Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ឆ្នាំ២០២៤

ដោយ Pothe Thun
01/04/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជទូទាំងខេត្តសៀមរាប រៀបចំធ្វើពិធីក្រុងពាលី និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត ដើមី្បបួងសួងសុំនូវសេចក្តីសុខសប្បាយ នាឱកាសត្រៀមបើកដំណើរការព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អាជ្ញាធរអប្សរា អាជ្ញាធរក្រុងស្រុក មន្ទីរស្ថាប័នជុំវិញខេត្ត នឹងរៀបចំព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន” ជាលើកទី៣ ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជន សាធារណជនខ្មែរទូទៅ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប-អង្គរ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ និងបានសិក្សាស្វែងយល់នូវភាពរុងរឿងនាសម័យមហានគរ ជាពិសេសការដឹកនាំប្រទេសឲ្យទទួលបានសន្តិភាព ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងបន្តអភិវឌ្ឍន៍ជាបន្តដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត បញ្ជាក់ទៀតថា លោកបានបន្តទៀតថា ព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមប្រធានបទ “អភិរក្សមរតកខ្លែងឯកខ្មែរ” ដែលជាឱកាសដល់យុវជន ប្រជាពលរដ្ឋខ្មែរបានមកជួបជុំគ្នា ក្នុងនាមមហាគ្រួសារខ្មែរ ដើមី្បអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងថ្ងៃសម្រាកពីការងារដែលនឹងចូលមកដល់នៅថ្ងៃ ៥កើត ខែចេត្រ ព.ស២៥៦៧ ឆ្នាំរោង ឆស័ក ជាទេវត្តា ដែលមានព្រះនាម ព្រះនាងមហោទរាទេវី និងយាងចុះមកនៅវេលាម៉ោង២២ និង២៤នាទី នារាត្រីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ក៏នឹងផ្តល់ឱកាសឲ្យកម្ពុជា បានផ្សព្វផ្សាយលើកតម្កើងពីអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរយើង ជូនភ្ញៀវជាតិ អន្តរជាតិស្វែងយល់ ដើម្បីពង្រីកកិត្យានុភាពនៅក្នុងតំបន់ និងទៅលើពិភពលោកទៀតផងដែរ។ ហើយក្នុងព្រឹត្តិការណ៍នេះ នឹងមានរៀបចំនូវកម្មវិធីកម្សាន្តជាច្រើនកន្លែង មានដូចជាកម្មវិធីសាសនា ល្បែងប្រជាប្រិយ៍ សួនកុមារ ដែលរៀបចំឡើងនៅសួនព្រះរាជដំណាក់ តាមបណ្តោយដងស្ទឹងសៀមរាបទៅដល់ស្ពានវត្តដំណាក់។

លោកក៏បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” បានក្លាយទៅជាវេទិកាពិសេសមួយ ក្នុងការចែករំលែកបទពិសោធន៍របស់មនុស្សជំនាន់មុន និងយុវជន ជំនាន់ក្រោយ ដែលជាយន្តការអភិរក្ស និងអភិវឌ្ឍវប្បធម៌ប្រពៃណីជាតិខ្មែរ។ ព្រឹត្តិការណ៍នេះក៏បានផ្តល់ឱកាសឲ្យខេត្តសៀមរាប ដែលសម្បូរទៅដោយរមណីដ្ឋានវប្បធម៌ ធម្មជាតិ សំខាន់ភ្នំគូលែន បឹងទន្លេសាប ព្រមទាំងរមណីយដ្ឋានកែច្នៃ នៅតាមសហគមន៍ និងបានធ្វើការផ្សព្វផ្សាយ លើកកម្កើនពីអរិយធម៌ វប្បធម៌ ព្រមទាំងស្នាដៃមរតកដ៏វិសេសវិសាលរបស់ខ្លួន នៅលើឆាកអន្តរជាតិទៀតផង។

សូមជំរាបថា ពិធីក្រុងពាលីនេះ បានធ្វើឡើងតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាធ ដែលនៅក្នុងនោះរួមមាន ពិធីថ្វាយនូវគ្រឿងសក្ការៈ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ប្រកាសឧទ្ទីសបួងសួង និង ប្រគុំថ្វាយភ្លេងពិណពាធ ចំពោះបារមីវត្ថុស័ក្តសិទ្ធ ហើយដែលមួយផ្នែកនៃពិធីនេះ គឺបូជាព្រះភូមិ និងបូជាថ្វាយស្តេចក្រុងពាលី ដើមី្បសុំនូវសេចក្តីសុខ ក្នុងកិច្ចដំណើរការសៀមរាបសង្រ្កាន្ត នៅលើទឹកដីប្រវត្តិខេត្តសៀមរាប ឲ្យបានប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្ត ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានសប្បាយរីករាយផងដែរ៕

 

អត្ថបទ និងរូបភាព៖ លោក មុី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ពិធី​ក្រុង​ពាលីសៀមរាបសង្ក្រាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ឆ្នាំ២០២៤

អង្គការសង្គមសុីវិលថាការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុត

កិច្ចប្រជុំសម្របសម្រួល ត្រួតពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរ ក្រុងសៀមរាប

កិច្ចប្រជុំសម្របសម្រួល ត្រួតពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរ ក្រុងសៀមរាប

ពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៣ នៅវត្តរាជបូណ៌ ក្រុងសៀមរាប

ពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៣ នៅវត្តរាជបូណ៌ ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.