Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោង​លាភ​៖មិន​ផ្ដល់​ត្រី​ឲ្យ​ហូប តែ​ជួយ​ជនក្រីក្រ​ធ្វើ​ឧបករណ៍​ចាប់​ត្រី​ដោយ​ខ្លួនឯង​

ដោយ Pothe Thun
31/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោង​លាភ​៖មិន​ផ្ដល់​ត្រី​ឲ្យ​ហូប តែ​ជួយ​ជនក្រីក្រ​ធ្វើ​ឧបករណ៍​ចាប់​ត្រី​ដោយ​ខ្លួនឯង​
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​គម្រោង​លាភ ឬ​ហៅថា គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ បានរៀបចំ​តាក់តែងឡើង​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ដែល​មា​ន​អត្តសញ្ញាណ​ក្រីក្រ ក្រ​១ ក្រ​២ និង​ជន​ងាយ​រងគ្រោះ​ឲ្យ​មាន​ជីវភាព​ល្អប្រសើរ​។​

​នេះ​បើតាម​ប្រសាសន៍ របស់ ឯកឧត្តម ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សម្របសម្រួល​គម្រោង​លាភ នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង និង​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​សម្រាប់​ឆ្នាំ​២០២០ នៅក្នុង​ក្រុង​សៀមរាប ថ្ងៃទី​៣១ ខែតុលា ឆ្នាំ ២០១៩​។​

ព័ត៌មានជាតិ ថ្មីៗ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង ជំនាញដើម្បីភាពជោគជ័យ ទទួលបានការងារ និងជំនាញពិតប្រាកដ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ទទួលបានការងារ និងជំនាញពិតប្រាកដ

26/09/2023
ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

25/09/2023

​ឯកឧត្តម ងី ច័​ន្ទ្រ​ផល បាន​បង្ហាញថា ដោយ​ទទួលបាន​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍ ជាពិសេស​ធនាគារពិភពលោក (World Bank) ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​បច្ចេកទេស តាមរយៈ​ក្រសួងមហាផ្ទៃ គម្រោង​លើក​កំពស់​ជីវភាព​ប្រជាជន​ក្រីក្រ​(​លាភ​)​បានរៀបចំ​តាក់តែងឡើង​ដោយ​ឈរលើ​គោលការណ៍ មិន​ផ្តល់​ត្រី​ឱ្យ​ហូប តែ​ជួយផ្តល់​ល​ទ្ឋ​ភាព​ឱ្យ​ប្រជាជន​ក្រីក្រ​ចេះ​ធ្វើ​ឧបករណ៍​ចាប់​ត្រី​ដោយ​ខ្លួនឯង​។​

​មាន​វត្តមាន​ក្នុងឱកាស​នោះ លោក លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប ទទួលបន្ទុក​គម្រោង​ថ្នាក់​ខេត្ត មានប្រសាសន៍ថា ខេត្តសៀមរាប​កំពុងអភិវឌ្ឍន៍ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​តាម​មូលដ្ឋាន​។ ក្នុងនោះ រដ្ឋបាល​ខេត្តសៀមរាប ក៏​ទទួលបាន​នូវ​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ (​លាភ​) ដើម្បី​រួមចំណែក​ដឹក​កម្ពស់​កម្រិតជីវភាព និង​សម្រួលការ​លំបាក​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ភូមិ ឃុំ​គោលដៅ​បេស់​គម្រោង តាមរយៈ​ការ​ផ្តល់ទុន​ឧបត្ថម្ភ និង​ចំណេះដឹង ជំនាញ​នានា​លើ​វិស័យ​កសិកម្ម និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតតូច ដែល​ទាំងនេះ​គឺជា​ការរួមចំណែក​ដ៏​ធំ​មួយ​ក្នុងការ​បន្ថយ​ភាពក្រីក្រ​បស់​ប្រជាពលរដ្ឋ​។​

