Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ផ្លូវប្រវែង៨គីឡូម៉ែត្រ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតក្នុងឃុំក្រូចគរ ស្រុក្រឡាញ់ ត្រូវបានបើកការដ្ឋានជួសជុលជាផ្លូវការ

ដោយ Pothe Thun
26/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ផ្លូវប្រវែង៨គីឡូម៉ែត្រ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតក្នុងឃុំក្រូចគរ ស្រុក្រឡាញ់ ត្រូវបានបើកការដ្ឋានជួសជុលជាផ្លូវការ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្លូវក្រាលល្បាយក្រួសចំនួន២ខ្សែ ប្រវែង៨គីឡូម៉ែត្រ ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតភ្ចាប់ពីភូមិរើល ទៅភូមិគោកចំបក់ និងពីកែងភូមិរើល ទៅភូមិព្រៃខ្យង ស្ថិតក្នុងឃុំក្រូចគរ ស្រុក្រឡាញ់ ខេត្តសៀមរាប មានទទឹង៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងមានសាងសង់លូមុខមូល ៦កន្លែង សាងសង់លូប្រអប់មុខមួយ ២កន្លែង និងលូប្រអប់មុខពីរ ២កន្លែង ត្រូវបានបើកការដ្ឋានជួសជុលជាផ្លូវការ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងក្រុមការងារជាច្រើនរូប។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានបញ្ជាក់ថា ស្រុកក្រឡាញ់ នាពេលកន្លងមកបានទទួលនូវសមិទ្ធផលធំៗ និងថ្មីៗជាច្រើន ពីប្រមុខរាជរដ្ឋាភិបាល និង ឯកឧត្តម សៀង ណាំ រួមជាមួយសប្បុរសជននានា រួមមាន៖ ការសាងសង់សាលារៀន ផ្លូវចាក់បេតុង ផ្លូវចាក់កៅស៊ូ ស្ពានថ្ម ស្ពានឈើ ជីកអណ្តូងស្នប់ខ្នាតធំ សាងសង់មណ្ឌលសុខភាព ចូលរួមសាងសង់ព្រះវិហារ សាងសង់ និងជួសជុលផ្លួវក្រាលគ្រួសក្រហមជាច្រើនតាមបណ្តាឃុំក្នុងស្រុក ការផ្តល់អំណោយដល់គ្រួសារក្រីក្រ និងរងគ្រោះដោយឧប្បទេវហេតុផ្សេងគ្រប់ទីកន្លែងផងដែរ។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ មានប្រសាសន៍ថា ផ្លូវទាំង២ខ្សែនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងឃុំក្រូចគរ ព្រោះកន្លងមក និងបច្ចុប្បន្ននេះ ពួកគាត់បានជួបនូវផលពិបាកខ្លាំងក្នុងការធ្វើដំណើរមកទទួលសេវានានា ជាពិសេសអ្នកមានជំងឺ និងស្ត្រីមានផ្ទៃពោះ មកពិនិត្យ និងសម្រាលកូននៅមណ្ឌលសុខភាព ពិបាកក្នុងការដឹកកសិផលមកកាន់ទីផ្សារ សិស្សានុសិស្សពិបាកធ្វើដំណើរទៅសាលារៀន។ ហើយពេលផ្លូវនេះបានធ្វើរួចរាល់ វានឹងជួយសម្រួលបានច្រើនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរឆ្លងកាត់ ហើយក៏ជួយសម្រួល និងបង្រួមគម្លាតពីទីក្រុងទៅទីជនបទ ព្រមទាំងបានធ្វើឱ្យតំបន់ជនបទ និងទីប្រជុំជន មានការអភិវឌ្ឍ និងប្រែមុខមាត់ថ្មីក្នុងក្តីសង្ឃឹមយ៉ាងឆាប់រហ័ស ដែលមានជាអាទិ៍សាលារៀនតាំងពីកម្រិតមត្តេយ្យរហូតដល់កម្រិតឧត្តមសិក្សា មណ្ឌសុខភាព មន្ទីរពេទ្យ ផ្លូវថ្នល់ខ្វាត់ខ្វែង ផ្សារលក់ដូរ អគ្គិសនី ព្រះវិហារ ទីវត្តអារាម ស្រះទឹក ប្រឡាយ អណ្តូងទឹក អាង ស្តុកទឹក បង្គន់អនាម័យសាធារណៈ និងឯកជន បណ្តាញផ្លូវគមនាគមន៍ ស្ពាន អគារស្នាក់នៅ មធ្យោបាយបង្កបង្កើនផល និងផលិតកម្មផ្សេងៗ។ល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ការបើកការដ្ឋានជួសជុលផ្លូវនេះ គឺឡើងក្នុងស្ថានភាពដែលប្រទេសកម្ពុជាយើង កំពុងស្ថិតលើមាគ៌ាអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្រោមការដឹកនាំដ៏ឈ្លាវៃរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាអ្នកបន្តវេនប្រកបដោយសក្តានុពលពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលជាមគ្គុទេសក៍ឯក ជាស្ថាបនិកនៃសន្តិភាព និងការបង្រួបបង្រួមជាតិខ្មែរ។

ឯកឧត្តមលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីធ្វើយ៉ាងណាឱ្យសេវាសាធារណៈនៅកៀកប្រជាពលរដ្ឋ ព្រមទាំងការធ្វើឱ្យសេវាសាធារណៈកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ជាតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ រដ្ឋបាលស្រុក អង្គភាព ការិយាល័យជំនាញ និងអាជ្ញាធរឃុំ ដែលជាអ្នកបម្រើសេវាសាធារណៈ បាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងឱ្យមានការទទួលខុសត្រូវខ្ពស់ និងមានតម្លាភាពជូនប្រជាពលរដ្ឋ ស្របតាមកំណែងទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ឃុំក្រូចគរផ្លូវស្រុក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្មវិធីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាជាការលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសដល់គ្រប់ស្រទាប់វណ្ណៈប្រកបដោយគុណភាព

កម្មវិធីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាជាការលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសដល់គ្រប់ស្រទាប់វណ្ណៈប្រកបដោយគុណភាព

ការអភិវឌ្ឍពលរដ្ឋម្នាក់ៗឱ្យក្លាយជាពលរដ្ឋល្អពិតប្រាកដ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការជួយកសាងប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន

ការអភិវឌ្ឍពលរដ្ឋម្នាក់ៗឱ្យក្លាយជាពលរដ្ឋល្អពិតប្រាកដ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការជួយកសាងប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន

ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំពិធីជួបជុំរឹតចំណងសាមគ្គីភាព មិត្តភាពលើកទី៦ នៃអតីតយុវសិស្សខេត្តសៀមរាប ឌីប្លូម ឆ្នាំ១៩៨៥ និង បាក់ឌុប ឆ្នាំ១៩៨៨

ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំពិធីជួបជុំរឹតចំណងសាមគ្គីភាព មិត្តភាពលើកទី៦ នៃអតីតយុវសិស្សខេត្តសៀមរាប ឌីប្លូម ឆ្នាំ១៩៨៥ និង បាក់ឌុប ឆ្នាំ១៩៨៨

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.