Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលថវិកាកសាងសមទ្ធិផលបន្ថែមក្នុងបរិវេណសាលាបឋមសិក្សាមុខនាគ ប្រមូលបានថវិកាជាង ២០លានរៀល

ដោយ Pothe Thun
01/04/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលថវិកាកសាងសមទ្ធិផលបន្ថែមក្នុងបរិវេណសាលាបឋមសិក្សាមុខនាគ ប្រមូលបានថវិកាជាង ២០លានរៀល
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលផ្តួចផ្ដើមឡើងដោយព្រះតេជគុណ ឡាច លាង ព្រះអនុគុណក្រងសៀមរាប នឹងព្រះចៅអធិការចំនួន៣ មានវត្តប្រាសាទគោកចក ព្រះចៅអធិការវត្តកេសរារាម និងព្រះចៅអធិការវត្តស្វាយរមៀត ព្រមទាំងគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ ប្រមូលបច្ច័យបានប្រមាណ ២១លានរៀល សម្រាប់យកទៅប្រើប្រាស់កសាង កែលម្អរហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងសាលារៀនបឋមសិក្សាមុខនាគ។

លោកស្រី ប៉ាវ ស៊ីណាន នាយិការសាលាបឋមសិក្សាមុខនាគ បានឲ្យដឹងថា គ្រប់អគារសិក្សាដែលរាជរដ្ឋាភិបាលបានផ្តល់ដល់សាលាជាបន្តបន្ទាប់ បច្ចុប្បន្នអគារមួយចំនួនបានរងការខូចខាតផ្នែកដំបូល និងសាកថ្នាំព័រណ៌ ខូចទ្វារបង្អូច ត្រូវបានគណៈគ្រប់គ្រងសាលាធ្វើការជួសជុលជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែក្នុងនោះ ដោយមានការខ្វះខាតនូវថវិកា ទើបព្រះគ្រូអនុគណក្រុង និងចៅអធិការវត្តមួយចំនួន រួបទាំងសប្បុរសជនក្នុងស្រុក បានផ្តួចផ្តើមធ្វើបុណ្យផ្កាសាមគ្គីនេះឡើង ដើមី្បប្រមូលថវិកាក្នុងការកសាងសមទ្ធិផលក្នុងសាលាបន្ថែមលើគម្រោង រៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ,រៀបចំសួនច្បារ ,រៀបចំផ្លូវសម្រាប់សិស្សដើរក្រៅរបងសាលា និងធ្វើដំបូលសម្រាប់សិស្សអង្គុយរងចាំអាណាព្យាបាលមកទទួល និងទូទាត់ថ្លៃជួសជុលដំបូលអគារសិក្សាផងដែរ។

លោកស្រី ប៉ាវ ស៊ីណាន បន្តថា ដើមី្បឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ គឺធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ ក្នុងការកែប្រែសោភណ្ឌភាពនៃទីធ្លាសាលា ប្រកបដោយស្រស់ត្រកាល ក្នុងការប្រឡងប្រណាំងក្នុងវិស័យអប់រំទៀតផង។ ម្យ៉ាងទៀត ការធ្វើបុណ្យផ្កាប្រាក់នេះឡើង ក្នុងការប្រមូលថវិកា ដើម្បីធ្វើការកសាងបន្ត ជាការបំពេញនូវតម្រូវការនៃសេចក្តីស្រេចឃ្លាននូវចំណេះវិជ្ជាសម្រាប់កូនខ្មែរ ដែលជាទីកន្លែងមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់សង្គមជាតិសម្រាប់ទៅពេលអនាគត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន្ត ព្រះចៅអធិការវត្តប្រាសាទគោកចក បានបញ្ជាក់ថា សង្គមជាតិស្ថិតរក្រោមដំបូលនៃសន្តិភាព ធ្វើឲ្យប្រជាពលរដ្ឋបានទទួលឱកាសធ្វើបុណ្យទាន មានជីវភាពសមរម្យ ដែលភាពរីកចម្រើន និងសមទ្ធផលដែលយើងកំពុងធ្វើពេលនេះ មិនមែនបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានតែប៉ុណ្ណោះទេ វាជាការចូលរួមយ៉ាងចាំបាច់ទាំងសណ្តានចិត្ត កម្លាំងពលំនិងការបរិច្ចាគជាថវិកាពីប្រជាពុទ្ធបរិស័ទ ដែលជាកម្លាំងមហាសាមគ្គីមួយ ដែលធ្វើឲ្យយើងសម្រេចបានកិច្ចការធំៗសម្រាប់ជាតិមាតុភូមិ។ ព្រះអង្គបានអំពាវនាវដល់បងប្អូនប្រជាពុទ្ធបរិស័ទ ក៏ដូចជាសាធារណៈជនទាំងអស់ដែលបានបញ្ជូនកូនៗរបស់ខ្លួនមកសិក្សា នៅសាលារៀនបឋមសិក្សាមុខនាគនេះ សូមចូលរួមថែរក្សា ការពារ សមទ្ធិផលនេះឲ្យបានប្រើប្រាស់បានយូរអង្វែង។ សមទ្ធិផលទាំងនេះ គឺកើតចេញឡើង ពីកម្លាំងញើសឈាមរបស់យើងគ្រប់គ្នា ដែលបានបរិចាកនូវទ្រព្យធន ការរួបចំណែកអភិវឌ្ឍន៍លើវិស័យ អប់រំសិក្សា ពីព្រោះថា ថ្នាក់បឋមនេះហើយ ដែលជាគ្រឹះដ៏រឹងមាំនៃអក្សរសាស្ត្រជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះនៃធនធានមនុស្ស សម្រាប់បន្តវេន ទៅថ្ងៃអនាគតផងដែរ៕


អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បុណ្យផ្កា​ប្រាក់​សាមគ្គីសាលាបឋមសិក្សាមុខនាគ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ឆ្នាំ២០២៤

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ឆ្នាំ២០២៤

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ឆ្នាំ២០២៤

អង្គការសង្គមសុីវិលថាការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុត

កិច្ចប្រជុំសម្របសម្រួល ត្រួតពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរ ក្រុងសៀមរាប

កិច្ចប្រជុំសម្របសម្រួល ត្រួតពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរ ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.