Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សម្ដេច​តេ​ជោ លើកទឹកចិត្តនិង​ជំរុញ​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ តាមរយៈ​សារលិខិត ក្នុង​ថ្ងៃ​បើក​បវេសនកាល​ទូទាំងប្រទេស​

ដោយ Pothe Thun
01/11/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សម្ដេច​តេ​ជោ លើកទឹកចិត្តនិង​ជំរុញ​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ តាមរយៈ​សារលិខិត ក្នុង​ថ្ងៃ​បើក​បវេសនកាល​ទូទាំងប្រទេស​
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ថ្លែង​ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០​នៅ​ទូទាំងប្រទេស រួមទាំង​ខេត្តសៀមរាប​ផងដែរ​។ សារលិខិត​របស់​សម្ដេច បាន​បង្កប់​នូវ​ក្តី​ស្រឡាញ់ និង​យកចិត្តទុកដាក់​ចំពោះ​ការរៀនសូត្រ​របស់​សិស្សានុសិស្ស​ទូទាំងប្រទេស ដើម្បី​ពួកគេ​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព មាន​អនាគត​ល្អ និង​ជា​សសរទ្រូង​នៃ​ប្រទេសជាតិ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ​សីហា អភិបាលខេត្ត​សៀមរាប បាន​អាន​ទាំងស្រុង នូវ​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុងឱកាស​បើ​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០ នៅ​វិទ្យាល័យ​១០ មករា ១៩៧៩ នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ។​

​កថាខណ្ឌ​ដំបូង​នៃ​សារលិខិត ដែល​បង្កប់​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នោះ បាន​បង្ហាញថា ៖ ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ចូលរួម​សប្បាយរីករាយ ជាមួយ​បងប្អូន​ជនរួមជាតិ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​គ្រប់​ភូមិ​សិក្សា ដែល​បាននិងកំពុង​សស្រាក់សស្រាំ រៀបចំខ្លួន​អបអរសាទរ ថ្ងៃ​ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​កូន ក្មួយ ចៅ​តូចៗ ដែល​ទើប​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន និង​ជា​ថ្ងៃ​ដែល​ក្មួយៗ​សិស្សានុសិស្ស និស្សិត បន្ត​ចូលរៀន​នៅ​ក​ម្រឹត​ថ្នាក់ខ្ពស់​បន្តទៀត នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​មនោសញ្ចេតនា​រីករាយ កក់ក្តៅ និង​មោទនភាព​បំផុត ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ឯកឧត្តម មានប្រសាសន៍ថា ៖ សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុងឱកាស​បើ​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០ បង្កប់​ដោយ​ក្តី​ស្រឡាញ់ និង​យក​ចិត​ទុកដាក់​ចំពោះ​ការរៀនសូត្រ​របស់​សិស្ស​-​និស្សិត ដើម្បី​ពួកគេ​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព មាន​អនាគត​ល្អ និង​ជា​សសរទ្រូង​នៃ​ប្រទេសជាតិ ។​

​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត នៃ សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី តែងតែបាន​គិតគូរ​យ​ក​ចិត្ត​ទុកដាក់​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុងនេះ​វិស័យ​អប់រំ យុវជន និង​កីឡា ត្រូវបាន​ចាត់ទុកជា​អទិភាព លើ​គោលដៅ​នៃ​ការកសាង​មូលធន​មនុស្ស បំរើ​ឲ្យ​ការអភិវឌ្ឍ​ប្រទេសជាតិ ។ សម្តេច​តេ​ជោ ហ៊ុន សែន តែងតែបាន​ចូលរួម​គ្រប់​ពិធី​ដែល​ទាក់ទង​ទៅនឹង​ការងារ​អប់រំ​សិក្សាធិការ​ជាតិ ដូចជា​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជាដើម និង​មាន​សកម្មភាព​ជាច្រើន​ទៀត សម្រាប់​ការ​ជម្រុញ​ឲ្យ​វិស័យ​អប់រំ​ធានាបាន​នូវ​ការរីកចម្រើន ។

​ការជួយឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​នៃ​សម្តេច​តេ​ជោ លើ​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ ដូចជា​ការកសាង​អាគារ​សិក្សា បណ្ណាល័យ ទីលានកីឡា​សិស្ស​ជាដើម គឺជា​ចំណែក​ដ៏​ធំ​មួយ ដែល​ត្រូវបាន​បំពេញតម្រូវការ​របស់​សាលា និង​បំពេញ​ឲ្យ​តម្រូវការ​រៀនសូត្រ​យកចំណេះ​ដឹង និង​ហាត់ប្រាណ​ដើម្បី​សុខភាព​របស់​សិស្ស ។​
​សារលិខិត​របស់​សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ផងដែរ សូម​ឲ្យ​មាតាបិតា អាណាព្យាបាល​សិស្ស និង​សហគមន៍ ត្រូវ​នាំគ្នា​បញ្ជូន​កូនចៅ ទៅ​ចុះឈ្មោះ​ចូលរៀន​នៅ​ដើម​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ ឲ្យ​បាន​គ្រប់ៗ​គ្នា ៕

​អត្ថបទ និង រូបភាព ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០សារលិខិតសម្ដេច​តេ​ជោ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរង​ខេត្តសៀមរាប​អញ្ជើញ​ជា​អធិប​តិ​ក្នុង​ពិ​ធិ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩- ២០២០ នៅ​វិទ្យាល័យ​អង្គរ

អភិបាលរង​ខេត្តសៀមរាប​អញ្ជើញ​ជា​អធិប​តិ​ក្នុង​ពិ​ធិ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩- ២០២០ នៅ​វិទ្យាល័យ​អង្គរ

សហរដ្ឋអាមេរិក កំពុង​បាត់បង់​ទីផ្សារ​លក់​អាវុធ ព្រោះតែ​ការប្រកួតប្រជែង​ពី​រុស្ស៊ី និង​ចិន​កាន់តែខ្លាំង​

សហរដ្ឋអាមេរិក កំពុង​បាត់បង់​ទីផ្សារ​លក់​អាវុធ ព្រោះតែ​ការប្រកួតប្រជែង​ពី​រុស្ស៊ី និង​ចិន​កាន់តែខ្លាំង​

អាជ្ញាធរ​ខេត្តសៀមរាប បាន​បើក​យុទ្ធនា​ការសម្អាត​បរិស្ថាន​ក្រុង ក្រោម​ប្រធានបទ សៀមរាប​ផ្ទះ​ខ្ញុំ​

អាជ្ញាធរ​ខេត្តសៀមរាប បាន​បើក​យុទ្ធនា​ការសម្អាត​បរិស្ថាន​ក្រុង ក្រោម​ប្រធានបទ សៀមរាប​ផ្ទះ​ខ្ញុំ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.