ថ្នាក់ដឹកនាំក្រសួងបរិស្ថាន បង្ហាញថាសាលាមេត្រីភាពបរិស្ថានមានសារៈសំខាន់នៅក្នុងតំបន់អាស៊ាន
ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះថា នៅក្នុងកិច្ចប្រជុំបរិស្ថានអាស៊ានលើកទី១៥នេះ ថ្នាក់ឧត្ដមមន្ដ្រី នឹងជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ រវាងប្រទេសមួយទៅប្រទេសមួយទៀត ទៅលើការគ្រប់គ្រងសាលាមេត្រីបរិស្ថាន ដើម្បីធ្វើយ៉ាងណាឲ្យសមាជិកអាស៊ាន មានការគ្រប់គ្រងសាលាមេត្រីបរិស្ថានឲ្យបានល្អនៅក្នុងសាលា ហើយសាលាដែលទទួលស្គាល់ជាសាលាមេត្រីបរិស្ថាន ត្រូវបានទទួលស្គាល់គោលការណ៍៤សំខាន់ គឺទី១. ...