Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម​នៅ​កម្ពុជា មានការ​កើនឡើង​គិត​ត្រឹម​ឆ្នាំ​២០១៨

ដោយ Pothe Thun
01/11/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម​នៅ​កម្ពុជា មានការ​កើនឡើង​គិត​ត្រឹម​ឆ្នាំ​២០១៨
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ឆ្នាំ​២០១៨ ចំនួន​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម នៅ​ប្រទេស​កម្ពុជា មាន​ចំនួន​៦៤​ភាគរយ មានការ​កើនឡើង​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ ដែលមាន​ចំនួន​ត្រឹមតែ​ជាង​៥០​ភាគរយ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល បានបង្ហាញ​កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ស្ដីពី​វឌ្ឍនភាព​ក្នុងការ​អនុវត្ដ​ផែនការ​សកម្មភាព​ពហុ​វ​ស័​យ​ជាតិ ដើម្បី​ការពារ​និង​ប្រយុទ្ធ​ជំងឺមិនឆ្លង​ឆ្នាំ​២០១៨​និង​២០១៩​។​

​ការកើនឡើង នៃ​ការកើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម​នេះ អ្នកជំនាញ​សុខាភិបាល​បង្ហាញថា បណ្ដាលមកពី​ការទទួល​ទាន​អាហារ​មិនមាន​ភាពប្រក្រតី ដួច​ជា​ទទួលទាន​ភេសជ្ជ​ទឹក​ផ្លែឈើ​កំប៉ុង រសជាតិ​ប្រៃ ឬ​ផ្អែម ជាតិ​ជូរ ហួស​កម្រិត ព្រមទាំង​ការទទួល​បន្លែ​មាន​ជាតិគីមី​ខ្ពស់​ផងដែរ​។​

​ឯកឧត្ដម អ៊ឹង ភីរុន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ឲ្យ​ដឹងថា ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក បាន​រកឃើញថា ជំងឺមិនឆ្លង​ជា​ជំងឺ​មួយ ដែល​បាន​កើតឡើង ទៅលើ​មនុស្ស​ចាស់ ដែលមាន​វ័យ​ចាប់ពី​៥៥​ឆ្នាំ​ឡើងទៅ ដែល​ក្នុងនោះ​មានដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺមហារីក និង​ជំងឺ​សួត​រាំ​រ៉ៃ ដែល​ជំងឺ​ទាំងនេះ​បាន បង្ក​នូវ​ក្ដី​ព្រួយបារម្ភ​ជាច្រើន​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្ដម អ៊ឹង ភីរុន លើកឡើង​បន្ថែមថា ការកើត​ជំងឺ​សួត​ក៏​កំពុង​កើតឡើង​ដែរ ដែល​បណ្ដាលមកពី​ការជក់បារី និង​ផ្សែង​ធូប ផ្សែង​ធូបមូស នៅក្នុង​ផ្ទះ ឬ​នៅ​ទីកន្លែង​ផ្សេងទៀត​។ ឯកឧត្តម បាន​អំពាវនាវ ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ក្រសួង​ឧស្សាហកម្ម ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់ បណ្ដាលមកពី​ជាតិពុល​ក្នុង​បន្លែ ការដាក់​ជាតិ​ស្ក​នៅក្នុង​ភេសជ្ជៈ​កំប៉ុង និង​ផលប៉ះពាល់​ពី​ម្ហូប​ចៀន ឆា ដោយ​ប្រើ​ប្រេងឆា ឲ្យ​បាន​ទូលំទូលាយ​។ ក្នុងនោះ មនុស្ស​គ្រប់​វ័យ​គួរ​ធ្វើ​លំ​ហាត់ប្រាណ ឲ្យ​បាន​ទៀត​ទាត់ ដើម្បី​សុខភាព និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទាំងអស់នោះ​។​

​មានមតិ​ក្នុងឱកាស​នោះ លោកស្រី ណា​ហ្គី​ហ្សា ខ​ត​ចា​អ៊ី​វ៉ា (Nargiza Khodjaeva) ប្រធាន​ក្រុម​ផ្នែក​ជំងឺមិនឆ្លង នៃ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល​កម្ពុ​ជា បានផ្ដល់​សេវា​សុខភាព​ជាច្រើន ជាពិសេស​បាន​បង្កើត​ក​ន្លែ​ង​ផ្ដល់​សេវា​នៅក្នុង​សាលារៀន ក្នុងនោះ ការគ្រប់គ្រង​លើ​ជំងឺមិនឆ្លង ការគ្រប់គ្រង​ទៅលើ​ជំងឺ​ជំងឺរបេង មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ រីឯ​ការគ្រប់គ្រង​ថ្នាំជក់ ក៏មាន​ធ្លាក់ចុះ​ផងដែរ​។​

​អត្ថ​ប​ត្ត និង រូបភាព ៖ លោក បូ សា​វី​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ជំងឺ​ទឹកនោមផ្អែមជំងឺលើសឈាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេច​តេ​ជោ លើកទឹកចិត្តនិង​ជំរុញ​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ តាមរយៈ​សារលិខិត ក្នុង​ថ្ងៃ​បើក​បវេសនកាល​ទូទាំងប្រទេស​

សម្ដេច​តេ​ជោ លើកទឹកចិត្តនិង​ជំរុញ​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ តាមរយៈ​សារលិខិត ក្នុង​ថ្ងៃ​បើក​បវេសនកាល​ទូទាំងប្រទេស​

អភិបាលរង​ខេត្តសៀមរាប​អញ្ជើញ​ជា​អធិប​តិ​ក្នុង​ពិ​ធិ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩- ២០២០ នៅ​វិទ្យាល័យ​អង្គរ

អភិបាលរង​ខេត្តសៀមរាប​អញ្ជើញ​ជា​អធិប​តិ​ក្នុង​ពិ​ធិ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩- ២០២០ នៅ​វិទ្យាល័យ​អង្គរ

សហរដ្ឋអាមេរិក កំពុង​បាត់បង់​ទីផ្សារ​លក់​អាវុធ ព្រោះតែ​ការប្រកួតប្រជែង​ពី​រុស្ស៊ី និង​ចិន​កាន់តែខ្លាំង​

សហរដ្ឋអាមេរិក កំពុង​បាត់បង់​ទីផ្សារ​លក់​អាវុធ ព្រោះតែ​ការប្រកួតប្រជែង​ពី​រុស្ស៊ី និង​ចិន​កាន់តែខ្លាំង​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.