Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

ដោយ Pothe Thun
25/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ស្ថិតនៅក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ។

លោក សំអិល សុណា មន្ត្រីទីចាត់ការផែនការវិនិយោគ បានឲ្យដឹងថា ចំពោះក្រុមហ៊ុនដែលមានបំណងចង់ដាក់សំណើរដេញថ្លៃ គឺត្រូវភ្ជាប់សំណើដេញថ្លៃរបស់ខ្លួនជាមួយនឹងប័ណ្ណពន្ធប៉ាតង់ដែលមានសុពលភាព និងត្រូវតម្កល់ប្រាក់កក់ធានាការអនុវត្តចំនួន១០ភាគរយ នៃតម្លៃកិច្ចសន្យា ហើយអ្នករដេញថ្លៃទាំងអស់ត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែង ដោយគ្មានការឃុបឃិត គ្មានការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយឡើយ។ បើត្រូវបានរកឃើញថា អ្នកដេញថ្លៃណាមួយមានការពាក់ព័ន្ធនឹងការឃុបឃិត ក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយណាមួយ នោះអ្នកដេញថ្លៃនោះនឹងត្រូវបានដាក់ក្នុងបញ្ជីខ្មៅជារៀងរហូត និងមិនត្រូវបានអនុញ្ញាតឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ទាំងអស់នៅទូទាំងប្រទេសកម្ពុជាផងដែរ។

លោក យន់ វន់ ប្រធានគណៈកម្មការលទ្ធកម្មឃុំបាគង បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ ឃុំបាគង បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ដែលមានប្រវែង ១៧៩ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្លាកគម្រោង១ និងដាក់លូការពារផ្លូវមួយកំប្លេ ក្នុងតម្លៃប៉ាន់ស្មាន ១០៣.០៦៥.៦០០រៀល ដោយមានក្រុមហ៊ុនម៉ៅការដាក់សំណើរចំនួន ១៦ក្រុមហ៊ុន។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន ពៅ រ៉ាឌីខនស្ត្រាក់សិន ក្នុងតម្លៃ ៥១.៩១០.០០០រៀល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនោះលោក យន់ វន់ ក៏បានណែនាំដល់ក្រុមហ៊ុនម៉ៅការដែលទទួលបានគម្រោងនេះ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវទៅតាមក្បួនច្បាប់ និងស្តង់ដាបច្ចេកទេសនៃការសាងសង់ ជាពិសេសធ្វើយ៉ាងណាត្រូវពន្លឿនការសាងសង់ឲ្យបានលឿនតាមពេលវេលាដែលបានកំណត់នៅក្នុងកិច្ចសន្យា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់។

ក្រោយការដេញថ្លៃ ក្រុមហ៊ុន ពៅ រ៉ាឌីខនស្ត្រាក់សិន ដែលទទួលបានការម៉ៅការចំពោះគម្រោងសាងសង់ផ្លូវខាងលើ បានធ្វើការប្ដេជ្ញាចិត្តដោយសន្យាថា នឹងធ្វើឲ្យបានទាន់ពេលវេលា ត្រឹមត្រូវ ស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុទ្ធនៃការសាងសង់ និងគោរពទៅតាមលក្ខណ្ឌដូចមានចែងនៅក្នុងកិច្ចសន្យា៕

អត្ថបទ និងរូពភាព៖ លោក ស៊ុំ គីន
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ដេញថ្លៃផ្លូវស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណ:កម្មការអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃលើការងារស្ដារផ្លូវក្រាលដីល្បាយគ្រួសមួយខ្សែក្នុងស្រុកជីក្រែង ខេត្ដសៀមរាប បន្ទាប់ពីបញ្ចប់ការងារជួសជុល

គណ:កម្មការអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃលើការងារស្ដារផ្លូវក្រាលដីល្បាយគ្រួសមួយខ្សែក្នុងស្រុកជីក្រែង ខេត្ដសៀមរាប បន្ទាប់ពីបញ្ចប់ការងារជួសជុល

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីជំរុញដល់អាជ្ញាធរពាក់ព័ន្ធអនុវត្តការងារចុះបញ្ជីបញ្ចប់សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទឲ្យបានរួចរាល់នៅឆ្នាំ២០២៥

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីជំរុញដល់អាជ្ញាធរពាក់ព័ន្ធអនុវត្តការងារចុះបញ្ជីបញ្ចប់សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទឲ្យបានរួចរាល់នៅឆ្នាំ២០២៥

កសិដ្ឋានដំណាំពោតលំដាប់អន្តរជាតិ និងប្រើបច្ចេកវិទ្យាទំនើបដំបូងគេនៅកម្ពុជា ស្ថិតក្នុងខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

កសិដ្ឋានដំណាំពោតលំដាប់អន្តរជាតិ និងប្រើបច្ចេកវិទ្យាទំនើបដំបូងគេនៅកម្ពុជា ស្ថិតក្នុងខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.