Thursday, February 12, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​អង្គរជុំ ណែនាំ​ដល់​អាជ្ញាធរ​ស្រុក និង ឃុំ​ក្នុងស្រុក​អង្គរជុំ ត្រូវ​រៀបចំ​ការទទួល​ទាន​អំបុក​ការពារជាតិ​៩​វិច្ឆិកា និង បង្កលក្ខណៈ​សប្បាយរីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ​

ដោយ Pothe Thun
03/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​អង្គរជុំ ណែនាំ​ដល់​អាជ្ញាធរ​ស្រុក និង ឃុំ​ក្នុងស្រុក​អង្គរជុំ ត្រូវ​រៀបចំ​ការទទួល​ទាន​អំបុក​ការពារជាតិ​៩​វិច្ឆិកា និង បង្កលក្ខណៈ​សប្បាយរីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ​
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​អង្គរជុំ អាជ្ញាធរ​ស្រុក និង មេឃុំ​ទាំងអស់​ក្នុងស្រុក​អង្គរជុំ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ឯកឧត្ដម តែ កុយ​ស៊ា​ង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​អង្គរជុំ បាន​មានប្រសាសន៍ថា ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​សិស្ស​ថ្នាក់​វិជ្ជាជីវៈ​គរុកោសល្យ និង​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​យក​ថ្ងៃ​សៅរ៍ ទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ហើយ​បន្ត​ដោយ​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ គឺជា​ថ្ងៃ​កម្ពុជា​ត្រូវ​ទទួលទាន​អំបុក​នៅ​ទូទាំងប្រទេស “​ហូប​អំបុក​ការពារជាតិ , សាសនា , ព្រះមហាក្សត្រ​” ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ទូទាំងប្រទេស ត្រូវ​រៀបចំ​អំបុក​ឲ្យ​បាន​ហូប​គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ ។​

​ឯកឧត្ដម តែ កុយ​ស៊ា​ង មានប្រសាសន៍​បន្ថែមថា ផ្ដើមចេញពី​អនុសាសន៍​ដ៏​ថ្លៃថ្លា​នេះ សូម​ឲ្យ​អាជ្ញាធរ​ស្រុក និង មេឃុំ​ទាំងអស់​ក្នុងស្រុក​អង្គរជុំ ត្រូវ​រៀបចំ​ពិធី​ទទួលទាន​អំបុក​ការពារជាតិ​ឲ្យ​បាន​អធិកអធម ទៅតាម​ទីកន្លែង​សមរម្យ​ណាមួយ​នៅក្នុង​ឃុំ​និ​មួយៗ រួមទាំង​នៅតាម​ទី​វត្ត​អារាម ហើយ​ជាមួយនឹង​ការបរិភោគ​អំបុក​ការពារជាតិ និង សាមគ្គី​ឯកភាព​ជាតិ ត្រូវ​យកចិត្តទុកដាក់​បង្កលក្ខណៈ​បង្កើត​ឱកាស​សប្បាយរីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម ដូចជា​កម្មវិធី​រាំច្រៀង​កំសាន្ត​ផងដែរ ។​

​ឯកឧត្ដម តែ កុយ​ស៊ា​ង មានប្រសាសន៍​បន្ថែមទៀត​ថា ប្រការ​សំខាន់​នោះ គឺ​ត្រូវ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម សុំ​ឲ្យ​គាត់​កុំ​ពិសា​គ្រឿង​ស្រវឹង ព្រោះថា បញ្ហា​គ្រឿង​ស្រវឹង​នេះ អាច​នឹងធ្វើ​ឲ្យ​បាត់បង់​នូវ​សណ្ដាប់ធ្នាប់ និង របៀបរៀបរយ​របស់​កម្មវិធី​ផងដែរ ជាពិសេស សូម​ឲ្យ​កម្លាំង​កម្លាំង​មាន​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន​និ​មួយៗ ត្រូវ​យកចិត្តទុកដាក់​ការពារ​សុខ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម និង ត្រូវ​ចាត់វិធានការ​ការពារ និង ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា និង មាន​ប្រសិទ្ធភាព​បំផុត នូវ​រាល់​ជន​ណា បុគ្គល​ណា ដែល​មក​បង្ក​ការអុកឡុក និង រំខាន​ចំពោះ​ការកំសាន្ត​សប្បាយ​ក្នុង​កម្មវិធី​នេះ​ទាំងមូល ៕

ព័ត៌មានជាតិ ថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

10/02/2026
ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំផែនការប្រើប្រាស់ដីក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង

ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំផែនការប្រើប្រាស់ដីក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង

10/02/2026

​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត ៖ លោក លីវ សាន្ត និង លោក ក្រុស សារ៉ាត់​

Tags: ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ទទួល​ទាន​អំបុក​ការពារជាតិ​ស្រុក​អង្គរជុំ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាប ណែនាំ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ក្នុង​ខេត្តត្រូវការពារ​សន្តិភាព​ជូន​ប្រទេសជាតិកុំ​ជឿ​លើស​ម្តី​ជន​ក្បត់ជាតិ​ទណ្ឌិត សម រង្ស៊ី

អភិបាលខេត្ត​សៀមរាប ណែនាំ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ក្នុង​ខេត្តត្រូវការពារ​សន្តិភាព​ជូន​ប្រទេសជាតិកុំ​ជឿ​លើស​ម្តី​ជន​ក្បត់ជាតិ​ទណ្ឌិត សម រង្ស៊ី

កងទ័ព​អាមេរិក​រង​ការវាយប្រហារ នៅក្នុង​ប្រទេស​ស៊ី​រី​

កងទ័ព​អាមេរិក​រង​ការវាយប្រហារ នៅក្នុង​ប្រទេស​ស៊ី​រី​

បំផ្ទុះ​រថយន្ត​នៅ​ក្រុងភាគ​ខាងជើង​ស៊ី​រី ដែល​គ្រប់គ្រងដោយ​កងកម្លាំង​តួ​ក​គី ស្លាប់​មនុស្ស​១៣​នាក់​ ​

បំផ្ទុះ​រថយន្ត​នៅ​ក្រុងភាគ​ខាងជើង​ស៊ី​រី ដែល​គ្រប់គ្រងដោយ​កងកម្លាំង​តួ​ក​គី ស្លាប់​មនុស្ស​១៣​នាក់​ ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    362 shares
    Share 145 Tweet 91
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63319 shares
    Share 43700 Tweet 8175
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9080 shares
    Share 5463 Tweet 1507
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    438 shares
    Share 175 Tweet 110
  • ប្រធានបទ << អត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ដាញសង្គមក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ >>

    46 shares
    Share 18 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,037)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,555)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (945)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.