Thursday, May 26, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប បាន​បើក​យុទ្ធនា​ការសម្អាត​បរិស្ថាន​ក្រុង ក្រោម​ប្រធានបទ សៀមរាប​ផ្ទះ​ខ្ញុំ​

ដោយ Pothe Thun
03/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​ខេត្តសៀមរាប បាន​បើក​យុទ្ធនា​ការសម្អាត​បរិស្ថាន​ក្រុង ក្រោម​ប្រធានបទ សៀមរាប​ផ្ទះ​ខ្ញុំ​
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ វិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​យុទ្ធនា​សម្អាត​បរិស្ថាន​ក្រុង​សៀមរាប ក្រោម​ប្រធានបទ សៀមរាប​ផ្ទះ​ខ្ញុំ ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត តំណាង​ស្ថាន​កុងស៊ុល​ចិន​ប្រចាំខេត្ត សមាជិក​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត សិស្សានុសិស្ស សមាគម​ពាណិជ្ជកម្ម​ចិន ប្រជាពលរដ្ឋ​ជាច្រើនរូប​។​

​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បានដឹងថា ទិវា​សម្អាត​បរិស្ថាន​ក្រុង​សៀមរាប​នេះ គឺជា​ការចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ហើយក៏​ជា​គោលបំណង​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តសៀមរាប បាន​ជ្រាប​អំពី​បរិស្ថាន ការចូលរួម​ថែរក្សា​បរិស្ថាន ដើម្បី​ធ្វើយ៉ាងណា​រក្សា​សោភ័ណភាព​ក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប ដែលជា​ផ្ទះ​មហា​គ្រួសារ​ដ៏​ធំ​របស់​យើងទាំងអស់គ្នា ពិសេស​ដើម្បី​ទទួល​អំណរ​សាទរ ក្នុង​កិច្ចប្រជុំ​ព្រះរាជអាជ្ញា​អាស៊ាន ពិ​ធីប​ណ្យ​ឯករាជ្យ​ជាតិ និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក​នៅ​ខេត្តសៀមរាប ដែលជា​បុណ្យប្រពៃណី​ជាតិខ្មែរ​យើង នៅ​ថ្ងៃ​ខាងមុខ ឲ្យ​មាន​ភាពស្រស់​បំព្រង នៅលើ​ទឹកដី​អ​ច្ឆិ​រយៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​មានប្រសាសន៍​ក្នុងឱកាស​នោះរ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សម្ដែង​នូវ​ការកោតសរសើរ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មន្ទីរ អង្គភាព​ទាំងអស់​ក្នុង​ខេត្ត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ព្រមទាំង​ប្រតិបត្តិ​ករ​ទេសចរណ៍ និង ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ក្នុងការ​សម្អាត​បរិស្ថាន អនាម័យ​ក្រុង​សៀមរាប​នាពេលនេះ សំដៅ​កាត់បន្ថយ​នូវ​កាកសំណល់ ពិសេស​ចំពោះ​ថង់​ប្លា​ស្ទីក​ដែល​ប្រជាពលរដ្ឋ​បាន​បោះចោល​ដោយ​គ្មាន​សណ្តាប់ធ្នាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ក្រុង និង ដើម្បី​ធ្វើ​ឲ្យ​ក្រុង​សៀមរាប​ស្រស់ស្អាត គ្មាន​សម្រាម​ថង់​ផ្លា​ស្ទីក ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បន្ថែមថា រាជរដ្ឋាភិបាល អាណត្តិ​ទី​៦ បានផ្តល់​ភាព​សំខាន់​ទៅលើ​បញ្ហា​បរិស្ថាន ចំពោះ​ការអភិវឌ្ឍន៍​ប្រទេសជាតិ ដោយបាន​បង្កើត​នូវ​គណៈកម្មាធិការ​ជាតិ វាយតម្លៃ​ទីក្រុង​ស្អាត ដែល​ដឹកនាំ​ដោយ​ក្រសួងទេសចរណ៍ ក្នុង​គោលបំណង ដើម្បី​លើកទឹកចិត្ត ដល់​គ្រប់​បណ្តា​រាជធានី ខេត្ត ចូលរួម​ប្រកួតប្រជែង​សម្អាត​បរិស្ថាន អនាម័យ ឲ្យ​ខេត្ត​របស់ខ្លួន​មាន​សោភ័ណភាព ដោយមាន​ការគ្រប់គ្រង​កាកសំណល់ និង បញ្ជ្រាប​ការយល់ ដឹង​អំពី​បរិស្ថាន និង សណ្តាប់ធ្នាប់​ល្អ​ដល់​ប្រជាពលរដ្ឋ ជាពិសេស យុទ្ធនាការ​សម្អាត​បរិ​ស្ថាន​ទីក្រុង​ថ្ងៃនេះ គឺជា​ការទទួល​សាទរ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង ពិសារ​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ និង ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក នៅ​ថ្ងៃ​ខាងមុខនេះ ។​

