Sunday, June 15, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រូបង្រៀន​មាន​ជីវភាព​ខ្វះខាតទទួល​ការ​លើទឹក​ចិត្ត​ស្មើ​ទឹកប្រាក់​ប្រមាណ​១​ម៉ឹ​ន​ដុល្លារ ពី​នាយក​សាលា​សម្ដេចឪ ខេត្តសៀមរាប​

ដោយ Pothe Thun
01/11/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
វិទ្យាល័យ​សម្ដេចឪក្នុង​ក្រុង​សៀមរាប រៀបចំ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០
4.7k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោកគ្រូ ០៤​រូប បង្រៀន​នៅក្នុង​វិទ្យាល័យ​សម្ដេចឪ ស្ថិតក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដែលមាន​ជីវភាព​ខ្វះខាត បានទទួល ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​ថ្មី​ចំនួន ៤​គ្រឿង ស្មើនឹង​ទឹកប្រាក់ ១០,២០០​ដុល្លារ ជា​អំណោយ​ផ្ទាល់​ពី​លោក​បណ្ឌិត ឈិន តៃ​ឈាង នាយក​វិទ្យាល័យ​សម្ដេចឪ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០ នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​វិ​ច្ឋិ​កា ឆ្នាំ​២០១៩​។​

​តាម​ការលើកឡើង​រប​ស់ លោកនាយក ឈិន តៃ​ឈាង បាន​បង្ហាញថា នៅក្នុង​វិទ្យាល័យ​សម្ដេចឪ មាន​លោកគ្រូ​អ្នកគ្រូ មាន​ជីវភាព​ខ្វះខាត ប្រហែល​១៥​រូប ក្នុងនោះ លោកគ្រូ​ទាំង​០៤​រូប មាន​ជីវភាព​ខ្វះខាត​ខ្លាំង និង​មួយរូប​ពុំមាន​គេហដ្ឋាន​ផ្ទាល់ខ្លួន ជាពិសេស​មធ្យោបាយ​ធ្វើដំណើរ​មក​បង្រៀន​មាន​សភាព​ទ្រុឌទ្រោម​។ កត្តា​ទាំងនេះ វា​បាន​ប៉ះពាល់​ដល់ពេល​វេលា​សិក្សា និង​គុណភាព​អប់រំ​របស់​សិស្សានុសិស្ស​ផ្ទាល់​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប បើកវគ្គតម្រង់ទិសស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ

រដ្ឋបាលខេត្តសៀមរាប បើកវគ្គតម្រង់ទិសស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ

13/06/2025
មន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺជាការធានាគុណភាព សុវត្ថិភាពទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់

មន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺជាការធានាគុណភាព សុវត្ថិភាពទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់

13/06/2025

​លោកនាយក ឈិន តៃ​ឈាង បាន​បញ្ជាក់ថា ដើម្បី​ចូលរួម​ធ្វើ​លើកកម្ពស់​ភាពថ្លៃថ្នូរ​រ​បស់​លោកគ្រូ​អ្នកគ្រូ ក្នុង​អាជីព​វិជ្ជាជីវៈ ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​លោកគ្រូ​អ្នកគ្រូ ដែល​កំពុង​បង្រៀន និង​មាន​ជីវភាព​ខ្វះខាត​នៅក្នុង​វិទ្យាល័យ​ឪ​នេះ លោកនាយ​កបាន​យក​ថវិកា​ផ្ទាល់ខ្លួន ចំនួន​១០,២០០​ដុល្លា ទិញ​ម៉ូតូ​ស៊េរី​ថ្មី​ជូន​លោកគ្រូ​ទាំង​០៤​រូប​។ ដោយឡែក ចំពោះ​លោកគ្រូ​អ្នកគ្រូ ដែល​បាន​ខិតខំ​បង្រៀន​អស់ពី​កម្លាំងកាយ​ចិត្ត និង​គោរព​វិជ្ជាជីវៈ​បានល្អ គណៈ​គ្រប់គ្រង​សាលា និង​បញ្ជូន​ឈ្មោះ​ទៅកាន់​មន្ទីរអប់រំ​ខេត្ត ដើម្បី​សុំ​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ​ធ្វើការ​លើកទឹកចិត្ត​តាម​រូបភាព​ផ្សេងៗ​។​

