Saturday, May 28, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ កម្ពុជា ឡាវ មី​យ៉ាន់​មា ប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២ ដើម្បី​ការពារ​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​

ដោយ Pothe Thun
01/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ កម្ពុជា ឡាវ មី​យ៉ាន់​មា ប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២ ដើម្បី​ការពារ​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២ ក​ម្រឹត​ថ្នាក់ដឹកនាំ​បច្ចេកទេស នៃ​ប្រទេស​បញ្ជូន​ទាំងបី កម្ពុជា ឡាវ មី​យ៉ាន់​មា (CLM) ស្តីពី​តួនាទី​ប្រទេស​បញ្ជូន​ដើម្បី​ពង្រឹង​កិច្ចការពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍ គឺ​ដើម្បី​សំដៅ​ឆ្ពោះទៅរក​វិធីសាស្ត្រ​កិច្ចការពារ​ពលករ​ទេស​ន្ត​រ​ប្រវេ​សន្ត​ន៍ ឬ​ហៅថា​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ដែល​ពុំមាន​ទស្សនៈ​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​ថៃ ដែលជា​ភាគី​នៃ​គោលដៅ​ទទួល​ពលករ ពហុ​ទិស​នោះឡើយ​។​

​នេះ​បើតាម​ការលើកឡើង​រប​ស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រធាន គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស មានប្រសាសន៍​ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ នៅ​ក្រុង​សៀមរាប​។​

​ថ្លែង​ក្នុងឱកាស​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ សម្តេច​ក្រឡាហោម ស ខេង បង្ហាញថា ៖ កិច្ចប្រជុំ​នេះ​មាន​សារសំខាន់ ហើយក៏​ជាការ​បំពេញ​ករណីយកិច្ច​ជា​ប្រទេស​សមាជិក​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ក្នុងការ​ពង្រឹង​កិច្ចសហការ​ស្វែង​រកគ​ន្លឹះ​ដោះស្រាយ​រួមគ្នា រវាង​ប្រទេស​ដែលមាន​ស្ថានភាព​ប្រហាក់ប្រហែលគ្នា បង្ហាញ​អំពី​ឆន្ទៈ​នយោបាយ និង​ការប្តេជ្ញាចិត្ត ក្នុង​កិច្ចការពារ​សិទ្ធិ និង​ផលប្រយោជន៍​ពលករ​ពី​ភាព​រងគ្រោះ និង​ជនរងគ្រោះ​គ្រប់​ភេទ គ្រប់​វ័យ ក្នុងអំឡុងពេល​ទេសន្តរប្រវេសន៍ ជាពិសេស ពី​អំពើ​ជួញដូរ​មនុស្ស និង​ការកេងប្រវ័ញ្ច​គ្រប់​រូបភាព ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ប្រកបដោយ​សមធម៌ សម្រាប់​ភាគី​ទាំងសងខាង គឺ​និយោជក និង​និយោជិត និង​រវាង​ប្រទេស​បញ្ជូន និង​ប្រទេស​គោលដៅ​នៃ​ការទទួល ។​

ព័ត៌មានជាតិ ថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

27/05/2022
តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

27/05/2022

​សម្តេច​ក្រឡាហោម បញ្ជាក់ថា ៖ ប្រទេស​ទាំងបី ( កម្ពុជា ឡាវ មី​យ៉ាន់​មា ) ជា​ប្រទេសជិតខាង​គ្នា មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ថៃ​ដូចគ្នា មាន​ប្រជាពលរដ្ឋ​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ដូចគ្នា ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់ ក្នុង​ចំនួន​យ៉ាងច្រើន ។ មួយចំនួន បាន និង​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ក្នុង​ដំណើរការ​ទេសន្តរប្រវេសន៍ តាំងពី​ការចាកចេញ ទាំង​នៅ​កន្លែងធ្វើការ និង​រហូត​ដល់ពេល​ត្រឡប់មកវិញ ។​

​យ៉ាងណាក៏ដោយ សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ច្បាស់​ថា ៖ កិច្ចប្រជុំ​នេះ ពុំមែន​ជាការ​ចាប់ដៃគ្នា​រវាង​ប្រទេស​ទាំងបី ( កម្ពុជា ឡាវ មី​យ៉ាន់​មា់ ) ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ភាគី​ថៃ​នោះទេ ក៏ប៉ុន្តែ​គឺជា​ការរួម​គ្នា ដើម្បី​បង្ហាញ​ទស្សនទាន​ថ្មីៗ ក្នុងន័យ​ការពារ​ពលករ​ដែល​ចាក​ចេញពី​ប្រទេស​របស់ខ្លួន ហើយក៏​ជួយ​ការពារ​ចំពោះ​ភាគី​ថៃ​ដែលជា​ប្រទេស​អ្នកទទួល​ពលករ ផងដែរ ។ ពលករ​ដែល​កំពុងធ្វើកា​រ​នៅ​ប្រទេស​ថៃ​ក៏​ទទួលបាន​ផលប្រយោជន៍ ហើយ​ភាគី​ថៃ​ដែលជា​ប្រទេស​គោលដៅ​ទទួល​ពលករ​ពហុ​ទិស ក៏​ទទួលបាន​ផលប្រយោជន៍ ដូចនេះ អ្វីៗ​ទាំងអស់ គឺ​ដើម្បី​យល់​ទាំងអស់គ្នា​ថា នេះ​គឺជា​ការរួមចំណែក​ពីគ្នា​ទៅវិញទៅមក ។​

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: CLMកម្ពុជា ឡាវ មី​យ៉ាន់​មាពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនបរទេស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​

ជនបរទេស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​

អភិបាលខេត្ត​សៀមរាប អញ្ជើញ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០ នៅ​វិទ្យាល័យ​១០​មករា​១៩៧៩

អភិបាលខេត្ត​សៀមរាប អញ្ជើញ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០ នៅ​វិទ្យាល័យ​១០​មករា​១៩៧៩

អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម​នៅ​កម្ពុជា មានការ​កើនឡើង​គិត​ត្រឹម​ឆ្នាំ​២០១៨

អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម​នៅ​កម្ពុជា មានការ​កើនឡើង​គិត​ត្រឹម​ឆ្នាំ​២០១៨

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (369)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,654)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (115)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.