​សូមបញ្ជាក់ថា ការបើក​យុទ្ធនាកា​សម្អាត​ក្រុង​សៀមរាប​ថ្ងៃនេះ បានធ្វើការ​បែងចែក​តា​ម​គោលដៅ​ចំនួន​០៧​ក្រុម ទៅតាម​ដងផ្លូវ​វិថី​នានា​ក្នុង​ក្រុង​សៀមរាប ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​រូបថត ៖ សហការី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: យុទ្ធនា​សម្អាត​បរិស្ថាន​ក្រុងសៀមរាប​ផ្ទះ​ខ្ញុំ​អាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សណ្ឋាគារ Memoire Palace Resort & Spa ក្នុង​ក្រុង​សៀមរាប ប្រកាស​រៀបចំ​ការទទួល​ទាន​អំបុក​ការពារជាតិ​នៅ​ថ្ងៃទី​៩​វិច្ឆិកា​ខាងមុខនេះ​

សណ្ឋាគារ Memoire Palace Resort & Spa ក្នុង​ក្រុង​សៀមរាប ប្រកាស​រៀបចំ​ការទទួល​ទាន​អំបុក​ការពារជាតិ​នៅ​ថ្ងៃទី​៩​វិច្ឆិកា​ខាងមុខនេះ​

អគារសិក្សា​ថ្មី​ដែលជា​បន្ទប់រៀន​ផ្ញើ ក​ម្រឹត​ថ្នាក់​វិទ្យាល័យ នៅ​សា​បឋមសិក្សា​-​អនុវិទ្យាល័យ ស្រី​វិបុល​កេរ្តិ៍ ជា​អំណោយ​របស់​សប្បុរសជន​ជប៉ុន ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​

អគារសិក្សា​ថ្មី​ដែលជា​បន្ទប់រៀន​ផ្ញើ ក​ម្រឹត​ថ្នាក់​វិទ្យាល័យ នៅ​សា​បឋមសិក្សា​-​អនុវិទ្យាល័យ ស្រី​វិបុល​កេរ្តិ៍ ជា​អំណោយ​របស់​សប្បុរសជន​ជប៉ុន ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​

ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​អង្គរជុំ ណែនាំ​ដល់​អាជ្ញាធរ​ស្រុក និង ឃុំ​ក្នុងស្រុក​អង្គរជុំ ត្រូវ​រៀបចំ​ការទទួល​ទាន​អំបុក​ការពារជាតិ​៩​វិច្ឆិកា និង បង្កលក្ខណៈ​សប្បាយរីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ​

ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​អង្គរជុំ ណែនាំ​ដល់​អាជ្ញាធរ​ស្រុក និង ឃុំ​ក្នុងស្រុក​អង្គរជុំ ត្រូវ​រៀបចំ​ការទទួល​ទាន​អំបុក​ការពារជាតិ​៩​វិច្ឆិកា និង បង្កលក្ខណៈ​សប្បាយរីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.