Thursday, January 21, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរ​សង្គមកិច្ចអតីតយុទ្ធជននិង​យុវនីតិសម្បទា​ខេត្តសៀមរាប រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​កុមារ សម្រាប់​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣

ដោយ Pothe Thun
31/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរ​សង្គមកិច្ចអតីតយុទ្ធជននិង​យុវនីតិសម្បទា​ខេត្តសៀមរាប រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​កុមារ សម្រាប់​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣
10
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​នា​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​នេះ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តសៀមរាប បានរៀបចំ​សិក្ខាសាលា​មួយ ដើម្បី​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​កុមារ សម្រាប់​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង មន្ត្រី​នៃ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត អាជ្ញាធរ​ក្រុង​ស្រុក និង អង្គការ​ដៃគូ​ជាច្រើនរូប ។​

​លោក នាក់ ណេ​រ៉ុ​ន បាន​មានប្រសាសន៍ថា ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ គឺជា​យន្តការ​សម្របសម្រួល និង​ផ្តល់យោបល់​ថ្នាក់ជាតិ​ពាក់ព័ន្ធ​នឹង​វិស័យ​កុមារ ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ជា​ប្រធានកិត្តិយស និង​មាន​សមាជិក​ចំនួន ២៦​រូប មកពី​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​នេះ ទទួលខុសត្រូវ​ក្នុងការ​សម្របសម្រួល ឆ្លើយតប​ទៅនឹង​អនុសាសន៍​របស់​គណៈកម្មាធិកា​រ​សិទ្ធិ​កុមារ របស់​អង្គការសហប្រជាជាតិ លើ​ការងារ​ទាក់ទង​នឹង​ការវិវឌ្ឍ​កិច្ចការពារ លើកកម្ពស់​សុខុមាលភាព​កុមារ និង​លើក​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បោះជំហាន​ទៅមុខ​ក្នុងការ​ស្តារ​សង្គម​និង​សេដ្ឋកិច្ច​ឡើងវិញ ដែល​តម្រូវ​ឲ្យ​កសាង​ធនធានមនុស្ស​ជំនាញ និង​ប្រជាជន​ដែលមាន​សុខភាព​ល្អ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​វិភា​ជ​ធនធាន​បន្ថែមទៀត​ដល់​វិស័យ​សុខាភិបាល អប់រំ សង្គមកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត ដែល​ទាក់ទង​នឹង​ការអភិវឌ្ឍ​ធនធានមនុស្ស រួមទាំង​ការអភិវឌ្ឍ​កុមារ សំដៅ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​កម្ពុជា ដែល​ក្នុង​នោះបាន​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​សុខុមាលភាព​កុមារ​ផងដែរ ។​

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍​បន្ថែមថា ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកស្ទួយ​សុខុមាលភាព និង​សិទ្ធិ​កុមារ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​កុមារ សម្រាប់​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ដោយមាន​គោលដៅ​បង្កើន​ប្រសិទ្ធភាព នៃ​ការអនុវត្ត​សិទ្ធិ​កុមារ​នៅ​កម្ពុជា និង​មាន​គោលបំណង​កំណត់​អំពី​ទស្សនវិស័យ បេសកកម្ម គោលដៅ​យុទ្ធសាស្ត្រ និង​លទ្ធផល​រំពឹងទុក​រួមទាំង​សកម្ម​ភាពជា​យុទ្ធសាស្ត្រ ដើម្បី​ឲ្យ​រចនាសម្ព័ន្ធ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ថ្នាក់ជាតិ ថ្នាក់​រាជធានី​ខេត្ត និង​អង្គកា​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​ឲ្យ​ទទួលបាន​ជោគជ័យ ពិសេស​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​នេះ មាន​គោលដៅ​អាទិភាព​ចំនួន​៥ ដែល​ក្នុងនោះ​គោលដៅ​យុទ្ធសាស្ត្រ​ទី​៥ ដែល​ត្រូវ​កំណត់​ជា​ផែនការ និង​សកម្ម​ភាពជា​យុទ្ធសាស្ត្រ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​រាជធានី ខេត្ត និង​អង្គការ​ដៃគូ ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ដែន​សមត្ថកិច្ច​ចូលរួម​អនុវត្ត​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ចូលរួមប្រគល់វិញ្ញាបនបត្រវគ្គវិក្រឹត្យការជំនាញម៉ាស្សា ដល់ជនមានពិការភាពភ្នែក

