ពាក្យ«សុវណ្ណភូមិ»ត្រូវបានអ្នកបុរាណវិទ្យាខ្មែរអះអាងថាមានប្រទេសជាច្រើនប្រើប្រាស់និងចាត់ទុកជាទឹកដីរបស់ខ្លួន
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបឋកថាមួយដើម្បីចូលរួមពិចារណា និងពិភាក្សាអំពីរឿងទាក់ទងនឹងពាក្យ សុវណ្ណភូមិ ដែលលេចឡើងនៅគ្រប់កន្លែងនៃអាស៊ីអាគ្នេយ៍ តួយ៉ាងករណីនៅស្រុកថៃ អំពីទស្សនៈអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិនានា និងករណីសិលាចារឹកនៅរកឃើញថ្មីវត្តគិរីស្តេចគង់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយលោកបណ្ឌិត វង់ សុធារ៉ា។ បឋកថានេះរៀបចំក្នុងឱកាសនិស្សិតនៃមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមកបំពេញដំណើរសិក្សានៅតំបន់សៀមរាបអង្គរ ក្នុងរយៈពេលពីរសប្តាហ៍ ...