Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន បង្ហាញថាសាលា​មេត្រីភាព​បរិស្ថាន​មាន​សារៈសំខាន់​នៅក្នុង​តំបន់​អាស៊ាន​

ដោយ Pothe Thun
07/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន បង្ហាញថាសាលា​មេត្រីភាព​បរិស្ថាន​មាន​សារៈសំខាន់​នៅក្នុង​តំបន់​អាស៊ាន​
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ​ថា នៅក្នុង​កិច្ចប្រជុំ​បរិស្ថាន​អាស៊ាន​លើក​ទី​១៥​នេះ ថ្នាក់ឧត្ដម​មន្ដ្រី នឹង​ជជែក​ពិភាក្សា និង​ចែករំលែក​បទពិសោធន៍ រវាង​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត ទៅលើ​ការគ្រប់គ្រង​សាលា​មេត្រី​បរិស្ថាន ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សមាជិក​អាស៊ាន មានការ​គ្រប់គ្រង​សាលា​មេត្រី​បរិស្ថាន​ឲ្យ​បានល្អ​នៅក្នុង​សាលា ហើយ​សាលា​ដែល​ទទួលស្គាល់​ជា​សាលា​មេត្រី​បរិស្ថាន ត្រូវបាន​ទទួលស្គាល់​គោលការណ៍​៤​សំខាន់ គឺ​ទី​១. គណៈ​គ្រប់គ្រង​សាលា​ត្រូវមាន​ការគ្រប់គ្រង​អនាម័យ​បរិស្ថាន​ល្អ , ទី​២. ការបញ្ជ្រាប​ការ​នូវ​ចំណេះ​អំពី​អប់រំ​បរិស្ថាន​ដល់​ការសិក្សា​នៃ​សិស្សានុសិស្ស , ទី​៣. ការបង្កើត​ស្លាក​សញ្ញា​ផ្សេងៗ​ពី​បរិស្ថាន​ដល់​សិស្ស នៅក្នុង​សាលា និង​ទី​៤.​ការភ្ជាប់​រវាង​សាលា និង​សហគមន៍​មូលដ្ឋាន ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​ពី​ចំណេះដឹង​បរិស្ថាន​ល្អ​។​

​ឯកឧត្ដម នេត្រ ភក្ដ្រា មានប្រសាសន៍​បន្ថែមថា សាលា​មេត្រីភាព​បរិស្ថាន មាន​សារៈសំខាន់ យ៉ាងខ្លាំង​ទាំង​សិស្ស និង​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​ប្រទេស​អាស៊ាន ព្រោះថា សាលារៀន​ជា​ថ្នាល​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឲ្យ​ស្រឡាញ់​និង​គោរព​បរិស្ថាន ដែល​ចាប់​ផ្ដើមចេញ​តាំងពី​កុមារភាព ពោល​ធ្វើយ៉ាងណា​ឲ្យ​សិស្សានុសិស្ស​ចេះ​ការពារ​បរិស្ថាន ដូចជា​មិន​ប្រើប្រាស់​ថង់​ផ្លាស់​ទិ​ក និង​ចេះ​ញែក​សំរាម​រឹង និង​សំរាម​រាវ​ជាដើម ហើយ​សាលារៀន​ដែល​បាន​អនុវត្ដ​ល្អជា​សាលា​មេត្រីភាព​បរិស្ថាន នៅក្នុង​ប្រទេស​កម្ពុជា មាន​សាលា​វិទ្យាល័យ​ពួក ស្ថិតនៅ​ស្រុក​ពួក ខេត្ដ​សៀមរាប​។​

​ឯកឧត្ដម នេត្រ ភក្ដ្រា មានប្រសាសន៍​បន្ថែមទៀត​ថា នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩​ស្អែក​នេះ ក្នុងខណៈដែល​ឧត្ដមមន្ដ្រី​អាស៊ាន​ចូលរួម​កិច្ចប្រជុំ​ជាង​១០០​នាក់​នោះ នឹងធ្វើ​ទស្សនៈកិច្ច​នៅ​សាលា​មេត្រីភាព​បរិស្ថាន​ដែល​បាន​អនុវត្ដ​ន៍​ល្អ​នៅ​វិទ្យាល័យ​ពួក ដើម្បី​ឲ្យ​ថ្នាក់ឧត្ដម​មន្ដ្រី​មើលឃើញថា ការរៀបចំ​បរិស្ថាន​ល្អ​នៃ​សាលា​នោះ មាន​ភាពខុសគ្នា​រវាង​សាលា​មេត្រីភាព នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​អាស៊ាន ហើយ​កិច្ចប្រជុំ​នេះ នឹងមាន​ផ្ដល់​ពានរង្វាន់​ដល់​សាលា​មេត្រី​បរិស្ថាន​និង​យុវជន​ឆ្នើម​អាស៊ាន ដែល​ដើរតួនាទី​សំខាន់​ក្នុងការ​ចូលរួម​ក្នុង​វិស័យ​បរិ​ស្ថា​ល្អ​ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​សូមបញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃទី​៧-១០​ខែតុលា ឆ្នាំ​២០១៩ នៅលើ​ទឹកដី​នៃ​ខេត្តសៀមរាប​អង្គរ និង ប្រកាស​ជា​ផ្លូវការ ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ដោយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​សមាសភាព​ចូលរួម​ពី​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ឧ​ត្ត​ម​មន្ត្រី និង​គណៈប្រតិភូ​ទាំង​១០​ប្រទេស​អគ្គលេខាធិការ​អាស៊ាន រដ្ឋមន្ត្រី​បរិស្ថាន​មកពី​ប្រទេស​ចិន ជប៉ុន កូរ៉េ រុស្សី អាមេរិក ឥណ្ឌា អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ ៕

​អត្ថបទ និង រូបថត : លោក បូ សា​វី​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: សាលា​មេត្រីភាព​បរិស្ថានឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង អ្នកនាំពាក្យ​ក្រសួងបរិស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលា​បណ្ដុះបណ្ដាល ស្ដីពី​ការគ្រប់គ្រង​ទិន្នន័យ​សម្រាប់​ការធ្វើ​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាតិ សម្រាប់​ក្រុម​អ្នកជំនាញ​សម្រាប់​ប្រទេស​តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង​អ៊ឺរ៉ុប​ខាងកើត នៅ​ខេត្តសៀមរាប​

ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០ នៅ​ខេត្តសៀមរាប​

ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០ នៅ​ខេត្តសៀមរាប​

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា ទទួលយក​ការ​បិណ្ឌ​បាត្រ​សុំ​សាងសង់​សាលាឆាន់​ថ្មី​សម្រាប់​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ ហៅ​វត្ត​គគីរ​ធំ​

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា ទទួលយក​ការ​បិណ្ឌ​បាត្រ​សុំ​សាងសង់​សាលាឆាន់​ថ្មី​សម្រាប់​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ ហៅ​វត្ត​គគីរ​ធំ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.