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ចូលរួមប្រគល់វិញ្ញាបនបត្រវគ្គវិក្រឹត្យការជំនាញម៉ាស្សា ដល់ជនមានពិការភាពភ្នែក

20/01/2021
អ្នកតម្បាញសូត្រនិងហូលពិតានខ្មែរក្នុងស្រុកអង្គរធំ កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារគ្មានការបញ្ជាទិញ

អ្នកតម្បាញសូត្រនិងហូលពិតានខ្មែរក្នុងស្រុកអង្គរធំ កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារគ្មានការបញ្ជាទិញ

20/01/2021

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍​បន្ថែមទៀត​ថា ដើម្បី​សម្រេចបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​ខាងលើ ជាពិសេស​គោលដៅ​យុទ្ធសាស្ត្រ​ទី​៥ លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ រាជធានី ខេត្ត ចាំបាច់​ត្រូវ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​កុមារ​សម្រាប់​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ដល់​សមាជិក​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​រាជធានី ខេត្ត និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​រៀបចំ​នូវ​ផែនការ​សកម្មភាព និង​ថវិកា​ប្រចាំឆ្នាំ​របស់ខ្លួន ចូលរួមចំណែក​ដល់​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​កុមារ​នៅក្នុង​រាជធានី ខេត្ត ហើយ​លទ្ធផល​នៃ​ការអនុវត្ត​ទាំងនោះ នឹង​ត្រូវរាយការណ៍ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈ ក​ម្មា​ធិ​ការ​សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ​ទៀតផង ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តសៀមរាបសិទ្ធិ​កុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្លាំងចម្រុះ​ស្រុក​ចំនួន​៣នៃ​ខេត្តសៀមរាប បង្ក្រាបនិង​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅនឹងកន្លែង​

កម្លាំងចម្រុះ​ស្រុក​ចំនួន​៣នៃ​ខេត្តសៀមរាប បង្ក្រាបនិង​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅនឹងកន្លែង​

គ្រូបង្រៀន​មាន​ជីវភាព​ខ្វះខាតទទួល​ការ​លើទឹក​ចិត្ត​ស្មើ​ទឹកប្រាក់​ប្រមាណ​១​ម៉ឹ​ន​ដុល្លារ ពី​នាយក​សាលា​សម្ដេចឪ ខេត្តសៀមរាប​

គ្រូបង្រៀន​មាន​ជីវភាព​ខ្វះខាតទទួល​ការ​លើទឹក​ចិត្ត​ស្មើ​ទឹកប្រាក់​ប្រមាណ​១​ម៉ឹ​ន​ដុល្លារ ពី​នាយក​សាលា​សម្ដេចឪ ខេត្តសៀមរាប​

ឧទ្ធម្ភាគចក្រ​កូរ៉េខាងត្បូង​ធ្លាក់​ក្នុង​សមុទ្រ ក្បែរ​ប្រជុំ​កោះ​ជម្លោះ​ជាមួយ​ជប៉ុន​,មនុស្ស​៧​នាក់​បាត់​ខ្លួន​

ឧទ្ធម្ភាគចក្រ​កូរ៉េខាងត្បូង​ធ្លាក់​ក្នុង​សមុទ្រ ក្បែរ​ប្រជុំ​កោះ​ជម្លោះ​ជាមួយ​ជប៉ុន​,មនុស្ស​៧​នាក់​បាត់​ខ្លួន​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021
មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

20/01/2021
មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

19/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,122)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,854)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (446)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (330)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (436)
  • សេដ្ឋកិច្ច និង កសិកម្ម (114)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.