Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សប្បុរសនៃប្រទេសជប៉ុនធ្វើទស្សនកិច្ចសិក្សា និងនាំយកអំណោយជាសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្រសាំងរលើង ក្រុងសៀមរាប

ដោយ Pothe Thun
25/03/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សប្បុរសនៃប្រទេសជប៉ុនធ្វើទស្សនកិច្ចសិក្សា និងនាំយកអំណោយជាសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្រសាំងរលើង ក្រុងសៀមរាប
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សប្បុរសជនមកពីវិទ្យាល័យអ៊ូវេដា ខេត្តណាកាណុ ប្រទេសជប៉ុន បានធ្វើទស្សនកិច្ចសិក្សា និងនាំយកអំណោយជាសម្ភារៈសិក្សាមួយចំនួន ចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្រសាំងរំលើង និងជួយជួសជុលផ្ទះមួយខ្នងជូនគ្រួសារពលរដ្ឋមានជីវភាពខ្វះខាតស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប។ ខេត្តសៀមរាប តាមរយៈការសម្របសម្រួលពីលោកស្រី សំ សូរីកា និងរដ្ឋបាលសង្កាត់សៀមរាប ព្រមទាំងព្រះតេជគុណ ភ្លឿន រដ្ឋ ព្រះគ្រូសូធ្យស្តាំវត្តអធ្វាផងដែរ។

តំណាងក្រុមសប្បុរសជន លោក មីយ៉ាស៊ីតា (Miyashita) បានឲ្យដឹងថា នេះជាលើដំបូងសម្រាប់ពួកគាត់ក្នុងការធ្វើដំណើរមកកាន់ខេត្តសៀមរាប ដើម្បីទស្សនកិច្ចសិក្សាស្វែងយល់អំពីវប្បធម៌ប្រពៃណី ទំនៀមទំលាប់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងធ្វើការងារសប្បុរសធម៌ទៅតាមលទ្ឋភាពដែលអាចធ្វើបានក្នុងគម្រោងសប្បុរសធម៌ដូចជាផ្តល់សម្ភារៈសិក្សា សាងសង់លំនៅឋាន ជីកអណ្តូងទឹកនៅទីណាដែលខ្វះទឹកប្រើប្រាស់ ជូនដល់សាលា ឬគ្រួសារដែលមានជីវភាពខ្វះខាតជាក់ស្តែង។

លោក ម៉ៃសាមេត ចៅសង្កាត់សៀមរាប បានថ្លែងអំណរគុណដល់សប្បុរសជនជប៉ុន ដែលតែងតែគៀងគរដល់សប្បុរសជនជប៉ុនមកជួយដល់ កុមារកំព្រា គ្រួសារខ្វះខាត ជួសជុលកែលំអសាលារៀន ទីអារាម ក្នុងមូលដ្ឋាននេះជាច្រើនលើក។ លោកថា រដ្ឋាភិបាល និងប្រជាជនជប៉ុន បានដើរតួយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ឧបត្ថម្ភ និងអភិវឌ្ឍសង្គមជាតិយើងជាបន្តបន្ទាប់តាំងសម័យសង្គមរាស្ត្រនិយមមកដល់សព្វថ្ងៃ។ ទាំងអស់នេះជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានដែលយើងទាំងអស់គ្នាត្រូវចាំទុកក្នុងក្រអៅបេះដូង។ លោកចៅសង្កាត់ និងនាយកសាលាបឋមសិក្សាក្រសាំងរលើង បានសំណូមពរឱ្យសប្បុរសជនជួយសាងសង់ទីលានវាយបាល់បោះដើម្បីបានជាប្រយោជន៍ដល់សិស្សបានចូលរួមលេង ហាត់ហ្វឹកហ្វឺនសម្រាប់សុខភាពផង និងសម្រាប់ប្រកួតក្នុងក្របខ័ណ្ឌសាលា និងសាលាផង។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកស្រី សំ សូរីកា ដែលជាអ្នកសម្របសម្រួលកម្មវិធីនេះ បានទទួលយកសំណូមពរនេះ និងបានចង្អុលបង្ហាញឱ្យលោកនាយកសាលាត្រៀមទីតាំង និងវាយតម្លៃការចំណាយឱ្យបានច្បាស់លាស់ ដើម្បីយកទៅបង្ហាញជូនសប្បុរសជនៗនឹងជូនដំណឹងនៅពេលក្រោយៗទៀត។ ក្នុងនាមសប្បុរសជន និងជាអ្នកគៀងគរសប្បុរសជន លោកស្រីពេញចិត្តនឹងជួយជ្រោមជ្រែងផ្សព្វផ្សាយទៅដល់សប្បុរសជននៅប្រទេសជប៉ុន និងនាំពួកគាត់មកផ្ទាល់ ដើម្បីបានឃើញពីស្ថានភាពជាក់ស្តែង ជាពិសេសវិស័យសិក្សានៅតាមមូលដ្ឋានសំដៅរួមគ្នាលុបបំបាត់ភាពអវិជ្ជារបស់យុវជនខ្មែរយើង។ លោកស្រីក៏បានឲ្យដឹងថា គិតពីឆ្នាំ១៩៩១ មកដល់សព្វថ្ងៃលោកស្រីបានធ្វើការងារមនុស្សធម៌ជាមួយសប្បុរសជនជនជាតិជប៉ុនជួយសាងសង់អណ្តូងទឹកបានចំនួន ៨៤០អណ្តូង និងបានជួយកសាងជួសជុលកែលំអហេដ្ឋារចនាសម្ព័ន្ឋសាលារៀន វត្តអារាម ផ្តល់សម្ភារៈសិក្សាដល់សិស្ស ព្រមទាំងបានជួយឧបត្ថម្ភស្បៀងអាហារសម្ភារៈប្រើប្រាស់ ដល់គ្រួសារមានការលំបាកក្នុងជីវភាព ក្មេងកំព្រាជាច្រើន នៅក្នុងខេត្តសៀមរាប តាមរយៈការសហការជាមួយអាជ្ញាធរដែនដី និងទទួលការគាំទ្រពីសប្បុរសជននានា៕

អត្ថបទ និងរូពភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាលាបឋមសិក្សាក្រសាំងរលើង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

គណ:កម្មការអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃលើការងារស្ដារផ្លូវក្រាលដីល្បាយគ្រួសមួយខ្សែក្នុងស្រុកជីក្រែង ខេត្ដសៀមរាប បន្ទាប់ពីបញ្ចប់ការងារជួសជុល

គណ:កម្មការអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃលើការងារស្ដារផ្លូវក្រាលដីល្បាយគ្រួសមួយខ្សែក្នុងស្រុកជីក្រែង ខេត្ដសៀមរាប បន្ទាប់ពីបញ្ចប់ការងារជួសជុល

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីជំរុញដល់អាជ្ញាធរពាក់ព័ន្ធអនុវត្តការងារចុះបញ្ជីបញ្ចប់សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទឲ្យបានរួចរាល់នៅឆ្នាំ២០២៥

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីជំរុញដល់អាជ្ញាធរពាក់ព័ន្ធអនុវត្តការងារចុះបញ្ជីបញ្ចប់សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទឲ្យបានរួចរាល់នៅឆ្នាំ២០២៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.