Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីជំរុញដល់អាជ្ញាធរពាក់ព័ន្ធអនុវត្តការងារចុះបញ្ជីបញ្ចប់សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទឲ្យបានរួចរាល់នៅឆ្នាំ២០២៥

ដោយ Pothe Thun
25/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីជំរុញដល់អាជ្ញាធរពាក់ព័ន្ធអនុវត្តការងារចុះបញ្ជីបញ្ចប់សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទឲ្យបានរួចរាល់នៅឆ្នាំ២០២៥
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន រួមនឹងស្ថាប័នពាក់ព័ន្ធ ត្រូវសហការគ្នាធ្វើការជម្រះនូវរាល់បញ្ហាសេសសល់ និងជម្រុញការអនុវត្តនូវផែនការថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការចុះបញ្ជីបញ្ចប់ សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទ ឲ្យបានរួចរាល់នៅឆ្នាំ២០២៥ ខណៈខេត្តសៀមរាប នៅសល់ក្បាលដីមិនទាន់ចុះបញ្ជីដីធ្លីប្រមាណ ៥សែនក្បាលដី ដោយអនុវត្តនៅដីផ្នែកខាងលើ និងដីផ្នែកខាងក្រោមក្នុងតំបន់៣ តំបន់២ នៃបឹងទន្លេសាប។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសិក្សា ពិនិត្យ និង ចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋានក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងកិច្ចប្រជុំក្រុមការងារសិក្សា ពិនិត្យ និងចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីនៅទូទាំងខេត្តសៀមរាប ទិន្នន័យដីធ្លីប៉ះពាល់បុរាណដ្ឋានទូទាំងខេត្តមានចំនួន១៩ពាន់ក្បាលដី ហើយនិយាយដោយឡែកក្នុងក្រុងសៀមរាប ដែលមន្ទីរទទួលបានទិន្នន័យបុរាណដ្ឋានពីអាជ្ញាធរជាតិអប្សរាចំនួន៣២៦ទីតាំងបុរាណដ្ឋាន ក្នុងសង្កាត់ទាំង១២ ។ ក្នុងនោះបុរាណដ្ឋាន ៤៥ទីតាំងស្ថិតក្នុងតំបន់២ និងតំបន់៣ នៃអាជ្ញាធរបឹងទន្លេសាប ដែលបច្ចុប្បន្នកំពុងវាស់វែងប្រមូលទិន្នន័យ និង ២៨១ទីតាំងទៀត ស្ថិតក្នុងតំបន់អនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួច មានប្រជាពលរដ្ឋកាន់កាប់ជាន់លើបុរាណដ្ឋានចំនួន ៥.៦៧០ក្បាលដី ។

អភិបាលរងខេត្ត លោក លី សំរិទ្ធ បានបញ្ជាក់ថា ការបង្កើតក្រុមការងារសិក្សា ពិនិត្យ និង ចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាការបង្កើតយន្តការសម្រាប់ដោះស្រាយបញ្ហាដែលនៅសេសសល់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលពាក់ ព័ន្ធទៅនឹងដីធ្លីបុរាណដ្ឋាន។ ម៉្យាងទៀតកិច្ចប្រជុំនេះ និងកំណត់បាននូលក្ខណៈវិនិច្ឆ័យមួយដ៏សុក្រឹត្យ សម្រាប់ដោះស្រាយបញ្ហា ពុះបំបែករាល់បញ្ហាប្រឈមទាំងឡាយដែលនៅសេសសល់កន្លងមក ត្រូវធ្វើឲ្យបានចប់សព្វគ្រប់នៅតាមក្រុងស្រុក ជាសំខាន់នៅក្រុងសៀមរាប។ ក្នុងនាមអាជ្ញាធរខេត្ត លោកក៏បានធ្វើការគាំទ្រ និងត្រៀមគ្រប់លក្ខណៈក្នុងកិច្ចសហប្រតិបត្តិការ ដើមី្បដោះស្រាយរាល់បញ្ហាទាំងនេះ។