​លោក​លី សំ​រិ​ទ្ឋ បាន​ថ្លែង​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​គម្រោង ក្រុមការងារ​ទាំង​ថ្នាក់ជាតិ ថ្នាក់​ខេត្ត និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួបរួម សហការ ទាំង​កម្លាំងកាយ​ចិត្ត បំពេញបេសកកម្ម​រប​ស់​ខ្លួន ដើម្បី​ទិសដៅ​រួមមួយ​គឺ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងអស់គ្នា ហើយ​កិច្ចប្រជុំ​នាពេលនេះ​ជា​យន្តការ​ត្រួតពិនិត្យ​តាមដាន ដោះស្រាយ​នូវ​ចំណុច​ប្រឈម​នានា​ដែល​បាន​កើតឡើង​ក្នុងពេល​អនុវត្ត​កន្លងមក និង​ពិនិត្យ​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀម​បង្កា ទប់ទល់​ចំពោះ​បញ្ហា​ផ្សេងៗ​ដែល​នឹង​កើតមានឡើង​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

​សូមជម្រាបថា​៖​តាម​ប្រភពពី​ព្រឹត្តិបត្រ​ព័ត៌មាន​ចេញផ្សាយ ខែតុលា ឆ្នាំ​២០១៩ របស់​ការិយាល័យ​សម្រប​សម្រួល​គម្រោង នៃ​ក្រសួងមហាផ្ទៃ បាន​បង្ហាញថា គម្រោង​លើកកម្ពស់​ជីវភាព​ប្រជា​ក្រីក្រ​(​លាភ​) ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​អនុវត្ត​នៅ​ឆ្នាំ​២០១៧​។ គម្រោង​នេះ​ជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ដទៃទៀត ដែលមាន​គោលបំណង​ពង្រឹង​អំណាច​សហគមន៍ និង​លើកកម្ពស់​ការចូលរួម​របស់​ប្រជាជន​ក្រីក្រ និង​ក្រុម​ងាយ​រងគ្រោះ ក្នុង​ការធ្វើសកម្មភាព​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ​ឱ្យទទួល​បាន​សេវា​ហិរញ្ញវត្ថុ និង​ឱកាស​បង្កើត​ប្រាក់ចំណូល​បាន​ប្រសើរ​ជាង​មុន​។ រយៈពេល​នៃ​ការអនុវត្ត​គម្រោង​ពី​ឆ្នាំ​២០១៧​ដល់​ឆ្នាំ​២០២២ បាន​ប្រភព​ថវិកា​មកពី​សមាគម​ក្រុម​ប្រទេស​ជា​សមាជិក របស់​ធនាគារពិភពលោក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ចំនួន​២០.១៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយមាន​ភ្នាក់ងារ​អ្នកអនុវត្ត​គម្រោង ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ សាល​រាជធានី​ភ្នំពេញ​(១៣​សង្កាត់ ខ័​ណ្ឌ​) និង​សាលា​ខេត្តសៀមរាប (៤៧​ឃុំ​មកពី​៨​ស្រុក​)​។​

​អត្ថបទ និង រូបភាព ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: គម្រោង​លាភឯកឧត្តម ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេច​ពិជ័យ​សេនាអញ្ជើញ​សម្ពោធ​ទីចាត់ការ​-​បណ្ណាល័យនិង​អាគារ​សិក្សា ស្រុក​ជីក្រែង ខេត្តសៀមរាប​

សម្ដេច​ពិជ័យ​សេនាអញ្ជើញ​សម្ពោធ​ទីចាត់ការ​-​បណ្ណាល័យនិង​អាគារ​សិក្សា ស្រុក​ជីក្រែង ខេត្តសៀមរាប​

ស្ត្រី​ម្នាក់​រស់នៅ​ឃុំ​រើ​ល​ក្នុងស្រុក​ពួក បាន​ស្លាប់​ដោយសារ​លង់ទឹក កាលពី​ព្រឹក​មិញ​នេះ​

ស្ត្រី​ម្នាក់​រស់នៅ​ឃុំ​រើ​ល​ក្នុងស្រុក​ពួក បាន​ស្លាប់​ដោយសារ​លង់ទឹក កាលពី​ព្រឹក​មិញ​នេះ​

មន្ទីរ​សង្គមកិច្ចអតីតយុទ្ធជននិង​យុវនីតិសម្បទា​ខេត្តសៀមរាប រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​កុមារ សម្រាប់​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣

មន្ទីរ​សង្គមកិច្ចអតីតយុទ្ធជននិង​យុវនីតិសម្បទា​ខេត្តសៀមរាប រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​កុមារ សម្រាប់​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    174 shares
    Share 70 Tweet 44
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (529)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,980)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (807)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (200)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.