Thursday, May 26, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

វិទ្យាល័យ​សម្ដេចឪក្នុង​ក្រុង​សៀមរាប រៀបចំ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០

ដោយ Pothe Thun
01/11/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
វិទ្យាល័យ​សម្ដេចឪក្នុង​ក្រុង​សៀមរាប រៀបចំ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០
219
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​វិ​ច្ឋិ​កា ឆ្នាំ​២០១៩ វិទ្យាល័យ​សម្ដេចឪ ក្នុង​ក្រុង​សៀមរាប បានរៀបចំ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០ ក្រោម​អធិបតីភាព​លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​មន្ទីរអប់រំ​ខេត្ត លោកគ្រូ​អ្នកគ្រូ អាណាព្យាបាល​សិស្ស និង​សិស្ស​នុ​សិស្ស​ជាច្រើនរូប​។​

​តាមរយៈ​របាយការណ៍ របស់លោក​បណ្ឌិត ឈិន តៃ​ឈាង នាយក​វិទ្យាល័យ​សម្ដេចឪ បាន​ឲ្យ​ដឹងថា វិទ្យាល័យ​សម្ដេចឪ ផ្ដល់​ការសិក្សា​២​កម្រិត គឺ​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ​។ នៅក្នុង​ឆ្នាំ​សិក្សា ២០១៨-២០១៩ សិស្ស មាន​សិស្ស​ចូលរួម​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​ថ្នាក់​ទី​១២) សរុប​ចំនួន ៣១០​នាក់ ក្នុងនោះ​២៥៩​នាក់​បាន​ប្រឡង​ជាប់ ស្មើនឹង​៨៥.៥៥​ភាគរយ​។ ក្នុងនោះ និទ្ទេស​B ចំនួន ៣​នាក់ ក្នុងនោះ​ស្រី​២​នាក់ និទ្ទេស​C ចំនួន ១០​នាក់ ក្នុងនោះ​ស្រី ៧​នាក់​។

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នេះ លោកស្រី យូ សុភា បាន​កោតសរសើរ​ដល់​សិស្សស្រី នៅក្នុង​វិទ្យាល័យ​សម្ដេចឪ ដែល​បាន​ខិតខំ​សិក្សា​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ទោះបី​មិន​ទទួលបាន​និទ្ទេស​A ក៏ដោយ​។ ដោយឡែក​លោកស្រី បាន​លើកទឹកចិត្ត​ដល់​សិស្ស​ប្រុស​ផងដែរ ត្រូវខិតខំ​សិក្សា ដើម្បី​ទទួលបាន​លទ្ធផល​ឲ្យ​មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​សិស្សស្រី​។​

​លោកស្រី អភិបាលរង បាន​ក្រើនរំលឹក​ដល់​សិស្សានុសិស្ស​ទាំងអស់​ខិតខំ​រៀនសូត្រ ដើម្បី​បម្រើ​ប្រទេសជាតិ និង​ចូលរួម​ធ្វើ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​សុខសន្តិភាព ចៀសវាង​ការចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​ពួក​ជន​ទុច្ចរិត​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​មានបំណង​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ទទួលបាន​ពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។

​លោកស្រី ក៏បាន​លើក​ឧទាហរណ៍​ជាក់ស្ដែង អំពី​របប​យង់​ឃ្នង់ ប្រល័យពូជសាសន៍​ប៉ុល ពត ដែល​បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ស្គាល់​នូវ​ភាពជូរចត់ សោកសង្រេង ព្រាត់ប្រាស់​ក្រុមគ្រួសារ​រហូតដល់​បច្ចុប្បន្ន​។ ជាក់ស្ដែង ខេត្តសៀមរាប អដ្ឋិធាតុ​នៅក្នុង​វត្ត​ទេព​ពោធិ​វង្ស ហៅ​វត្ត​ក្បាល​ខ្មោច ជា​កន្លែង​ដែល​ពួក​ខ្មែរក្រហម​បាន​យក​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទៅ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោកស្រី យូ សុភា ក៏បាន​អាន​សារ​អបអរសាទរ​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០ ថ្ងៃទី​១ វិ​ច្ឋិ​កា ដែលជា​ថ្ងៃ​កំណត់ ចាប់ផ្ដើម​ការសិក្សា​ឆ្នាំ​ថ្មី​នៅ​ទូទាំងប្រទេស​។​

​សូមជម្រាបថា នៅ​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០​នេះ វិទ្យាល័យ​សម្ដេចឪ មាន​ថ្នាក់រៀន​ចំនួន ៤៣​ថ្នាក់ មាន​សិស្ស​សរុប ២,៥៩៩​នាក់ ក្នុងនោះ ស្រី​១,៤៤៦​នាក់ ព្រមទាំង​គ្រូ​សរុប​ចំនួន ១០០​នាក់ ក្នុងនោះ​អ្នកគ្រូ​៤៣​នាក់​។​

    

​រូបភាព និង​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០លោក​បណ្ឌិត ឈិន តៃ​ឈាង នាយក​វិទ្យាល័យ​សម្ដេចឪ​វិទ្យាល័យ​សម្ដេចឪ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វេទិកាសាធារណ​:ស្តីពី​ការគាំទ្រ​គោលនយោបាយ​ចតុកោណ​អាណត្តិ​ទី​៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ឃុំ​ប្រី​យ៍ ស្រុក​ស្រីស្នំ​

វេទិកាសាធារណ​:ស្តីពី​ការគាំទ្រ​គោលនយោបាយ​ចតុកោណ​អាណត្តិ​ទី​៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ឃុំ​ប្រី​យ៍ ស្រុក​ស្រីស្នំ​

ពិធី​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២​មន្ត្រីជាន់ខ្ពស់ ក​ម្រឹត​បច្ចេកទេស នៃ​ប្រទេស​បញ្ជូន​ទាំងបី កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា (CLM) ស្តីពី «​តួនាទី​ប្រទេស​បញ្ជូន​ក្នុងការ​ការពារ​ពលក​រ​ទេសន្តរប្រវេសន៍​»

មន្ត្រីជាន់ខ្ពស់ កម្ពុជា ឡាវ មី​យ៉ាន់​មា ប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២ ដើម្បី​ការពារ​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​

ជនបរទេស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​

ជនបរទេស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.