Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

កម្មវិធីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាជាការលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសដល់គ្រប់ស្រទាប់វណ្ណៈប្រកបដោយគុណភាព

ដោយ Pothe Thun
29/03/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានកីឡា
កម្មវិធីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាជាការលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសដល់គ្រប់ស្រទាប់វណ្ណៈប្រកបដោយគុណភាព
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កម្មវិធីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា គឺជាការអភិវឌ្ឍនូវការងារអប់រំកាយ និងកីឡាឲ្យទៅជាចំណុចស្នូលនៃកំណែទម្រង់ និងលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសអប់រំកាយ និងកីឡារបស់សិស្ស និស្សិត យុវជន និងមហាជនប្រកបដោយគុណភាព និងប្រសិទ្ធិផលខ្ពស់ក្នុងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសប្រារព្ធធ្វើទិវាអប់រំកាយ និងកីឡានៅសាលាបឋមសិក្សាមុខនាគ ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី ប៉ាវ ស៊ីណាង នាយិការសាលាបឋមសិក្សាមុខនាគ បានបញ្ជាក់ថា ការប្រារព្ភទិវាអប់រំកាយ និងកីឡានាពេលនេះ ក្នុងគោលបំណងក្រើនរំលឹកដល់សិស្សានុសិស្ស និងមាតាបិតា អាណាព្យាបាលសិស្សឲ្យកាន់តែបានយល់ច្បាស់ពីសារៈប្រយោជន៍ នៃការអប់រំកាយ និងការលេងកីឡា ដែលធ្វើឲ្យសារពាង្គកាយរបស់កុមារមានការរីកលូតលាស់ល្អ សុខភាពមាំមួន ប្រាជ្ញាឈ្លាសវៃ និងចេះចូលរួមធ្វើការចែករំលែកគ្នា មានការអធ្យាស្រ័យគ្នាទៅវិញទៅមក។ ម៉្យាងទៀតធ្វើឲ្យពួកគាត់មានទម្លាប់ចេះធ្វើការងាររួមគ្នា សហការគ្នាល្អជាក្រុមល្អ ស្គាល់ពីសុខទុក្ខលំបាកពីគ្នាទៅវិញទៅមក ស្របទៅនឹងយុវជនម្នាក់ចេះកីឡាមួយ ហើយនៅក្នុងសាលាកុមារម្នាក់ត្រូវមានជំនាញអប់រំកាយមួយផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026
កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

13/01/2026

លោកស្រី ប៉ាវ ស៊ីណាង បានគូសបញ្ជាក់ថា ដើមី្បធ្វើការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ គឺធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ និងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់ប្រភេទ និងគ្រប់កម្រិត។ ការលើកស្ទួយគុណភាពផ្នែកសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ មានមនសិកាស្នេហាជាតិ និងវិជ្ជាជីវៈ ក៏ជាកត្តាសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយការគាំទ្រដល់ដំណើរការអប់រំឲ្យឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការអនុវត្តផែនការ យុទ្ធសាស្ត្រវិស័យអប់រំ និងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដែលត្រូវធានាឲ្យការគ្រប់គ្រងអប់រំ ដើម្បីលើកកម្ពស់ភាពជាពលរដ្ឋមានគុណភាពនៅកម្ពុជា ដោយចាប់ផ្ដើមគិតគូរពីអនុវិស័យអប់រំកុមារតូច រហូតដល់កម្រិតឧត្តមសិក្សា ក្រោយឧត្តមសិក្សា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងជួយគាំទ្រដល់ការងារអភិវឌ្ឍយុវជន និងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា។

លោកស្រីនាយិការ បានបញ្ជាក់ថា ចំពោះវិស័យអប់រំសិក្សានៅសាលាបឋមសិក្សាមុខនាគ មានសិស្សានុសិស្សចូលមកសិក្សាមានចំនួន ៣.១៥៧នាក់ ស្រី ១.៥៣៣នាក់ និងមានគ្រូបង្រៀនសរុប ៨៦នាក់ ដែលមានថ្នាក់សរុប៧៤ថ្នាក់៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​កីឡាសាលាបឋមសិក្សាមុខនាគ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការអភិវឌ្ឍពលរដ្ឋម្នាក់ៗឱ្យក្លាយជាពលរដ្ឋល្អពិតប្រាកដ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការជួយកសាងប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន

ការអភិវឌ្ឍពលរដ្ឋម្នាក់ៗឱ្យក្លាយជាពលរដ្ឋល្អពិតប្រាកដ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការជួយកសាងប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន

ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំពិធីជួបជុំរឹតចំណងសាមគ្គីភាព មិត្តភាពលើកទី៦ នៃអតីតយុវសិស្សខេត្តសៀមរាប ឌីប្លូម ឆ្នាំ១៩៨៥ និង បាក់ឌុប ឆ្នាំ១៩៨៨

ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំពិធីជួបជុំរឹតចំណងសាមគ្គីភាព មិត្តភាពលើកទី៦ នៃអតីតយុវសិស្សខេត្តសៀមរាប ឌីប្លូម ឆ្នាំ១៩៨៥ និង បាក់ឌុប ឆ្នាំ១៩៨៨

ពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលថវិកាកសាងសមទ្ធិផលបន្ថែមក្នុងបរិវេណសាលាបឋមសិក្សាមុខនាគ ប្រមូលបានថវិកាជាង ២០លានរៀល

ពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលថវិកាកសាងសមទ្ធិផលបន្ថែមក្នុងបរិវេណសាលាបឋមសិក្សាមុខនាគ ប្រមូលបានថវិកាជាង ២០លានរៀល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.