​លោកនាយក ឈិន តៃ​ឈាង បានបញ្ជាក់​បន្ថែមថា លោក​នឹងមាន​គម្រោង​ទិញ​ម៉ូតូ ជូន​លោកគ្រូ​អ្នកគ្រូ ដែលមាន​ជីវភាព​ខ្វះខាត​នៅក្នុង​វិទ្យាល័យ​សម្ដេចឪ នៅពេល​ក្រោយ​ទៀត ដើម្បី​ជំរុញ​ដល់​ការលើកកម្ពស់​គុណភាព​អប់រំ​ក្នុង​វិទ្យាល័យ និង​ភាពថ្លៃថ្នូរ​ក្នុង​អាជីព​ជា​គ្រូបង្រៀន ដែល​វិស័យ​អំប់រំ​នេះដែរ ជា​វិស័យ​អាទិភាព​ធំ​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​ដទៃទៀត ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​យកចិត្តទុកដាក់​។​

  

​រូបភាព និង​អត្ថបទ​៖ លោក សេង ផល្លី​

Tags: គ្រូបង្រៀន​នាយក​សាលា​សម្ដេចឪ​វិទ្យាល័យ​សម្ដេចឪសាលា​សម្ដេចឪ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឧទ្ធម្ភាគចក្រ​កូរ៉េខាងត្បូង​ធ្លាក់​ក្នុង​សមុទ្រ ក្បែរ​ប្រជុំ​កោះ​ជម្លោះ​ជាមួយ​ជប៉ុន​,មនុស្ស​៧​នាក់​បាត់​ខ្លួន​

ឧទ្ធម្ភាគចក្រ​កូរ៉េខាងត្បូង​ធ្លាក់​ក្នុង​សមុទ្រ ក្បែរ​ប្រជុំ​កោះ​ជម្លោះ​ជាមួយ​ជប៉ុន​,មនុស្ស​៧​នាក់​បាត់​ខ្លួន​

វិទ្យាល័យ​សម្ដេចឪក្នុង​ក្រុង​សៀមរាប រៀបចំ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០

វិទ្យាល័យ​សម្ដេចឪក្នុង​ក្រុង​សៀមរាប រៀបចំ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០

វេទិកាសាធារណ​:ស្តីពី​ការគាំទ្រ​គោលនយោបាយ​ចតុកោណ​អាណត្តិ​ទី​៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ឃុំ​ប្រី​យ៍ ស្រុក​ស្រីស្នំ​

វេទិកាសាធារណ​:ស្តីពី​ការគាំទ្រ​គោលនយោបាយ​ចតុកោណ​អាណត្តិ​ទី​៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ឃុំ​ប្រី​យ៍ ស្រុក​ស្រីស្នំ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    285 shares
    Share 114 Tweet 71
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    764 shares
    Share 585 Tweet 75
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8945 shares
    Share 5409 Tweet 1473
  • ប្រធានសមាគមចុងភៅកម្ពុជា៖ ការឈ្នះមេដាយពីការប្រកួតចម្អិនម្ហូបលំដាប់អន្តរជាតិនៅប្រទេសថៃ ជាសមិទ្ធផលដ៏គួរឱ្យស្ញប់ស្ញែង និងជាទីមោទកភាពសម្រាប់កម្ពុជា

    21 shares
    Share 8 Tweet 5
  • ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

    20 shares
    Share 8 Tweet 5

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (729)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,908)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,253)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,080)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (892)
  • សាសនា និង មនុស្សធម៌ (1,032)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.