Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

កសិដ្ឋានដំណាំពោតលំដាប់អន្តរជាតិ និងប្រើបច្ចេកវិទ្យាទំនើបដំបូងគេនៅកម្ពុជា ស្ថិតក្នុងខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

ដោយ Pothe Thun
25/03/2024
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
កសិដ្ឋានដំណាំពោតលំដាប់អន្តរជាតិ និងប្រើបច្ចេកវិទ្យាទំនើបដំបូងគេនៅកម្ពុជា ស្ថិតក្នុងខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កសិដ្ឋានដំណាំពោតប្រភេទចំណីសត្វ ទំហំប្រមាណ ១ ០០០ហិកតា ត្រូវបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការហើយ នៅថ្ងៃទី២៥ ខែមីនានេះ។ កសិដ្ឋាន ដែលប្រើបច្ចេកវិទ្យាដាំដុះដ៏ទំនើបនេះ ស្ថិតក្នុងភូមិ ជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមការលើកឡើងរបស់លោក Benjamine Bootle នាយកគ្រប់គ្រង ក្រុមហ៊ុន អេជី អេគ្រី បីសនីស អេស៊ា (AG AGRIBUSINESS ASIA) បង្ហាញថា គោលដៅស្នូលដ៏សំខាន់របស់ក្រុមហ៊ុន គឺនាំមកនូវកសិកម្មបែបទំនើបវៃឆ្លាតសម្រាប់កសិករ និងសហគមន៍ទូទាំងប្រទេស ដែលជាបច្ចេកវិទ្យាទំនើបពុំធ្លាប់មានក្នុងវិស័យកសិកម្ម ក្នុងប្រទេសកម្ពុជា។ លោកបន្តទៀតថា កសិដ្ឋាននេះ មានបច្ចេកទេសកសិកម្មច្បាស់លាស់ ជាមួយប្រព័ន្ធធារាសាស្រ្តកម្រិតខ្ពស់ និងមានការកែច្នៃទឹក ប្រកបដោយស្មារតីច្នៃប្រឌិត និងវឌ្ឍនភាព។ ការវិនិយោគរបស់ក្រុមហ៊ុននាពេលនេះ នឹងបង្កើតឱកាសការងារថ្មី ទៅដល់ប្រជាកសិករជាមួយនឹងការរីកចម្រើននៅក្នុងឧស្សាហកម្ម ដែលកំពុងតែមានការវិវឌ្ឍន៍ទៅមុខតាមរយៈកម្មវិធីបណ្តុះបណ្តាល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជំនាញ និងឱកាសណែនាំបង្ហាញផ្លូវសម្រាប់មនុស្សជំនាន់ថ្មីឱ្យមានអ្នកជំនាញខាងវិស័យកសិកម្មច្បាស់លាស់។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងនាម ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត លើកឡើងថា ក្រៅពីវិស័យទេសចរណ៍ ដែលជាអទិភាពទី១ វិស័យកសិកម្មបានឈរនៅលំដាប់ទី២ ដោយខេត្តសៀមរាបមានផ្ទៃដីកសិកម្មប្រមាណ ២០០ ០០០ហិកតា។ ប៉ុន្តែផ្ទៃដីដាំដុះនៅតាមបណ្តាស្រុកមួយចំនួននៅផ្នែកខាងលើ ពុំមានជីជាតិនោះ ដែលដីទាំងនោះជាប្រភេទដី មានថ្មនៅផ្នែកខាងក្រោម។ ដោយឡែក ផ្ទៃដីនៅក្នុងតំបន់បឹងទន្លេសាប នៃភូមិសាស្ត្រខេត្តសៀមរាប អាចទទួលបានទិន្នផលស្រូវជាមធ្យមយ៉ាងច្រើនត្រឹម ៣.៨តោន ក្នុងមួយហិកតាប៉ុណ្ណោះ ខណៈបណ្ដាខេត្តជាប់បឹងទន្លេសាបដទៃទៀត អាចទទួលបានទិន្នផលជាមធ្យមបានរហូតដល់៥តោន។

លោក អ៊ឹង គឹមលាង ក៏បានសំណូមពរដល់ក្រុមហ៊ុន ដែលបាននាំបច្ចេកវិទ្យាកសិកម្មទំនើបនេះ សូមចែករំលែកបន្តទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជួយឱ្យពួកគាត់ទទួលបានបច្ចេកទេសកសិកម្មកាន់តែច្បាស់ កាត់បន្ថយថ្លៃដើម និងលក់បានថ្លៃ ដែលការណ៍នេះ សំដៅជួយលើកកម្ពស់ជីវភាពរបស់កសិករឱ្យបានកាន់តែល្អប្រសើរ។

ថ្លែងក្នុងឱកាសនោះ លោក អ៊ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd) បានបង្ហាញការសាទរ និងថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាប និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រជ្រោមជ្រែងឱ្យគម្រោងកសិដ្ឋានដំណាំពោតនេះអាចដំណើរការ និងលេចចេញជារូបរាងបានតាមការគ្រោងទុក។ លោកបានបន្តថា ការដាក់គោលដៅអភិវឌ្ឍដ៏សំខាន់នៅខេត្តសៀមរាប ជាពិសេសកិច្ចសហការប្រកបដោយយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន អេជី អេគ្រី បីសនីស អេស៊ា (ខេមបូឌា) (AG AGRIBUSINESS ASIA) នាពេលនេះ នឹងបង្កើនភាពប្រកួតប្រជែង និងមុខមាត់ខេត្តសៀមរាបកើនឡើងមួយកម្រិតទៀត។

 

អត្ថបទ និងរូពភាព៖ សហការី
កែសម្រួល៖ សេង ផល្លី

Tags: ដំណាំពោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្លូវប្រវែង៨គីឡូម៉ែត្រ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតក្នុងឃុំក្រូចគរ ស្រុក្រឡាញ់ ត្រូវបានបើកការដ្ឋានជួសជុលជាផ្លូវការ

ផ្លូវប្រវែង៨គីឡូម៉ែត្រ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតក្នុងឃុំក្រូចគរ ស្រុក្រឡាញ់ ត្រូវបានបើកការដ្ឋានជួសជុលជាផ្លូវការ

កម្មវិធីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាជាការលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសដល់គ្រប់ស្រទាប់វណ្ណៈប្រកបដោយគុណភាព

កម្មវិធីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាជាការលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសដល់គ្រប់ស្រទាប់វណ្ណៈប្រកបដោយគុណភាព

ការអភិវឌ្ឍពលរដ្ឋម្នាក់ៗឱ្យក្លាយជាពលរដ្ឋល្អពិតប្រាកដ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការជួយកសាងប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន

ការអភិវឌ្ឍពលរដ្ឋម្នាក់ៗឱ្យក្លាយជាពលរដ្ឋល្អពិតប្រាកដ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការជួយកសាងប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.