ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០ សម្រេចបាន១០០%៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទិវាទឹកពិភពលោក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
និស្សិតអាហាររូបករណ៍ថ្នាក់ដឹកនាំរដ្ឋាភិបាល ជាង១រយនាក់ ធ្វើការសិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌នៅក្នុងតំបន់អង្គរ

និស្សិតអាហាររូបករណ៍ថ្នាក់ដឹកនាំរដ្ឋាភិបាល ជាង១រយនាក់ ធ្វើការសិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌នៅក្នុងតំបន់អង្គរ

សប្បុរសនៃប្រទេសជប៉ុនធ្វើទស្សនកិច្ចសិក្សា និងនាំយកអំណោយជាសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្រសាំងរលើង ក្រុងសៀមរាប

សប្បុរសនៃប្រទេសជប៉ុនធ្វើទស្សនកិច្ចសិក្សា និងនាំយកអំណោយជាសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្រសាំងរលើង ក្រុងសៀមរាប

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.