គម្រោងលាភ៖មិនផ្ដល់ត្រីឲ្យហូប តែជួយជនក្រីក្រធ្វើឧបករណ៍ចាប់ត្រីដោយខ្លួនឯង
គម្រោងលាភ ឬហៅថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ បានរៀបចំតាក់តែងឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណក្រីក្រ ក្រ១ ក្រ២ និងជនងាយរងគ្រោះឲ្យមានជីវភាពល្អប្រសើរ។ នេះបើតាមប្រសាសន៍ របស់ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងលាភ នៅក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង និងការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២០ នៅក្នុងក្រុងសៀមរាប ថ្ងៃទី៣១ ...