ឯកឧត្តម សរ សុវណ្ណ មានប្រសាសន៍ថា គ្រប់ស្ថាប័ន និងអាជ្ញាធរ គឺយើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាទទួលផល។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគួរបងប្អូនមានផលប៉ះពាល់បុរាណដ្ឋានចំនួន៥.៦៧០ក្បាលដី នៅក្រុងសៀមរាប។ ចំពោះកិច្ចប្រជុំនេះដែរ គឺដើមី្បរឹៈរកនូវដំណោះស្រាយក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ជាពិសេសដីដែលប៉ះពាល់បុរាណដ្ឋានមានចំនួន១៩ពាន់ក្បាលដី នៅក្នុងតំបន់វិនិច្ឆ័យ។ ចំពោះយុទ្ធនាការនេះ សំដៅក្នុងការចុះបញ្ជីដីបញ្ចប់, សេវាទាន់ចិត្ត និង បរិយាកាសគ្មានវិវាទ ដោយដីនៅព្រះរាជាណាចក្រកម្ពុជាទាំងអស់ ត្រូវរួមគ្នាបញ្ចប់ការចុះបញ្ជីឲ្យអស់។ រាល់សកម្មភាពការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស ជាលទ្ធផល បានចំនួន ៧លាន ៣សែនក្បាលដី ដោយមានការចូលរួមគ្រប់បណ្តារាជធានីខេត្ត ហើយនិយាយដោយឡែកនៅខេត្តសៀមរាប ការចុះបញ្ជីដីធ្លីបានប្រមាណ ៣០ម៉ឺនក្បាលដីផងដែរ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីនេះ គឺសេវាគាប់ចិត្ត សេវាចុះបញ្ជីដីធ្លីប្រកបដោយតម្លាភាព ធ្វើឲ្យអ្នកទទួលសេវាមានការជឿទុកចិត្ត សេវាសុវត្ថិភាព។ ម៉្យាងទៀតសូមក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ ជឿជាក់លើការដឹងនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងការចុះបញ្ជីដីធ្លីបញ្ចប់នូវរាល់វិវាទ។ ឯកឧត្ដមបន្តថា ការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ជាយន្តការមួយដ៏មានសារ:សំខាន់សម្រាប់សង្គម និងប្រជាពលរដ្ឋ និងជាលទ្ធផលនយោបាយឈ្នះឈ្នះ នៃសម័យប្រទេសកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍពេញលេញ ប្រកបដោយបរិយាប័ន្ន និងសមធម៌ សន្តិភាព អនុញ្ញាតឲ្យមានកាលានុវត្តភាព ក្នុងនូវការកាត់បន្ថយវិវាទ ដើម្បីការអភិវឌ្ឍសង្គមជាតិ៕

 

អត្ថបទ និងរូពភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កសិដ្ឋានដំណាំពោតលំដាប់អន្តរជាតិ និងប្រើបច្ចេកវិទ្យាទំនើបដំបូងគេនៅកម្ពុជា ស្ថិតក្នុងខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

កសិដ្ឋានដំណាំពោតលំដាប់អន្តរជាតិ និងប្រើបច្ចេកវិទ្យាទំនើបដំបូងគេនៅកម្ពុជា ស្ថិតក្នុងខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

ផ្លូវប្រវែង៨គីឡូម៉ែត្រ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតក្នុងឃុំក្រូចគរ ស្រុក្រឡាញ់ ត្រូវបានបើកការដ្ឋានជួសជុលជាផ្លូវការ

ផ្លូវប្រវែង៨គីឡូម៉ែត្រ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតក្នុងឃុំក្រូចគរ ស្រុក្រឡាញ់ ត្រូវបានបើកការដ្ឋានជួសជុលជាផ្លូវការ

កម្មវិធីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាជាការលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសដល់គ្រប់ស្រទាប់វណ្ណៈប្រកបដោយគុណភាព

កម្មវិធីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាជាការលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសដល់គ្រប់ស្រទាប់វណ្ណៈប្រកបដោយគុណភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.